ព័ត៌មាន
សិក្ខាកាម ៨៤នាក់បានបញ្ចប់វគ្គបណ្ដុះបណ្ដាលបំប៉នជំនាញស៊ើបអង្កេតបទល្មើសគ្រឿងញៀន
ភ្នំពេញ ៖ ថ្នាក់ដឹកនាំប្រឆាំងបទល្មើសគ្រឿងញៀន ណែនាំសិក្ខាកាម ត្រូវយកចំណេះដឹង ដែលទទួលបានពីវគ្គបំប៉នជំនាញទៅបម្រើសង្គមជាតិ បម្រើអង្គភាព និងអនុវត្តឱ្យមានប្រសិទ្ធិភាព។
នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលបំប៉នជំនាញស៊ើបអង្កេតបទល្មើសគ្រឿងញៀន នីតិវិធី និងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានណែនាំដល់សិក្ខាកាម ត្រូវយកចំណេះដឹង ដែលទទួលបានពីវគ្គបំប៉នជំនាញទៅបម្រើសង្គមជាតិ បម្រើអង្គភាព និងអនុវត្តឱ្យមានប្រសិទ្ធិភាព ជាពិសេសគឺត្រូវស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។
នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថា មុខវិជ្ជាដែលសិក្ខាកាមបានសិក្សាមកនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងនាមជានគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន និងនីតិវិធីផ្សេងៗ ដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ដែលនគរបាលត្រូវតែគោរព និងអនុវត្តតាមជាដាច់ខាត ។ ឧត្តមសេនីយ៍ឯក បន្ថែមថា មេរៀនដែលបានសិក្សារួចមកហើយនេះ គឺជាប្រភេទមេរៀន ដែលត្រូវចំណាយពេលជាច្រើនថ្ងៃ ដើម្បីធ្វើការលម្អិតឱ្យបានច្បាស់លាស់ ប៉ុន្តែដោយសារសិក្ខាកាមទាំងអស់ សុទ្ធតែជាមន្ត្រីអនុវត្តច្បាប់ ទើបបង្រួមវគ្គបណ្ដុះបណ្ដាលនេះ មកត្រឹម រយៈពេល ០៥ថ្ងៃ ដើម្បីទុកពេលឱ្យសិក្ខាកាមដកស្រង់បទពិសោធន៍ពីការងារប្រចាំថ្ងៃរបស់ខ្លួនបន្ថែមទៀត។ ដូច្នេះសិក្ខាកាម ត្រូវធ្វើការស្វ័យសិក្សា និងដកស្រង់បទពិសោធន៍ពីករណីជាក់ស្តែង ដែលខ្លួនបានជួប ឬដកស្រង់បទពិសោធន៍បន្ថែម ជាមួយថ្នាក់ដឹកនាំ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានជ្រួតជ្រាបយល់កាន់តែស៊ីជម្រៅបន្ថែមទៀត។
ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ ក៏បានថ្លែងអំណរគុណដល់គ្រូបង្គោល ក៏ដូចជាក្រុមការងាររៀបចំវគ្គបណ្ដុះបណ្ដាល និងធ្វើការសម្របសម្រួលរហូតដល់វគ្គបណ្ដុះបណ្ដាលនេះបញ្ចប់ទៅដោយរលូន និងជោគជ័យ។
សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះមានសិក្ខាកាមមកពីចំណុះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនសរុបចំនួន ៨៤នាក់ និងបានធ្វើឡើងកាលពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤៕ ដោយ ៖ តារាវុទ្ធី
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN