ព័ត៌មាន
ការប្រឡងជ្រើសរើសមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចាប់ផ្ដើមដោយជ្រើសរើសអ្នកជាប់ត្រឹមតែ ៦នាក់
ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៤នេះ បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីចូលបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ។ ការប្រឡងនេះជាការប្រឡង ដែលមានបេក្ខជនចូលរួមតិចជាងគេបំផុត ដោយមានបេក្ខជនត្រឹមតែជាង ៧០០នាក់ ហើយវាក៏ជាការប្រឡងដែលជ្រើសរើសអ្នកជាប់តិចជាងគេបំផុតផងដែរ ដោយជ្រើសរើសអ្នកជាប់ត្រឹមតែ ៦នាក់ប៉ុណ្ណោះ។
ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងជ្រើសរើសមន្ត្រី ជាថ្មីនៅថ្ងៃទី ៣១ ខែសីហានេះ។ ការប្រឡងលើកទី ៨នេះ ជាការប្រឡងជ្រើសរើសមន្ត្រីចូលបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ។ ការប្រឡងជ្រើសរើសមន្ត្រីចូលបម្រើការនៅក្រសួងអភិវឌ្ឍន៍ជនបទនេះ ជាការប្រឡងមានបេក្ខជនតិចបំផុត និងជ្រើសរើសអ្នកជាប់តិចបំផុត។ បេក្ខជនចូលរួមប្រឡងមានចំនួន ៧២៩នាក់ រីឯការបេក្ខជនដែលជាប់ គឺកំណត់យកត្រឹម ៦នាក់ប៉ុណ្ណោះ។
ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ផែនការឆ្នាំ២០២៣ រៀបចំឡើងរយៈពេលមួយថ្ងៃប៉ុណ្ណោះ ដោយធ្វើឡើងនៅទីតាំងមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល។ ការត្រួតពិនិត្យ ការកាត់វិញ្ញាសា គឺធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានការចូលរួមពី មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកស្ម័គ្រចិត្តចូលរួមសង្កេតការណ៍ផងដែរ។
លោក វ័រ សុផល អនុប្រធានអនុគណ:កម្មការកណ្តាល លើកឡើងថា ការប្រឡងនេះ ទោះបីជាបេក្ខជនមានចំនួនតិចយ៉ាងណាក្ដី គ្រប់នីតិវិធីនៅតែរក្សាដដែល ដើម្បីធានាជូនភាពសុក្រឹត្យ យុត្តិធម៌ តម្លាភាព សម្រាប់គ្រប់បេក្ខជនទាំងអស់ និងធានាថាបេក្ខជនដែលប្រឡងជាប់ គឺមានសមត្ថភាពពិត។
វិញ្ញាសាសម្រាប់ការប្រឡងនេះ គឺមានវិញ្ញាសាឯកទេស រយៈពេល ២ម៉ោង វិញ្ញាសាពហុចម្លើយ ជា ភាសាអង់គ្លេស រយៈពេល១ម៉ោង និងវិញ្ញាសាពហុចម្លើយ ចំណេះដឹងទូទៅ រយៈពេល១ម៉ោង។ ចំណេះដឹងទូទៅនេះ ពាក់ព័ន្ធមុខងារសាធារណៈគោលនយោបាយរបស់ ក្រមសីលធម៌វិជ្ជាជីវៈ, រាជរដ្ឋាភិបាល វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិសាស្ត្រ ភូមិសាស្ត្រកម្ពុជា, រដ្ឋបាលសាធារណៈ, អាស៊ាន និងសេដ្ឋកិច្ចកម្ពុជា និង ចំណេះដឹងពាក់ព័ន្ធនឹងជំនាញ ឯកទេស។ ការប្រឡងនេះ ជ្រើសរើសមន្ត្រី ផ្នែករដ្ឋបាល វិស្វករសំណង់ស៊ីវិល ស្ថាបត្យករ និងមន្ត្រីគ្រប់គ្រងបណ្ដាញអ៊ីនធឺណិត។
បេក្ខជនដែលប្រឡងជាប់ជាស្ថាពរនឹងបានបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងនាយកដ្ឋាន រដ្ឋបាលបុគ្គលិក, នាយកដ្ឋានផ្លូវលំជនបទ និងនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ៕ អត្ថបទ៖ គឹម ហុក








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN