ព័ត៌មាន
វេទិកាស្រូវអង្ករកម្ពុជាលើកទី៧ គ្រោងរៀបចំឡើងនៅថ្ងៃទី១០ កញ្ញាខាងមុខ ក្រោមអធិបតីភាពសម្តេចធិបតី
សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ នឹងរៀបចំកម្មវិធី “វេទិកាស្រូវអង្ករកម្ពុជាលើកទី៧” ក្រោមប្រធានបទ៖ ការប្រែក្លាយខ្សែចច្រវាក់ផ្គត់ផ្គង់អង្ករកម្ពុជាឲ្យកាន់តែមានភាពធន់ បរិយាបន្ន និងនិរន្តរភាព ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន ចេញផ្សាយនៅល្ងាចថ្ងៃទី៤ ខែកញ្ញានេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា វេទិកានេះរៀបចំឡើងក្រោមកិច្ចគាំទ្រពីរាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា , ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ , ក្រសួងពាណិជ្ជកម្ម , ប្រទេសអូស្រ្តាលី តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ , ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម , សហគ្រិនខ្មែរ និងគម្រោងទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ។
វេទិកានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយអំពីសក្តានុពលនៃវិស័យស្រូវអង្ករកម្ពុជាទៅកាន់ពិភពលោក តាមរយៈការបង្ហាញអំពីសមត្ថភាពផលិតកម្មស្រូវ ការកិនកែច្នៃ និងភាពប្រជែងឈ្នះផ្សេងទៀតរបស់វិស័យស្រូវអង្ករកម្ពុជា ចែករំលែកពីនិន្នាការនៃទីផ្សារ ការដាំដុះ និងបច្ចេកវិទ្យាដែលពាក់ព័ន្ធដល់ការដាំដុះស្រូវ ការកិនកែច្នៃស្រូវអង្ករ ក៏ដូចជាចែករំលែកស្តីអំពីទស្សនៈវិស័យ គោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាលលើវិស័យស្រូវអង្ករកម្ពុជា និងស្វែងរកធាតុចូល និងអនុសាសន៍នានាសម្រាប់លើកកម្ពស់វិស័យស្រូវអង្ករនៅកម្ពុជា។
សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឲ្យដឹងទៀតថា វេទិកានេះដែរ ក៏នឹងមានធ្វើបទបង្ហាញ និងពិភាក្សាពីអ្នកជំនាញសំខាន់ៗពីថ្នាក់ជាតិ និងអន្តរជាតិ ទៅលើប្រធានបទសំខាន់ៗចំនួន៣ មានដូចជា ១. គន្លឹះសំខាន់នៃភាពប្រកួតប្រជែង និងភាពធន់លើការធ្វើកសិកម្មដាំដុះស្រូវនៅកម្ពុជា។ ២. គោលការណ៍បរិដ្ឋាន សង្គម អភិបាលកិច្ចល្អ និងនិរន្តភាពហិរញ្ញប្បទានដល់វិស័យស្រូវអង្ករ និងប្រធានបទទី៣. និន្នាការទីផ្សារអង្ករពិភពលោក និងបញ្ហាសន្តិសុខស្បៀង៕ អត្ថបទ ឈិត បូរ៉ាវី


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី