ព័ត៌មាន
ពលរដ្ឋបង្ហាញក្ដីសប្បាយរីករាយក្រោយបានចុះឈ្មោះទៅទស្សនកិច្ចតំបន់ព្រំដែនទិសឦសានរួចរាល់
ប្រជាពលរដ្ឋ ពិសេសយុវជនមួយចំនួន បានចុះឈ្មោះរួចរាល់ហើយ សម្រាប់ការទៅទស្សនកិច្ចនៅតំបន់ព្រំដែន ដែលរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំឡើង។ ក្រោយចុះឈ្មោះរួចរាល់ពួកគេមានក្ដីរំភើបរីករាយ ព្រោះពួកគេនឹងមានឱកាសទៅពិនិត្យ និងសិក្សាពីភាពជាក់ស្ដែងនៃតំបន់ព្រំដែនរបស់កម្ពុជា។
ត្រឹមរយៈពេលប៉ុន្មានថ្ងៃនៃការបើកចុះឈ្មោះទៅទស្សនកិច្ចនៅតំបន់ព្រំដែនភូមិភាគឦសាន ប្រជាពលរដ្ឋកម្ពុជា ជាច្រើនរយនាក់បានចុះឈ្មោះរួចរាល់ និងមានប្រជាពលរដ្ឋជាច្រើនទៀតកំពុងផុសផុលចុះឈ្មោះជាបន្តបន្ទាប់។ ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ជាក្រសួងដឹកនាំ រៀបចំដំណើរទស្សនកិច្ចនេះបានលើកឡើងកាលពីម្សិលម៉ិញថា ចំនួនអ្នកចុះឈ្មោះរួចរាល់មានរហូតដល់ជាង ៧០០នាក់ ហើយការទៅទស្សនកិច្ចជើងដំបូង នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៧ ខែកញ្ញា ចុងសប្ដាហ៍នេះ។
សម្រាប់យុវជន ដែលបានចុះឈ្មោះរួចរាល់ បង្ហាញនូវក្ដីរំភើបរីករាយ ព្រោះពួកគេមានឱកាសទៅទស្សនកិច្ចនៅតំបន់ព្រំដែនភូមិភាគឦសាន ទៅមើលពីភាពជាក់ស្ដែងនៅតំបន់នោះ ភាពរីករចម្រើន និងស្វែងយល់ពីជីវភាពប្រជាពលរដ្ឋ រស់នៅជាក់ស្ដែងនៅតំបន់នោះផងដែរ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន កម្មវិធីដំណើរទស្សនកិច្ចទៅកាន់ទិសឦសាន្តនេះ ធ្វើឡើងនៅរៀងរាល់ចុងសប្តាហ៍ថ្ងៃសៅរ៍ចាប់ពីថ្ងៃទី៧ ខែកញ្ញាតទៅ រហូតដល់ដំណាច់ឆ្នាំ២០២៤។ ការធ្វើដំណើរទស្សនកិច្ច នឹងរៀបចំឡើង មួយលើកចំនួន២០០នាក់ ដោយនឹងមានផ្តល់ការធ្វើដំណើរ ផ្តល់ម្ហូបអាហារ និងការស្នាក់នៅដោយមិនគិតថ្លៃ។
សេចក្តីជូនដំណឹង ក៏បានបញ្ជាក់ដែរថា សម្រាប់ទីតាំងដំណើរទស្សនកិច្ច គឺបានរៀបចំបែងចំនួន៣ទីតាំង៖ ទីតាំងទី១ គឺធ្វើដំណើរទស្សនកិច្ចតាមបណ្តោយព្រំដែន ខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី មានរយៈពេលពេញ១ថ្ងៃ ។ ទីតាំងទី២ ធ្វើដំណើរតាមបណ្តោយព្រំដែនក្នុងខេត្តក្រចេះ និងមណ្ឌលគិរី គឺត្រូវទស្សនាសម្រាកមួយយប់ និងទីតាំងទី៣ ធ្វើដំណើរតាមបណ្តោយព្រំដែនក្នុងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ទស្សនាសម្រាកមួយយប់។ សម្រាប់ប្រជាពលរដ្ឋ ដែលមានបំណងចង់ទៅទស្សនកិច្ច ត្រូវចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដោយស្គេនទៅលើ QR CODE ដែលមានភ្ជាប់ជាមួយសេចក្ដីជូនដំណឹង៕ អត្ថបទ៖ គឹមហុក





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន2 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី