ព័ត៌មាន
ស្ថាប័នអប់រំ អេជី(AG) បើកបវេសនកាលថ្មីឆ្នាំសិក្សា២០២៤-២០២៥ របស់សាលារៀនអារីហ្សូន និងសាលាអន្តរជាតិហ្រេ្គនម៉ោន
លោកឧកញ៉ា វេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិ នៃស្ថាប័នអប់រំ អេជី(AG) និងលោកជំទាវ បានអញ្ជើញបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៤-២០២៥ របស់សាលារៀនអារីហ្សូន និងសាលាអន្តរជាតិហ្រេ្គនម៉ោន និងប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា ប័ណ្ណសរសើរ និងរង្វាន់ដល់សិស្សឆ្នើមប្រចាំឆ្នាំសិក្សា ២០២៣-២០២៤ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅវិទ្យាស្ថានជាតិអប់រំ (NIE)។
លោកឧកញ៉ា វេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិ នៃស្ថាប័នអប់រំ អេជី(AG) បានថ្លែងថា ពិធីបើកបវេសនកាលថ្មី និងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា ប័ណ្ណសរសើរ និងរង្វាន់ដល់សិស្សពូកែប្រចាំឆ្នាំសិក្សានាព្រឹកនេះ ត្រូវបានប្រព្រឹត្តឡើងស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាគន្លឹះ និងជាអាទិភាពចំនួន៤ ដើម្បីលើកកម្ពស់គុណភាពអប់រំ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា ពោលគឺ៖ ពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដោយអនុលោមតាមគោលការណ៍ដឹកនាំតាមបែបយុទ្ធសាស្ត្រ នាសម័យទំនើប ពោលគឺ(យុវជន Digital) របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកឧកញ៉ា បន្តថា សាលារៀនអារីហ្សូន សាលាអន្តរជាតិហ្គេនម៉ោន មជ្ឈមណ្ឌលបណ្តុះបណ្តាលអេជី និងការិយាល័យ តំណាង Global Student Cambodia ជាបុត្រសម្ព័ន្ធមានចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃស្នូលដូចតទៅ៖ សាលារៀនអារីហ្សូន គឺជាសាលាជម្រើសទី១ ដែលផ្តល់កម្មវិធីសិក្សាបីភាសា(កម្មវិធីជាតិ សឹង្ហបុរី និងចិន) ពីកម្រិតមត្តេយ្យ ដល់ទី១២ ដោយពង្រឹង និងពង្រីកកម្មវិធី STEM (Science, Technology, Engineering & Mathematics) ជាអាទិភាព។ បន្ថែមពីលើនេះ សាលាក៏មានបណ្តុះបណ្តាលភាសាអង់គ្លេស និងចិនទូទៅពេញម៉ោង និងក្រៅម៉ោងពីកម្រិតមត្តេយ្យ ដល់កម្រិតទី១២ ផងដែរ។ សលារៀនធានាឱ្យបានការនូវផ្តល់នូវសេវាអប់រំប្រកដោយគុណភាពខ្ពស់ដល់សិស្សានុសិស្សចាប់ពីអាយុ៣ឆ្នាំឡើងទៅ។
លោកឧកញ៉ា ជា សុខឃាង ក៏បានប្តេជ្ញាចិត្តពង្រឹងអភិបាលកិច្ចពោលគឺ គ្រប់គ្រងល្អ បង្រៀនល្អ និងរៀនល្អ សំដៅសម្រេចឱ្យខាងតែបាន នូវគោលដៅធំៗទាំងបីពោលគឺ វិជ្ជាសម្បទា(Knowledge) បំណិនសម្បទា(Skills) និងចរិយាសម្បទា(Attitude)។ ហើយសាលាក៏កំពុងកសាងធនធានមនុស្សពីកម្រិតអប់រំកុមាតូច រហូតដល់កម្រិតមធ្យមសិក្សាទុតិយភូមិ ដោយយកចិត្តទុកដាក់បន្ថែមដើម្បីពង្រឹងលើគុណភាពបង្រៀន និងរៀនឱ្យស្របតាមយុគ្គសម័យសកលភាវូនីយកម្ម (Globalization) ជាពិសេសយុគ្គសម័យបដិវត្តឧស្សាហ កម្ម 4.0 (4.0 Industry Revolution) ដើម្បីកំណត់ឱ្យបាននូវគោលដៅឈានឆ្ពោះទៅការបង្កើតគ្រឹះស្ថានឧត្តមសិក្សាតាមការរំពឹងទុក នាចុងទសវត្សទី៣ នៃសតវត្សទី២១នេះ។
លោកឧកញ៉ា បានបញ្ជាក់ផងដែរថា មកដល់បច្ចុប្បនេះយើងមានទីតាំងចំនួន៩ដូចខាងក្រោម៖ ១.សាខាអូឬស្សី, ២.សាខាទួលគោក, ៣. សាខាច្បារអំពៅ១, ៤.សាខាច្បារអំពៅ២, ៥.សាខាខេត្តសៀមរាប, ៦.សាខាអូឬស្សីកែវ, ៧.សាខាផ្សាដើមថ្កូវ, ៨.សាខាខេត្តកំពង់ធំ និង៩.សាលាអន្តរជាតិ ហ្គេនម៉ោន មជ្ឈមណ្ឌលបណ្តុះបណ្តាលអេជី និង ការិយាល័យតំណាង Global Student Cambodia ប្រចាំនៅប្រទេសកម្ពុជា៕អត្ថបទ រដ្ឋា
















-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី