ព័ត៌មាន
សហជីព និងកម្មករត្រៀមចុះឈ្មោះទៅកម្សាន្ត និងស្វែងយល់កិច្ចការងារនៅតំបន់អភិវឌ្ឍ CLV
បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសអំពីការចុះឈ្មោះចូលរួមដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃ ក្រុមសហជីពនៅកម្ពុជា បានឲ្យដឹងថា មកដល់ពេលនេះ កម្មករ កម្មការិនីជាច្រើននាក់ បានកំពុងសួរនាំព័ត៌មាន ដើម្បីត្រៀមចុះឈ្មោះចូលរួមទៅលេងកម្សាន្ត និងស្វែងយល់តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។

លោក គឹម ចាន់សំណាង សមាជិកសភាសម្ព័ន្ធសហជីពជាតិកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកញ្ញានេះ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា ដើម្បីផ្តល់ឱកាសកម្មករ កម្មការនី ក៏ដូចជាសហជីពមូលដ្ឋាន បានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងនៅតាមតំបន់ព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្រវាត់ព្រំដែន និងការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋក្នុងភូមិភាគឦសាន ក្រុមការងាររបស់លោក ត្រៀមនឹងរៀបចំសម្របសម្រួលអំពីរបៀបនៃការចុះឈ្មោះជូនដល់កម្មករនិយោជិត ដែលមានបំណងចង់ចូលរួមការងារនេះជាមួយរាជរដ្ឋាភិបាលនាពេលខាងមុខនេះ ខណៈមានកម្មករនិយោជិតបណ្តារោងចក្រ សហគ្រាសជាច្រើននាក់ បានកំពុងសួរនាំអំពីរបៀបនៃការចុះឈ្មោះ។
អ្នកស្រី នីម ថាវី សហភាពសិទ្ធិកម្មករកម្ពុជា បានបង្ហាញការគាំទ្រចំពោះការដាក់ចេញកម្មវិធីដំណើរកម្សាន្តនេះ និងលើកឡើងថា ពិតជាមានអារម្មណ៍រំភើបចិត្ត ដែលប្រមុខថ្នាក់នាំបានផ្តល់ឱកាសដ៏កម្រនេះដល់ប្រជាពលរដ្ឋ ដោយមិនគិតថ្លៃទាំងអស់ ទាំងការធ្វើដំណើរ និងអាហារហូបចុក។ បន្ថែមពីនេះ នឹងបានស្វែងយល់អំពីកាពិតជាក់ស្តែងនៃការរស់នៅ ក៏ដូចជាការអភិវឌ្ឍន៍នៅតាមតំបន់ព្រំដែនក្នុងភូមិភាគឦសាន។
ពាក់ព័ន្ធដំណើរទស្សនកិច្ចតំបន់ត្រីកោណនេះដែរ អ្នកស្រី ឆែម សុម៉ាលី សហជីពមូលដ្ឋានរោងចក្រកាត់ដេរ មកពីក្រុងតាខ្មៅ ខេត្តកណ្តាល បានឲ្យ ប៊ីធីវី ដឹងដែរថា សម្រាប់អ្នកស្រី រួមទាំងកម្មករ កម្មការនីដទៃផ្សេងទៀត គឺត្រៀមនឹងចុះឈ្មោះដើម្បីសុំចូលរួមដំណើរទស្សននេះ ដែលជាទីកន្លែងប៉ងប្រាថ្នាជាយូរមកហើយ។ អ្នកស្រី ក៏បានសម្តែងការអរគុណជូនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់ជូនកម្មវិធីដ៏ល្អនេះសម្រាប់ប្រជាពលរដ្ឋ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មាន ដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃនេះ នឹងធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ ដោយចាប់ផ្តើមពីថ្ងៃទី៧ ខែកញ្ញា រហូតដល់បំណាច់ឆ្នាំ២០២៤ ដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងនៅតាមតំបន់ព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្រវាត់ព្រំដែន និងការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋក្នុងភូមិភាគឦសាន៕អត្ថបទ ឈិត បូរ៉ាវី

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN