ព័ត៌មាន
ជនពិការក្រីក្រក្នុងសហគមន៍ជិត ៥០០នាក់ នៅក្រុងប៉ៃលិន ទទួលប្រាក់របបគោលនយោបាយពីរាជរដ្ឋាភិបាល
ប៉ៃលិន៖ ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញបើកផ្តល់ប្រាក់របបគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដល់បងប្អូន ជនពិការក្រីក្រ នៅតាមសហគមន៍ ក្នុងប៉ៃលិន ចំនួន ៤៨១នាក់ ព្រមទាំងធ្វើការផ្សព្វផ្សាយ និងពន្យល់អំពីអត្ថប្រយោជន៍ និងសារៈសំខាន់ នៃតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DTA) និងការសាងសង់ព្រែកជីកហ្វូណនតេជោ របស់រាជរដ្ឋាភិបាល ហើយបានផ្តល់ឱកាសឱ្យបងប្អូនជនពិការធ្វើការសួរនាំ បើជាចម្ងល់ពាក់ព័ន្ធបញ្ហាខាងលើផងដែរ ។
ដោយបានយល់ច្បាស់ បងប្អូនជនពិការក្រីក្រ នៅតាមសហគមន៍ ក៍បានបង្ហាញនូវការគាំទ្រ និងការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ចំពោះការអនុវត្ត តំបន់អភិវឌ្ឍន៍ត្រីកោណ(CLV-DTA) និងការសាងសង់ព្រែកជីកហ្វូណនតេជោ ក្នុងគោលបំណងបម្រើដល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជន ហើយប្រឆាំងដាច់ខាត ចំពោះជនអគតិក្រៅច្បាប់ ដែលមានបំណងចង់បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍន៍របស់ប្រទេសជាតិ។
ក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ នាំមកនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់បក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយឡើយ ជាពិសេស សម្តេច តែងតែមានក្តីអាណិត ស្រលាញ់ និងបារម្ភ ព្រមទាំងជួយសម្រួលដោះស្រាយ ចំពោះប្រជាពលរដ្ឋ ដែលជរាពិការ មានជីវភាពក្រីក្រ លំបាកខ្វះខាត ឬរងគ្រោះដោយសារគ្រោះទុរភិក្ស គ្រោះធម្មជាតិ និងឧបទ្វហេតុផ្សេងៗ ។
លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៍បានមានប្រសាសន៍ជំរុញដល់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ត្រូវបន្តស្រាវជ្រាវរកបងប្អូនប្រជាពលរដ្ឋជាជនពិការក្រីក្រពិតប្រាកដ ដើម្បីទទួលបានប្រាក់របបគោលនយោបាយនេះ ឱ្យស្របទៅនឹងគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺបានផ្ដោតសំខាន់ទៅលើយុទ្ធសាស្ត្រគាំពារសង្គមសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ ជាអាទិភាព ដែលធានាឱ្យបងប្អូនទទួលបាននូវផលប្រយោជន៍អំពីប្រព័ន្ធជំនួយសង្គម និងរបបសន្តិសុខសង្គម ឱ្យបានកាន់តែល្អប្រសើរឡើង និងសូមផ្តាំផ្ញើដល់បងប្អូនជនពិការក្រីក្រ នៅតាមសហគមន៍ទាំងអស់ ត្រូវជឿជាក់លើរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ដែលធ្វើអ្វីៗដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ និងប្រជាជន ហើយជៀសវាងការចាញ់បោក ក្រុមជនអគតិក្រៅច្បាប់ ដែលតែងតែញ៉ុះញង់ បង្កចលាចល ដើម្បីបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ ។
បើតាមរបាយការណ៍របស់លោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទាខេត្តប៉ៃលិន បានឱ្យដឹងថា៖ ការបើកផ្តល់ប្រាក់របបគោលនយោបាយជូនចំពោះជនពិការក្រីក្រនៅតាមសហគមន៍ ក្នុងក្រុងប៉ៃលិន នាពេលនេះ គឺមានចំនួន ៤៨១នាក់ ស្រីចំនួន ១២៦នាក់ ក្នុងនោះអ្នកដែលទទួលបានរបប ៦ខែ ចំនួន ៩៧នាក់ ស្រី ៣០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១២ម៉ឺនរៀល និងអ្នកដែលទទួលបានរបប ១២ខែ ចំនួន ៧៨នាក់ ស្រី ៣១នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២៤ម៉ឺនរៀល ៕








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN