ព័ត៌មាន
សម្តេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាបោះបង្គោលព្រំដែនជាមួយវៀតណាមឱ្យចប់ ដើម្បីការពារបូរណភាពទឹកដី
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នឹងបោះបង្គោលព្រំដែនជាមួយវៀតណាមឱ្យចប់ ដើម្បីធានា ការពារនូវបូរណភាព អធិបតេយ្យភាពទឹកដី រវាងប្រទេសជិតខាងជាប់របងគ្នាមួយនេះ។

នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវី នៃព្រះរាជា ណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៥ ខែកញ្ញា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានស្តាប់មតិពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលបានបញ្ចេញតាមហ្វេសប៊ុកអំពីកង្វល់នៃការការពារទឹកដី ប៉ុន្តែ សម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ពីកង្វល់ពិតប្រាកដដែលជាកង្វល់រួម ដោយមិនត្រូវមើលតែពី ការចង់ឈ្នះ ចង់ចាញ់ រវាងអ្នកគាំទ្រ ឬមិនគាំទ្រគម្រោងនោះទេ ប៉ុន្តែត្រូវមើលអំពីកិច្ចការរួមដែលជា កង្វល់របស់អ្នកទាំងអស់គ្នានោះ បើមិនបាន១០០% ក៏បាន៩០% ដែលពួកគេមានកង្វល់ធំ គឺការពារទឹក ដី អធិបតេយ្យភាព និងអភិវឌ្ឍន៍តំបន់ទាំង៤ ដូច្នេះហើយទើបកាលពីថ្ងៃទី២២ ខែសីហា សម្តេចបានដាក់ ចេញនូវគោលនយោបាយ និងវិធានការមួយចំនួន ។
សូមបញ្ជាក់ថា លទ្ធផលនៃការបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម មកដល់ ពេលនេះ សម្រេចបាន៨៤%ហើយ ពោលគឺសល់សល់ត្រឹមតែ១៦%ទៀតប៉ុណ្ណោះ។ សម្តេចធិបតី បនាបន្តថា មិនអាចនៅប្រើកម្លាំងដើម្បីដើរល្បាតមើលព្រំដែនជារៀងរហូតទេ ប៉ុន្តែត្រូវអភិវឌ្ឍន៍ និងពង្រាយ ពលរដ្ឋឱ្យទៅរស់នៅ មានន័យថា ប្រើពលរដ្ឋ ដើម្បីធ្វើជារបងការពារព្រំដែន នោះទើបមានចីរភាព សហប្រតិបត្តិការ និងយូរអង្វែង ៕ អត្ថបទ៖ មុត សុទ្ធ
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន2 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី