ព័ត៌មាន
ទេសចរណ៍នៅតាមសហគមន៍ការពារធម្មជាតិជួយពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងជីវភាពមូលដ្ឋាន
ការចូលរួមការពារធនធានធម្មជាតិ និងការដាំឈើឱ្យបានច្រើន ជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ ដែលបណ្តាលឱ្យមានរលកដំដៅ ខ្យល់ព្យុះ ទឹកជំនន់ ភាពរាំងស្ងួត និងអាកាសធាតុមិនប្រក្រតីជាច្រើនទៀត និងជួយដល់លំនឹងបរិស្ថាន និងការបាត់បង់ជីវចម្រុះ ព្រមទាំងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការចិញ្ចឹមជីវិតជាមួយទេសចរណ៍ធម្មជាតិ នៃការរៀបចំគោលដៅលំហែរបៃតង។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងបែបបនេះ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងពេលអញ្ជើញជាបើកព្រឹត្តិការណ៍បោះតង់ ក្រោមប្រធានបទ «កីឡាដើម្បីទេសចរណ៍» រដូវកាលទី១ ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយក្រុមការងារដើរព្រៃ នៅសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិល ក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិក្តុល ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ជាមួយគ្នានេះ ឯកឧត្តម បានសង្កត់ធ្ងន់ទៅលើសសរស្តម្ភទី២គឺ «បៃតង» នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្រសួងបរិស្ថានបាននិងកំពុងអនុវត្ត គឺជំរុញការដាំដើមឈើឱ្យបាច្រើន ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិយ៉ាងតឹងរឹង ដោយអនុវត្តច្បាប់១០០ភាគរយ ចំពោះបទល្មើសធនធានធម្មជាតិ រួមទាំងការសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងក្រសួង ស្ថាប័នពាក់ព័ន្ធ។ លើសពីនេះក្រសួងបាននិងកំពុងជំរុញជីវភាពសហគមន៍ តាមរយៈគោលដៅលំហែបៃតង ដោយបង្កើតជម្រើសមុខរបរថ្មី តំបន់សក្តានុពលទេសចរណ៍ ដើម្បីប្រជាពលរដ្ឋមានចំណូលពីទេសចរណ៍ធម្មជាតិ និងឈប់ពឹងអាស្រ័យលើការចូលព្រៃកាប់ឈើឬបាញ់សត្វដូចមុន។ ក្នុងនោះដែរ ឯកឧត្តមបានជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសក្រុមកីឡាករ អ្នកដើព្រៃ អ្នកទេសចរណ៍ វិស័យសាធារណៈនិងឯកជន និងដៃគូសហការ ចូលរួមបង្កើនភាពបៃតងនៅកម្ពុជា គឺចូលរួមដាំដើមឈើឱ្យបានច្រើន ដែលជាផ្នែកមួយចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ បង្កើនភាពស្រស់ស្អាត មានខ្យល់បរិសុទ្ធ សម្រាប់ការសម្រាកលំហែរ និងផ្តល់ប្រយោជន៍សេដ្ឋកិច្ចដល់ការលើកកម្ពស់ជីវភាពសហគមន៍ ចំណូលថវិកាជាតិ និងសម្រាប់ការអភិរក្ស តាមរយៈការរៀបចំ នៃឥណទានកាបូន។ «តាមរយៈគោលដៅលំហែបៃតង រួមមានព្រឹត្តិការណ៍កីឡាដើម្បីទេសចរណ៍» នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ស្រឡាញ់ដើមឈើ ការពារព្រៃឈើ និងការដាំដើមឈើ សម្រាប់កូនចៅជំនាន់ក្រោយ និងចំណូលដល់ប្រជាសហគមន៍។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡា ដើម្បីទេសចរណ៍ រៀបចំឡើងដោយក្រុមអ្នកដើរព្រៃ ដោយមានការសហការជាមួយក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងក្រសួង ស្ថាប័នពាក់ពាក់ព័ន្ធ រដ្ឋបាលខេត្តកំពង់ឆ្នាំង អាជ្ញាធរមូលដ្ឋាន និងមានការចូលរួមពីកីឡាករ កីឡាការិនី រួមជាមួយអ្នកទេសចរណ៍ក្នុងស្រុក និងក្រៅស្រុកជាច្រើននាក់។ កម្មវិធីមានការជួបជុំចែករំលែកបទពិសោធន៍ ភ្លើងគប់ បោះតង់ មើលទេសភាពធម្មជាតិ សត្វព្រៃ និងការរត់ប្រណាំងឡើងភ្នំជាដើម។ អ្នកឈ្នះរង្វាន់ នឹងទទួលបានមេដៃ និងសម្ភារមួយចំនួន។ លោក យា ប៊ែនយ៉ាមីន ប្រធាននិងជាស្ថាបនិកក្រុមការងារដើរព្រៃ បានលើកឡើងថា កម្មវិធីនេះមិនត្រឹមតែមានគោលបំណងដើម្បីសុខភាព និងបង្កើតឱកាសរួមចំណែក ដល់ប្រព័ន្ធអេកូឡូស៊ីនៃតំបន់ការពារធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក៏ជាការផ្សព្វផ្សាយសារការពារបរិស្ថាន ជួយថែរក្សា ការពារព្រៃឈើ ការដាំដើមឈើ និងថែរក្សាសម្រស់ធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ៕





-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន5 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន7 days agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា