ព័ត៌មាន
សមាគមកាយឫទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញ បិទកម្មវិធីអប់រំស្តីពីផលប៉ះពាល់ នៃការប្រើប្រាស់បារីអេឡិចត្រូនិចលើសុខភាព
ភ្នំពេញ ៖ លោកជំទាវ ជា ស៊ីណា ឃួង ស្រេង ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យទី០៨ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងពិធី “បិទកម្មវិធីអប់រំ ស្តីពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិចលើសុខភាព” ដែលពិធីនេះបានធ្វើឡើងនៅសាលារាជធានីភ្នំពេញ។

គោលបំណងនៃកម្មវិធីនេះ គឺចង់ឱ្យសិក្ខាកាមដែលជាសមាជិកាសកម្ម សមាជិកគាំទ្រសមាគមកាយឫទ្ធិនារីកម្ពុជា បានយល់ដឹងពីនិយមន័យ និងចំណាត់ថ្នាក់គ្រឿងញៀន យល់ដឹងពីកត្តាជំរុញឱ្យមានការប្រើប្រាស់គ្រឿងញៀន យល់ដឹងពីបារីអេឡិចត្រូនិក និងផលប៉ះពាល់ជាមួយនិងការយល់ដឹងពីវិធានការបង្ការ និងទប់ស្កាត់។

លោកជំទាវ ជា ស៊ីណា ឃួង ស្រេង មានប្រសាសសន៍ថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា តែងតែគិតគូរអំពីសុខទុក្ខ និងសេចក្តីនឹករលឹកគ្រប់ពេលវេលា គ្រប់ទីកន្លែង ស្របតាមបុព្វហេតុរួម គឺ “កម្លាំងស្ម័គ្រចិត្ត ដើម្បីកុមារី និងយុវតីកម្ពុជា”។

លោកជំទាវបន្តថា ការរៀបចំកម្មវិធីអប់រំស្តីពីផល ប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិចលើសុខភាពរបស់សមាគមកាយឫទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញនាពេលនេះមានគោលបំណងបញ្ជៀបការយល់ដឹងជាសាធារណៈជូនដល់ក្មួយៗសិស្សានុសិស្ស កុមារី-យុវតី និងកាយឫទ្ធិនារីកម្ពុជា សម្រាប់ជាចំណេះដឹងបន្ថែមអំពីផលប៉ះពាល់ និងគ្រោះថ្នាក់បណ្តាលមកពីការប្រើប្រាស់ផលិតផលបារីអេឡិចត្រូនិច ព្រមទាំងវិធីសាស្ត្រថ្មីៗក្នុងការទប់ស្កាត់ការប្រើប្រាស់ និងចែកចាយ ពិសេសត្រូវរួមគ្នាផ្សព្វផ្សាយបន្តទៅដល់ក្រុមគ្រួសារសាច់ញាត្តិ និងមិត្តភក្តិ ដើម្បីកុំឱ្យអ្នកទាំងនោះ ប្រើប្រាស់ឧបករណ៍ទាំងនេះ។ ជាការពិតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់បារីអេឡិចត្រូនិច (E-Cigarette) បាននឹងកំពុងរីករាលដាលក្នុងចំណោមយុវវ័យនៃបណ្តាប្រទេសក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាផងដែរ ដោយពួកគេផ្តើមចេញពីការសាកល្បងប្រើប្រាស់តៗគ្នា និងនិយមប្រើប្រាស់បង្អួតភាពសង្ហាទាន់សម័យ រហូតមានយុវជនខ្លះ ឈ្លក់វង្វេងប្រើប្រាស់ បោះបង់ចោលការសិក្សា បង្កហានិភ័យដល់គ្រួសារ និងសង្គមជាតិគួរឱ្យព្រួយបារម្ភ។

លោកជំទាវបន្តថា ក្មួយៗ ត្រូវចៀសវាងជាដាច់ខាតការសាកល្បង ឬការប្រើប្រាស់ឧបករណ៍បារីអេឡិចត្រូនិច ទោះបីមានការបង្ខំ ឬអូសទាញពីជនណាក៏ដោយ។ ការប្រើប្រាស់ឧបករណ៍ទាំងនេះ មិនត្រឹមតែបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់ក្មួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអំពើខុសច្បាប់ ដែលត្រូវប្រឈមមុខនឹងទោសពន្ធនាគារថែមទៀតផង។ លោកជំទាវបានសូមឱ្យក្មួយៗនាំយកនូវ ព័ត៌មាន និងចំណេះដឹងទាំងឡាយ ដែលខ្លួនទទួលបានក្នុងកម្មវិធីនេះ ទៅផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ សាច់ញាត្តិ និងមិត្តភក្តិ ជាពិសេសយុវវ័យដទៃទៀតក្នុងសហគមន៍ដែលក្មួយៗកំពុងរស់នៅ ដើម្បីរួមគ្នា ឈានទៅលុបបំបាត់ការប្រើប្រាស់ឧបករណ៍ទាំងនេះ ចេញពីសង្គមជាតិ។ ត្រូវរួមគ្នាឃាត់ទុក ឬរាយការណ៍ ប្រសិនបើបានឃើញការចរាចរ ការជួញដូរ និងការប្រើប្រាស់បារីអេឡិចត្រូនិច តាមគ្រប់រូបភាព ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN