ព័ត៌មាន
BREAKING NEWS!អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ៖ផែនការកុបកម្មក្រុមប្រឆាំងជ្រុលនិយមប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលត្រូវបានបំផ្លាញ និងឃាត់ខ្លួនមនុស្ស៣១នាក់

ភ្នំពេញ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា ផ្អែកតាមការវាយតម្លៃ និងព្យាករណ៍ប្រកបដោយគតិបណ្ឌិតចំពោះផែនការ ឧបាយកលទុច្ចរិតរបស់ពួកប្រឆាំងជ្រុលនិយមទាំងក្នុង និងក្រៅប្រទេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវបទបញ្ជាយ៉ាងមុតស្រួច ព្រមទាំងមានការចង្អុលដឹកនាំដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានគណៈបញ្ជាការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះសម្រាប់ព្រឹត្តិការណ៍ជាតិ-អន្តរជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ រួមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដាក់ចេញនូវផែនការធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំដៅចាត់វិធានការបង្ការ ទប់ស្កាត់ បំបាត់ប្រសិទ្ធភាពរាល់ឧបាយកល សកម្មភាពបង្កអសន្តិសុខប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដោយធានាបានសុវត្ថិភាពគ្រប់គោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ មជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជាប្រក្រតីភាពនៃសកម្មភាព ជីវភាពប្រជាពលរដ្ឋ និងសង្គម។
អ្នកនាំពាក្យបញ្ជាក់ថា ផែនការកុបកម្មរបស់ក្រុមអគតិប្រឆាំងជ្រុលនិយម ត្រូវបានបំផ្លាញតាមរយៈកិច្ចសហការចាត់វិធានការយ៉ាងតឹងរឹងប្រកបដោយស្មារតីប្រុងប្រយ័ត្ន មានភាពបត់បែនរស់រវើក និងស្របតាមច្បាប់ ដោយមិនបណ្តោយឲ្យក្រុមទុច្ចរិតទាំងនោះធ្វើសកម្មភាពបំផ្លាញភាពសុខសាន្តរបស់សង្គមជាតិ។ ជាក់ស្តែង តាមរយៈការអនុវត្តផែនការប្រឆាំងអំពើកុបកម្មរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលកំណត់ធ្វើសកម្មភាពនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ សមត្ថកិច្ចធ្វើការត្រួតពិនិត្យ ឆែកឆេរ និងឃាត់ខ្លួនសមាជិក សកម្មជននៃក្រុមកុបកម្មចំនួន ៣១នាក់ (ស្រី ២នាក់) ដែលបានធ្វើសកម្មភាពតាមផែនការរបស់ពួកគេក្នុងការប្រមូលកម្លាំងនៅតាមគោលដៅដែលបានកំណត់ និងដកហូតបាននូវសម្ភារ វត្ថុតាងមួយចំនួន (ដបសាំង កាំបិតស្នៀត ស្នាប់ដៃ ដំបង ជំពាមកៅស៊ូនិងគ្រាប់ដែក) សម្រាប់ធ្វើសកម្មភាពប្រឆាំងតបតជាមួយសមត្ថកិច្ច។ ជនទាំងនោះ កំពុងស្ថិតក្នុងការគ្រប់គ្រងរបស់សមត្ថកិច្ច និងកំពុងរៀបចំនីតិវិធីបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។
អគ្គស្នងការដ្ឋាននគរបាលជាតិ សូមថ្លែងអំណរគុណចំពោះកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបង្ការ ប្រឆាំងនឹងអំពើវិទ្ធង្សនា បង្កអសន្តិសុខ ឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ជាពិសេសអរគុណចំពោះប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់ ដែលយល់ដឹងអំពីគុណតម្លៃសន្តិភាព គាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីឆន្ទៈរាស្រ្ត និងមិនចូលរួមក្នុងសកម្មភាពបំផ្លិចបំផ្លាញជាតិជាមួយពួកក្រុមជ្រុលនិយមអគតិទាំងនេះ។
អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស សូមកុំចាញ់បោកនូវឧបាយកលនយោបាយទុច្ចរិតរបស់ពួកប្រឆាំងជ្រុលនិយម ដែលតែងតែយកប្រជាពលរដ្ឋមកធ្វើជាឧបករណ៍ ដោយមិនគិតពីអាយុជីវិត ការលំបាករបស់ប្រជាពលរដ្ឋ បម្រើឲ្យមហិច្ឆិតាខ្មៅកខ្វក់របស់ក្រុមបក្ខពួកខ្លួន ដើម្បីដណ្តើមអំណាចផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ៕
-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប