ព័ត៌មាន
កីឡាករម៉ូតូស្ព័រកម្ពុជា រំពឹងទាញបានផលចំណេញច្រើន ប្រសិនបើមានទីលានស្ដង់ដារនៅកម្ពុជា
កីឡាករប្រណាំងម៉ូតូស្ព័រកម្ពុជា ឈឹម ពិសិដ្ឋ រំពឹងនឹងអាចទាញបានផលប្រយោជន៍ជាច្រើន ប្រសិនបើកម្ពុជាមានទីលានប្រណាំងយានយន្ដស្ដង់ដារ និងរៀបចំព្រឹត្តិការណ៍លក្ខណៈអន្ដរជាតិ ពិសេសការប្រណាំងម៉ូតូស្ព័រ ដ្បិតបច្ចុប្បន្នធនធានកីឡាករ និងអ្នកស្រលាញ់វិស័យកីឡានេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ តែខ្វះខាតទីលាន ។

ការលើកឡើងនេះ បន្ទាប់ពី ពិសិដ្ឋ ត្រឡប់មកពីចូលរួមព្រឹត្តិការណ៍ប្រណាំងម៉ូតូ Malaysia Speed Festival (MSF) Merdeka Race 2024 នៅប្រទេសម៉ាឡេស៊ី វិញ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ក្រោយទទួលបានលទ្ធផលល្អលើសការរំពឹងទុក ក្នុងការបង្ហាញខ្លួនលើទីលានអន្ដរជាតិ Sepang Circurt កម្រិតស្ដង់ដារ GP លើកដំបូងនេះ ។
ពិសិដ្ឋ បានលើកឡើងថា ខ្លួនមិនរំពឹងការចូលរួមព្រឹត្តិការណ៍ដ៏ធំលើកដំបូងនេះ ទទួលបានសមិទ្ធផលរហូតដល់ចំណាត់ថ្នាក់លេខ៤ នោះទេ ដោយសារម៉ូតូក៏ខ្ចីគេ ហើយបទពិសោធន៍លើទីលាន ក៏មិនមាន តែដោយសារការស្រលាញ់ និងខំប្រឹងមិនបោះបង់ បានធ្វើឲ្យយុវជនខ្មែររូបនេះ ទទួលបានសមិទ្ធផលដ៏ល្អប្រសើរ ។

ទន្ទឹមជាមួយការទទួលបានសមិទ្ធផលថ្មីលើឆាកអន្ដរជាតិនេះដែរ ឈឹម ពិសិដ្ឋ បានលើកឡើងថា ខ្លួនក៏ចង់ឲ្យមានទីលានស្ដង់ដារ និងមានការប្រកួតអន្ដរជាតិនៅកម្ពុជាដែរ ។ អ្នកលេងម៉ូតូស្ព័ររូបនេះ បន្ដថា បច្ចុប្បន្នធនធានកីឡាករក្នុងវិស័យនេះ មានច្រើន ទោះបីធៀបនឹងបណ្ដាប្រទេសផ្សេងៗ នៅមានកម្រិត តែបើកម្ពុជា មានទីលានប្រណាំងម៉ូតូស្ដង់ដារតាមច្បាប់ FIM ឬ FIA លោកជឿថា វិស័យនេះ នឹងរីកចម្រើន ហើយអាចផ្ដល់នូវផលចំណេញជាច្រើន ទាំងក្នុងវិស័យកីឡាយានយន្ដ ក៏ដូចជាទេសចរណ៍ទៀតផង ។

គួរដឹងថា ឈឹម ពិសិដ្ឋ បានចាប់យកអាជីពប្រណាំងម៉ូតូស្ព័រ តាំងពីឆ្នាំ២០១៩មក ហើយធ្លាប់ចូលរួមប្រណាំងក្នុងស្រុក និងទីលាន Mira International ប្រទេសថៃ ៤លើក ជាមួយកីឡាករខ្លាំងៗ។ នេះជាលើកដំបូងហើយ ដែលរូបគេបានបោះជំហានចូលរួមការប្រកួតលើទីលានខ្នាតធំស្ដង់ដារអន្ដរជាតិ នៅប្រទេសម៉ាឡេស៊ី ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ៕ អត្ថបទ លី ឈុនឡា

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន2 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី