ព័ត៌មាន
«ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងប្រជុំត្រីភាគីលើកទី៣ ដើម្បីចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា នៅព្រឹកថ្ងៃទី៦ ខែកញ្ញាស្អែកនេះ»
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី៦ ខែកញ្ញានេះបន្តទៀត នាទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ការប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលកម្មករនិយោជិតនេះ បានធ្វើឡើងចំនួន២លើកមកហើយ ដែលលើកដំបូងធ្វើឡើងនៅថ្ងៃទី១៤ ខែសីហា និងលើកទី២ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ។ ក្នុងកិច្ចប្រជុំលើកទី២ តំណាងភាគីកម្មករនិយោជិតដាក់តួលេខដោយតំឡើង ១៤ដុល្លារ ខណៈតំណាងភាគីនិយោជក ដាក់តួលេខដំឡើងតែ១ដុល្លារបន្ថែម លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក។
សូមបញ្ជាក់ថា កិច្ចពិភាក្សាកំណត់ប្រាក់ឈ្នួលកម្មករនិយោជិត គឺធ្វើឡើងដោយឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាលក្នុងគោលដៅធ្វើឲ្យប្រសើរឡើងនូវកម្រិតជីវភាពរបស់កម្មករនិយោជិតទាំងអស់។ កិច្ចពិភាក្សាកំណត់ប្រាក់ឈ្នួលនេះ មានការចូលរួមពីតំណាងត្រីភាគី ពោលគឺតំណាងកម្មករនិយោជិត តំណាងនិយោជក និងតំណាងភាគីរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
នៅក្នុងឆ្នាំ២០២៤នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប គឺមានចំនួន២០៤ដុល្លារក្នុងមួយខែ ប្រសិនបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែម កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២២១ ទៅ ២៣២ដុល្លារអាម៉េរិកក្នុងមួយខែ ដោយមិនទាន់ពីគិតពីអត្ថប្រយោជន៍ផ្សេងទៀត ដែលទទួលបានពី ប.ស.ស.៕




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី