ព័ត៌មាន
លោកជំទាវ ចម និម្មល លើកឡើង៤ចំណុចសំខាន់ៗដើម្បីលើកកម្ពស់ការពង្រឹងសិទ្ធិអំណាចសេដ្ឋកិច្ចដល់ស្ត្រី
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៦ សីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី“ការផ្ទៀងផ្ទាត់ការសិក្សាទស្សនៈវិស័យស្ត្រីក្នុងពាណិជ្ជកម្ម” នៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ។
ក្នុងពិធីបើកសិក្ខាសាលានេះ លោកជំទាវរដ្ឋមន្រ្តី បានមានប្រសាសន៍ថា គឺជាវេទិកាដ៏មានតម្លៃសម្រាប់ការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តន៍ជាច្រើនពាក់ព័ន្ធនឹងសហគ្រិនភាពស្ត្រីក្នុងវិស័យពាណិជ្ជកម្ម ដែលលើសពីនេះ ក៏ជាព្រឹតិ្តការណ៍ដ៏មានសារៈសំខាន់សម្រាប់កម្ពុជា និងជាការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់សមភាពយែនឌ័រក្នុងវិស័យពាណិជ្ជកម្ម ដែលអាចគូសវាស់ និងពិនិត្យលើភាពឆកល្វែងលើទិន្នន័យ ព្រមទាំងកំណត់វិស័យចាំបាច់សម្រាប់កំណែទម្រង់គោលនយោបាយប្រកបដោយបរិយាប័ន្ន។
ក្នុងឱកាសនោះដែរ លោកជំទាវបានលើកឡើងនូវចំណុចសំខាន់ៗចំនួន៤ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់ការពង្រឹងសិទ្ធិអំណាចខាងសេដ្ឋកិច្ចដល់ស្ត្រី មានដូចជា៖ ១. ត្រូវបង្កើនការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុសម្រាប់សហគ្រិនជាស្ត្រី តាមរយៈការផ្តល់កម្មវិធីផ្តល់ប្រាក់កម្ចីមានគោលដៅជាក់លាក់ ការផ្តល់នូវគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងការផ្តល់នូវការបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ស្ត្រី ២. កំណែទម្រង់គោលនយោបាយមានភាពចាំបាច់ក្នុងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យពាណិជ្ជកម្ម រួមទាំងវិធានការប្រយុទ្ធប្រឆាំងអំពើហិង្សានិងការរើសអើងលើស្ត្រី ៣. ការវិនិយោគលើកម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់ស្ត្រី ដោយផ្តោតសំខាន់លើផ្នែកពាក់ព័ន្ធពាណិជ្ជកម្ម ដូចជាការគ្រប់គ្រងអាជីវកម្ម នីតិវិធីនាំចេញ និងចំណេះដឹងផ្នែកអក្ខរកម្មឌីជីថល គឺពិតជាសំខាន់ និង ៤. ការជំរុញកម្មវិធីណែនាំ (Mentorship) និងឱកាសកសាងបណ្តាញទំនាក់ទំនង នឹងអាចជួយស្ត្រីក្នុងវិស័យពាណិជ្ជកម្ម ផ្សារភ្ជាប់ខ្លួនជាមួយនឹងបុគ្គលគំរូ និងបង្កើតបណ្តាញគាំទ្រនានា។
នៅចំពោះមុខអង្គពិធី លោកជំទាវរដ្ឋមន្រ្តី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់ និងបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីការងារឆ្នាំ២០១៥-២០២៥ និងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០២៥ ដែលមានយន្តការដោះស្រាយវិសមភាពយេនឌ័រនៅក្នុងទីផ្សារការងារ តាមរយៈការលើកកម្ពស់ឱ្យមានឱកាសស្មើគ្នា និងលទ្ធភាពទទួលបានការងារសមរម្យរវាងបុរសនិងស្ត្រី ព្រមទាំងបានផ្ដល់សិទ្ធិអំណាចដល់ស្ត្រីក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងសេដ្ឋកិច្ចឌីជីថល ដែលរួមទាំងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងពាណិជ្ជកម្មអនឡាញផងដែរ។
បន្ថែមពីលើគោលនយោបាយទាំងនេះ លោកជំទាវដ្ឋមន្រ្តី គូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងដើរតួយ៉ាងសកម្ម ក្នុងការបង្កើតបរិយាកាសធុរកិច្ចប្រកបដោយយុត្តិធម៌ និងគាំទ្រទាំងបុរស និងស្ត្រី ដោយបានផ្តល់កម្មវិធីបណ្តុះបណ្តាល និងអប់រំជាច្រើនសំដៅជួយស្ត្រីឱ្យទទួលបានភាពជោគជ័យខ្ពស់ក្នុងអាជីវកម្ម និងលើកកម្ពស់គោលនយោបាយនានាដែលទទួលស្គាល់ និងផ្តល់ការកោតសរសើរដល់សមិទ្ធផលនានារបស់ស្ត្រី។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មក៏បានដាក់ចេញនូវកម្មវិធីជាក់លាក់មួយចំនួន ដូចជា កម្មវិធីអភិវឌ្ឍន៍សហគ្រិនភាពស្ត្រី ដែលផ្តល់ការបណ្តុះបណ្តាល ការណែនាំ (Mentoring) និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់សហគ្រិនស្ត្រីក្នុងវិស័យនានា រួមទាំងពាណិជ្ជកម្មផងដែរ៕







-
PR NEWS7 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន6 days agoមន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope សំរាប់ពិនិត្យ ព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង
-
ព័ត៌មាន4 days agoសម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
-
ព័ត៌មាន4 days agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”
-
ព័ត៌មាន4 days agoក្រសួងការងារបង្ហាញក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីចរាចរណ៍បណ្តាលឱ្យបងប្អូនកម្មករជាង ១០នាក់ស្លាប់ និងរបួសជាង៣០នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ
-
ព័ត៌មាន3 days agoអ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់
-
ព័ត៌មាន4 days agoកម្ពុជានាំយកសក្តានុពលទេសចរណ៍ បេតិកភណ្ឌពិភពលោក វប្បធម៌ប្រពៃណីនិងស្នាមញញឹមកម្ពុជា ទៅភ្ជាប់បេះដូងប្រជាជនចិននៅហៃណានមកទស្សនាកម្ពុជាដោយផ្ទាល់
-
ព័ត៌មាន1 week agoរដ្ឋខាតថវិកាចន្លោះពី ៥៥ ទៅ ៧០ លានដុល្លារក្នុងមួយខែដើម្បីបន្ធូរបន្ថយពន្ធលើតម្លៃប្រេង