ព័ត៌មាន
និស្សិតខ្មែរទៅរៀននៅបរទេសនឹងខិតខំផ្សព្វផ្សាយពីសក្ដានុពលប្រទេសខ្លួនទៅដល់និស្សិតបរទេស
ក្រុមនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន បានប្ដេជ្ញាខិតខំរៀនសូត្រនាំយកនូវចំណេះដឹង ថ្មីៗមកចូលរួមអភិវឌ្ឍប្រទេសជាមួយនឹងការផ្សព្វផ្សាយពីសក្ដានុពល ឬតំបន់ទេសចរណ៍នានាទៅកាន់និស្សិតបរទេស និងប្រជាជននៃប្រទេសចិនឱ្យស្គាល់កាន់តែពីកម្ពុជា ។
ក្រុមនិស្សិតអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត លើកឡើងថា ប្រទេសចិន គឺជាប្រទេស មានប្រជាជនដ៏ច្រើនលំដាប់ទី២លើពិភពលោក និងក៏ជាប្រទេសមហាអំណាចសេដ្ឋកិច្ចផងដែរ ហើយការបានអាហារូបករណ៍ទៅសិក្សានៅប្រទេសចិននេះ គឺជាឱកាសដ៏ល្អអាចឲ្យបានសិក្សាស្វែងយល់បន្ថែមពី ភាពខ្លាំងនៃប្រទេសនោះ មកចូលរួមអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន ជាពិសេសលើមុខជំនាញ នានាដែលពួកគេត្រូវសិក្សា ។
សិស្សនិស្សិតទាំងនោះ បានបង្ហាញការជឿជាក់ថា សាកលវិទ្យាល័យដែលពួកគេរៀន នឹងមាននិស្សិតបរទេសជាច្រើនប្រទេសទៀត ចូលសិក្សាក្នុងថ្នាក់ជាមួយ ដែលនេះជាឱកាសដ៏ល្អមួយផងដែរ ដែលអាចផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ តំបន់ទេសចរណ៍ សុខសន្តិភាព ស្ថិរភាពនយោបាយនៅក្នុងប្រទេសយើង ទៅកាន់និស្សិតបរទេសទាំងអស់នោះ ជាពិសេសប្រជាជនចិន រស់នៅក្នុងតំបន់ដែលពួកគេសិក្សា។
ជាមួយនេះ ក្រុមនិស្សិតទាំងអស់នោះ ក៏បានចែករំលែកពីបទពិសោធន៍ ក្នុងការទទួលបានអាហា រូបករណ៍ទៅកាន់ប្អូនៗជំនាន់ក្រោយ រួមមានត្រូវកំណត់មុខវិជ្ជាឱ្យបានច្បាស់លាស់ត្រូវមានពិន្ទុល្អលើមុខជំនាញរបស់ខ្លួនត្រូវសិក្សា តាំងពីថ្នាក់ក្រោមមក ជាពិសេសត្រូវពង្រឹងលើភាសាបរទេស មានអង់គ្លេស និងចិន ជាដើម ។
ក្រុមនិស្សិតអាហារូបករណ៍ទាំងអស់នេះ នឹងទៅសិក្សាបន្តនៅប្រទេសចិន នៅដើមខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ ដែលសរុបចំនួន១៤៨នាក់ ដោយសិក្សានៅតាមសាកលវិទ្យាល័យក្នុងខេត្ត និងក្រុង សរុបចំនួន២៦ និងរហូតមកដល់នឹងពេលនេះ មានរយៈពេល១២ឆ្នាំមកហើយ ដែលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន បានជួយទៅដល់សិស្សានុសិស្ស ចំនួន១,២០០នាក់ បានទៅសិក្សានៅប្រទេសចិន៕ អត្ថបទ៖ បាន សុខរិទ្ធិ







-
ព័ត៌មាន5 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត