ព័ត៌មាន
ធនាគារជាតិរៀបចំផែនការជួយដល់សិស្សានុសិស្សស្វែងយល់នូវមូលដ្ឋានគ្រឹះ និងតម្រូវការទីផ្សារការងារ
ធនាគារជាតិនៃកម្ពុជា សហការជាមួយក្រុមការងារយុវជន និងស្ថាប័នជំនាញបើកសិក្ខាសាលាស្តីពីការរៀបចំផែនការអាជីព និងការជ្រើសរើសជំនាញសិក្សាសម្រាប់សិស្សថ្នាក់ទី ១២ ធ្វើការស្វែងយល់នូវមូលដ្ឋានគ្រឹះមួយចំនួន ទៅនឹងតម្រូវការទីផ្សារការងារនា ពេលបច្ចុប្បន្ន និងអនាគត។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនកម្ពុជា ថ្លែងលើកឡើងក្នុងពិធីបើកសិក្ខាសាលា ស្តីពីការរៀបចំ ផែនការអាជីព និងការជ្រើសរើសជំនាញសិក្សាសម្រាប់សិស្សថ្នាក់ទី ១២ ឆ្នាំសិក្សា២០២៣-២០២៤ នៅស្រុកសន្ទុក ខេត្តកំពង់ធំ ថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០២៤ នេះថា សិក្ខាសាលាថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា និងមានកិច្ចសហការរវាង ក្រុមការងារយុវជនធនាគារជាតិនៃកម្ពុជា និងទីភ្នាក់ងារជាតិមុខរបរនិងការងារ ដែលមានគោលបំណងឱ្យសិស្សានុសិស្ស ស្វែងយល់ អំពីចំណុចគន្លឹះចំនួនរួមមាន៖ ស្វែងយល់ពីខ្លួនឯងឱ្យបានច្បាស់លាស់តាមរយៈការពិនិត្យលើចំណូលចិត្ត ជំនាញ គុណតម្លៃ និង បុគ្គលិកលក្ខណៈរបស់ខ្លួនឯង, ស្វែងយល់ពីអាជីព និងមុខរបរដែលសមស្របតាមជំនាញឯកទេស, ស្វែងយល់ពីតម្រូវការកម្លាំង ពលកម្មតាមជំនាញឯកទេស និងទិន្នន័យនៃប្រាក់បៀរវត្ស សម្រាប់ពេលបច្ចុប្បន្ននិងអនាគត ទាំងកម្រិតក្នុងប្រទេស និងកម្រិតតំបន់, ស្វែងយល់ពីលទ្ធភាព កត្តាជំរុញ និងកត្តារារាំង ចំពោះការសម្រេចគោលដៅរបស់ខ្លួន, និងរៀបចំផែនការអាជីព និងការសិក្សាឱ្យបាន សមស្រប និងកែសម្រួលទៅតាមរយៈកាលខ្លី ឬវែង។

លោកជំទាវបណ្ឌិត បន្តថា តាមរយៈការសិក្សានេះ ធនាគារជាតិនៃកម្ពុជា បានបន្តលើកកម្ពស់ការអប់រំដល់សិស្សនុសិស្ស តាមរយៈការឧបត្ថម្ភវគ្គបំប៉នបន្ថែមជារៀងរាល់ឆ្នាំ សម្រាប់សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ការបញ្ជ្រាបចំណេះដឹងផ្នែក ហិរញ្ញវត្ថុដល់សិស្សានុសិស្ស ក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅ ពីថ្នាក់ទី១ ដល់ទី១២ និងយុទ្ធនាការអប់រំខ្លីៗដូចជា ការបោះពុម្ពសៀវ ភៅ“តោះ! និយាយពីលុយ” ដែលលើកកម្ពស់ការយល់ដឹងលើការគ្រប់គ្រងប្រាក់កាស ប្រកបដោយភាពវៃឆ្លាត។ ទន្ទឹមនេះ ធនាគារ ជាតិនៃកម្ពុជា ក៏បានឧបត្ថម្ភនិងបំពាក់កុំព្យូទ័រជាច្រើនគ្រឿង នៅក្នុងបន្ទប់សិក្សាកុំព្យូទ័រ ព្រមទាំងផ្តល់ជូននូវការបង្រៀនកុំព្យូទ័រដល់ សិស្ស ក្នុងនោះគ្រូបង្រៀនសុទ្ធសឹងជាមន្ត្រីផ្នែកព័ត៌មានវិទ្យា ដែលមានបទពិសោធន៍បម្រើការងារយូរឆ្នាំផងដែរ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាក៏កំពុងសស្រាក់សស្រាំ ជ្រើសរើសគ្រូបង្រៀនភាសាអង់គ្លេស ដែលជាមន្ត្រីរបស់ធនាគារជាតិនៃកម្ពុជាផងដែរ ដែលសុទ្ធសឹងមានសញ្ញាបត្របរិញ្ញាបត្រផ្នែកបង្រៀនភាសាអង់គ្លេស ដើម្បីផ្ដល់នូវការបំពាក់បំប៉នភាសាអង់គ្លេសបន្ថែមដល់សិស្ស សម្រាប់ជាទុនត្រៀមចូលមហាវិទ្យាល័យ ឬបន្តសិក្សាជំនាញបច្ចេកទេសផ្សេងៗ។

ជាក់ស្តែងមណ្ឌលសិក្សាបច្ចេកទេសធនាគារ (CBS) របស់ធនាគារជាតិនៃកម្ពុជា នឹងផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A ខេត្តកំពង់ធំ, បច្ចុប្បន្នមានសិស្សនិទ្ទេសចំនួន ៩នាក់ បានកំពុងសិក្សា, ក្នុងនោះធនាគារជាតិនៃកម្ពុជាបានកំពុងរៀបចំដល់ថ្នាក់ បរិញ្ញាបត្រជំនាញធនាគារ និងហិរញ្ញវត្ថុផងដែរ។ តាមរយៈសិក្ខាសាលានេះដែរ លោកជំទាវបណ្ឌិត ទេសាភិបាលបានបង្ហាញនូវក្តី សង្ឃឹម ជឿជាក់យ៉ាងមុតមាំថា សិស្សានុសិស្សទាំងអស់ នឹងជ្រើសរើសជំនាញសិក្សាឱ្យបានត្រឹមត្រូវ ហើយខិតខំប្រឹងប្រែងរៀនសូត្រ បន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោយៗទៀត ដើម្បីអភិវឌ្ឍចំណេះដឹងរបស់ខ្លួន និងចូលរួមចំណែកអភិវឌ្ឍប្រទេសយើង ឆ្ពោះទៅសម្រេចបានចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេស ដែលមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០ ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន7 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន3 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ