ព័ត៌មាន
ពលរដ្ឋនាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ដើម្បីអាចមានសិទ្ធិបោះឆ្នោត
ស្ថិតក្នុងដំណើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង បាននាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ នៅទូទាំងប្រទេសកម្ពុជា។ជាក់ស្តែងដូចជាប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញជាដើម។

ពលរដ្ឋមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មី នៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែកញ្ញានេះ បានប្រាប់BTVឱ្យដឹងថា ការមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានសារៈសំខាន់ណាស់ ដើម្បីមានសិទ្ធិអាចបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ ដែលសមត្ថភាពដឹកនាំប្រជាប្រទេសជាតិ និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋពិតប្រាកដ។ ថ្វីត្បិតនៅឆ្នាំនេះ មិនមែនជាឆ្នាំបោះឆ្នោតក៍ដោយ តែការមានឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតគឺជាការសំខាន់ ដើម្បីឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតងាយស្រួលធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងបានបំពេញកាត្វកិច្ចជាពលរដ្ឋល្អផងដែរ ។

លោក យួន វ៉ឺន ប្រធានក្រុមការងារបោះឆ្នោតនៅសង្កាត់ព្រែកថ្មី បានឱ្យដឹងដែរថា តាមការសង្កេតការចុះឈ្មោះបោះឆ្នោតនៅសង្កាត់ព្រែកថ្មី តាំងពីថ្ងៃទី១ខែកញ្ញា រហូតដល់ព្រឹកថ្ងៃទី៣ ខែកញ្ញានេះ ដំណើរយ៉ាងរលូនដោយមានប្រជាពលរដ្ឋមកចុះជាបន្តបន្ទាប់ ប៉ុន្តែនៅថ្ងៃចុងសប្តាហ៍មានប្រជាពលរដ្ឋមកចុះឈ្មោះច្រើនជាង។លើសពីនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋមានអាយុពី១៨ឆ្នាំឡើងទៅ មិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ស្ថិតនៅតាមឃុំ សង្កាត់ទូទាំងប្រទេសកម្ពុជា ប្រព្រឹត្តទៅក្នុងរយៈពេល១៦ថ្ងៃ ពោលចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយដំណើការចុះឈ្មោះបោះឆ្នោតចាប់ពីម៉ោង ៧:០០ ដល់ ១១:៣០នាទីព្រឹក និងពេលរសៀលចាប់ពីម៉ោង ២:០០ ដល់ ៥:៣០នាទី។
ដើម្បីចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវបំពេញលក្ខខ័ណ្ឌដូចជា៖ ត្រូវបង្ហាញខ្លួន និងមានអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព, និង មានលំនៅឋាន ឫទីសំណាក់ក្នុងឃុំ/សង្កាត់ដែលសាមីខ្លួនត្រូវបានចុះឈ្មោះបោះឆ្នោតជាដើម៕ អត្ថបទ៖ទូច សោភ័ណ






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN