ព័ត៌មាន
រយៈពេល១ឆ្នាំដើមអាណត្តិទី៧ ខេត្តព្រះសីហនុ បានអនុវត្តយុទ្ធសាស្រ្តបញ្ចកោណយ៉ាងខ្ជាប់ខ្ជួន និងខិតខំដោះស្រាយបញ្ហាប្រឈម
ព្រះសីហនុ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ បានថ្លែងថា រយៈពេល១ឆ្នាំ ដើមអាណត្តិទី៧នេះ ខេត្តព្រះសីហនុ អនុវត្តបាននូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ប្រកបដោយមោទនភាព ដែលឆ្លើយតបទៅនឹងអាទិភាពគន្លឹះ៥ របស់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសគឺធានាបានថា នៅទូទាំងខេត្តព្រះសីហនុ ប្រជាពលរដ្ឋនឹងមានទឹក អគ្គិសនី និងផ្លូវប្រើប្រាស់គ្រប់គ្រាន់ ។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ នាថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញដល់ក្រុមការងារទាំងអស់ឲ្យសហការជាមួយរដ្ឋបាលខេត្ត ដើម្បីគិតគូរក្នុងការរៀបចំខេត្តព្រះសីហនុឲ្យបានល្អ អភិវឌ្ឍន៍ឱ្យចំទិសដៅ ដើម្បីបង្កើនសេដ្ឋកិច្ចក្នុងខេត្ត ឱ្យកាន់តែប្រសើរឡើង ឆ្លើយតបបានតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ពីព្រោះខេត្តនេះ ជាខេត្តមួយសំខាន់នៅក្នុងរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរ។
ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្តម ឯកភាពខ្ពស់ទៅនឹងអ្វីដែលរដ្ឋបាលខេត្តព្រះសីហនុបានធ្វើកន្លងមក និងបានកោតសរសើរ ចំពោះការអនុវត្តបានយ៉ាងត្រឹមត្រូវនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ទាំងស្មារតី និងការទទួលខុសត្រូវរបស់រដ្ឋបាលខេត្ត។
ឯកឧត្តម សាយ សំអាល់ បានបន្ថែមថា ថា ក្នុងរយៈពេល១ឆ្នាំ ដើមអាណត្តិទី៧នេះ យើងសម្រេចបាននូវការងារជាច្រើនយ៉ាងឆាប់រហ័ស និងជាក់លាក់ ប៉ុន្តែទន្ទឹមនោះ យើងក៏បានជួបបញ្ហាជាច្រើនដែលជាការសាកល្បងទាំងកម្លាំង ទាំងស្មារតីនិងការទទួលខុសត្រូវ ព្រមទាំងភាពវាងវៃរបស់យើង ដែលនេះជាឱកាសបញ្ជាក់ពីភាពរឹងមាំក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាមានទំនុកចិត្តជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលជាអ្នកបន្តវេន ។
សូមជម្រាបជូបថា យុទ្ធសាស្ត្របញ្ចាកោណដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភាមានបាវចនា ៥ គោលដៅយុទ្ធសាស្ត្រ៥ និងអាទិភាពគន្លឹះ ៥។ បាវចនា ៥ រួមមាន៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ គោលដៅយុទ្ធសាស្ត្រ ៥៖ ១. ធានាឱ្យបានកំណើនសេដ្ឋកិច្ច ២. បង្កើតការងារឱ្យកាន់បានតែច្រើន ៣. សម្រេចឱ្យបាននូវគោលដៅកាន់បន្ថយភាពក្រីក្រ ៤. បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និង ៥. ធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍនសង្គម-សេដ្ឋកិច្ច។ អាទិភាពគន្លឹះ ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ៕អត្ថបទ បាន សុខរិទ្ធិ








-
PR NEWS7 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន6 days agoមន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope សំរាប់ពិនិត្យ ព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង
-
ព័ត៌មាន4 days agoសម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
-
ព័ត៌មាន4 days agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”
-
ព័ត៌មាន4 days agoក្រសួងការងារបង្ហាញក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីចរាចរណ៍បណ្តាលឱ្យបងប្អូនកម្មករជាង ១០នាក់ស្លាប់ និងរបួសជាង៣០នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ
-
ព័ត៌មាន3 days agoអ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់
-
ព័ត៌មាន4 days agoកម្ពុជានាំយកសក្តានុពលទេសចរណ៍ បេតិកភណ្ឌពិភពលោក វប្បធម៌ប្រពៃណីនិងស្នាមញញឹមកម្ពុជា ទៅភ្ជាប់បេះដូងប្រជាជនចិននៅហៃណានមកទស្សនាកម្ពុជាដោយផ្ទាល់
-
ព័ត៌មាន1 week agoរដ្ឋខាតថវិកាចន្លោះពី ៥៥ ទៅ ៧០ លានដុល្លារក្នុងមួយខែដើម្បីបន្ធូរបន្ថយពន្ធលើតម្លៃប្រេង