ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងអប់រំ ជំរុញគ្រូជួយអប់រំចំណេះដឹង បំណិនជីវិត ចំនួន៤យ៉ាងក្នុងសាលា
ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានជំរុញលោកគ្រូ អ្នកគ្រូតាមសលារៀននានា ជួយអប់រំ ផ្សព្វផ្សាយ សិស្សានុសិស្សយល់ដឹងបន្ថែមអំពីចំណេះដឹងបំណិនជីវិតបួនយ៉ាង រួមមាន បញ្ហាសុខភាពអនាម័យ គ្រឿងញៀន វិធីសន្សំប្រាក់ និងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ រួមចំណែកធ្វើឲ្យភូមិឃុំមានសុវត្ថិភាព។

នៅក្នុងវេទិកាផ្សព្វផ្សាយ មិត្តអប់រំមិត្ត មិត្តជួយមិត្ត ដែលរៀបចំដោយក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសកលវិទ្យាល័យជាតិគ្រប់គ្រង នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ថ្ងៃទី៧ ខែកញ្ញានេះ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា ថ្លែងថា នៅក្នុងដំណើរការអនុវត្តយុទ្ធនាការសាលារៀនគំរូ ឯកឧត្តម បានណែនាំឲ្យក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន សូមបញ្ចូលកម្មវិធីទាំងបួន រួមមាន កម្មវិធី សុខភាពអនាម័យ វិធីសន្សំប្រាក់ បញ្ហាគ្រឿងញៀន និងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ អនុវត្តក្នុងសាលា ហើយលោកគ្រូអ្នកគ្រូក៏ត្រូវសូមជួយផ្សព្វផ្សាយបន្តផងដែរ ។

ក្នុងវេទិកានេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារុន ក៏បានស្នើសុំ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមគ្នាអនុវត្ត គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព គ្មានការប្រើប្រាស់គ្រឿងញៀន ហើយក្នុងករណីឃើញមាននរណាប្រើប្រាស់ និងជួញដូរគ្រឿងញៀន ឯកឧត្តម ក៏បានស្នើពលរដ្ឋដែលបានឃើញនោះ សូមរាយការណ៍បន្ទាន់ចូលក្នុងប្រព័ន្ធអេប (APP) ក្នុងទូរសព្ទដៃ ដែលមានឈ្មោះថា No Drug ដើម្បីឲ្យអាជ្ញាធរចុះទៅដោះស្រាយ និងការធ្វើឲ្យភូមិឃុំយើងមានសុវត្ថិភាពទាំងអស់គ្នា។
ឯកឧត្តមសាស្ត្រាចារ្យ ហោ ប៉េង សាកលវិទ្យាធិការនៃសកលវិទ្យាល័យជាតិគ្រប់គ្រង ថ្លែងថា នៅក្នុងវេទិការមិត្តអប់រំមិត្ត មិត្តជួយមិត្ត ដែលធ្វើក្នុងចំណោមសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអាជ្ញាធរមូលដ្ឋានចូលរួមជាង៩០០នាក់នាពេលនេះ គឺក្រុមយុវជន បានលើកបង្ហាញប្រធានបទចំនួន៤ រួមមាន៖បញ្ហាសុខភាព អនាម័យ គ្រឿងញៀន វិធីសន្សំប្រាក់ និងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ បំណងជំរុញលើកកម្ពស់ស្មារតីកូនល្អ មិត្តល្អ ពលរដ្ឋល្អ នៅក្នុងគ្រួសារ សាលារៀន និងសង្គមជាតិ៕ អត្ថបទ ស៊ុម សុខជា






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN