ព័ត៌មាន
ការប្រមូលផ្តុំបាតុកម្មថ្មីនៅកូរ៉េ ថ្ងៃទី១កញ្ញានេះ គឺជាអំពើក្បត់ជាតិមានមេដឹកនាំជ្រុលនិយមក្បត់ជាតិបីជំនាន់នៅពីក្រោយដែលពលរដ្ឋត្រូវដកខ្លួនចេញ
ភ្នំពេញ៖ ការប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅថ្ងៃទី១ ខែកញ្ញានេះ នៅប្រទេសកូរ៉េ គឺជាអំពើក្បត់ជាតិមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលមានមេដឹកនាំជ្រុលនិយមជនក្បត់ជាតិបីជំនាន់ ជាអ្នកនៅពីក្រោយខ្នង ដែលពលរដ្ឋមានការយល់ដឹងត្រូវដកខ្លួនចេញពីសកម្មភាពខុសច្បាប់នេះ។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាលើកឡើងថា ការចូលរួមសម្តែងមតិ ទាមទារ ឬតវ៉ាណាមួយគឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ ប៉ុន្តែបើមានការចូលរួមទាមទារក្នុងចេតនាផ្តួលរំលំរាជរដ្ឋាភិបាល តាមការធ្វើកូដកម្ម ឬកុបកម្មជាដើមនោះ គឺជារឿងខុសច្បាប់ទាំងស្រុង។
លោកថ្លែងថា៖«បើសិនជាបងប្អូនពលករ ក៏ដូចជាកម្មករ ឬក៏ជនណាក៏ដោយ ដែលចូលរួមជាមួយសកម្មភាពធ្វើកូដកម្មដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោតនេះ គឺជារឿងក្បត់ជាតិ គឺជារឿងខុសច្បាប់ទាំងស្រុង គឺជារឿងដែលច្បាប់មិនអនុញ្ញាត ហើយបងប្អូនប្រព្រឹត្តខុស ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់»។
លោកបន្តថា មិនមានជារឿងថ្មីទេដែល ជនក្បត់ជាតិ៣ជំនាន់សមរង្ស៊ី បានរកគ្រប់វិធីធ្វើយ៉ាងណាធ្វើឱ្យមានភាពចលាចលសង្គម ធ្វើឱ្យមានការបាក់បែកបាក់ផ្ទៃក្នុងជាតិ និងមានការរើសអើងស្អប់ខ្ពើមដោយចោទថា ជាក្រុមអាយ៉ាងអ្នកនោះជាដើម។ ហេតុនេះបងប្អូនពលករដែលមិនចង់ជាប់ពាក់ព័ន្ធក្នុងរឿងក្បត់ជាតិកុំចូលរួម។
លោកថ្លែងថា៖«បងប្អូនត្រូវតែពិចារណា ឱ្យបានច្បាស់បើមិនចង់ឱ្យខ្លួនឯងក្លាយទៅជាអ្នកចូលរួមចលនាក្បត់ជាតិ វាទាល់តែយើងកុំធ្វើ កុំដើរតាម ការអូសទាញរបស់ពួកហ្នឹង បើបងប្អូនចូលរួមជាមួយនឹងសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នោះចៀសមិនផុតពីបងប្អូនបានចូលរួមនូវសកម្មភាពក្បត់ជាតិ»។
ចំណែកលោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកទស្សនៈវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ប្រសិនបើបងប្អូនកម្មករ ពលករ ក៏ដូចជាប្រជាពលរដ្ឋនៅក្រៅប្រទេសធ្វើបាតុកម្មអហិង្សា សម្តែងមតិ ឬសម្តែងកង្វល់ពីអ្វីមួយ គួរតែធ្វើកុំឱ្យភ្ជាប់ខ្លួនជាមួយអ្នកនយោបាយគេងចំណេញតួយ៉ាងដូចជាមេឧទ្ទាមក្រៅច្បាប់សមរង្ស៊ី ឬបរទេស ដែលចង់ឱ្យខ្មែរបែកបាក់។
លោកថ្លែងថា៖«ត្រូវតែប្រយ័ត្នប្រយែងបំផុតព្រោះថា បាតុកម្មនេះងាយនឹងមានការបន្លំពីអ្នកនយោបាយ ពីបរទេស ជួនកាលគេគិតថា ចំណេញប្រទេសគេ គេឱ្យខ្មែរយើងហែកហួរគ្នាឯងអ៊ីចឹងទៅដើម្បី ឱ្យគេចំណេញ»។
លោកបណ្ឌិតបន្តថា ការធ្វើបាតុកម្មខ្លះប្រៀបដូចជាហុចដាវឱ្យសត្រូវយ៉ាងដូច្នោះដែរ ព្រោះបរទេសខ្លះចង់គេងចំណេញបានអុចអាលបន្លំធ្វើសកម្មភាពឱ្យអន្តរជាតិមើលឃើញថាកម្ពុជា អស្ថិរភាពនយោបាយ មានចលាចលផ្សេងៗ នាំឱ្យវិនិយោគិនបរទេសខ្លាចរអា ហើយបែរជាទៅវិនិយោគនៅប្រទេសគេវិញ៕



-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦