ព័ត៌មាន
នាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាអធិបតីភាពពិធីអាហារសាមគ្គី សមាគមយុវជនក្រុម៨
ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី អាហារសាមគ្គី សមាគមយុវជនក្រុម៨ នៅសណ្ឋាគារ ហៃយ៉ាត់ រិជិនស៊ី ភ្នំពេញ កាលពីថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងនោះដែរឯកឧត្តមបណ្ឌិត ម៉ឹង មករា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានសមាគមយុវជនក្រុម៨ បានសម្តែងនូវគារវកិច្ចចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងបានលើកឡើងអំពីប្រវត្តិនៃការបង្កើតសមាគមយុវជនក្រុម៨ ដែលចាប់ផ្តើមពីសមាជិក៩នាក់ក្នុងឆ្នាំ២០១០ រហូតមានសមាជិកជិត៧០០នាក់ក្នុងពេលបច្ចុប្បន្ន។ ឯកឧត្តមបណ្ឌិត បានបង្ហាញពីទស្សនៈវិស័យ បេសកកម្ម និងចក្ខុវិស័យយ៉ាងច្បាស់លាស់របស់សមាគមយុវជនក្រុម៨ អមដោយសមិទ្ធផលដែលសម្រេចបាន ក្នុងរយៈពេល ១៤ឆ្នាំកន្លងមក រហូតដល់បច្ចុប្បន្ន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានពាំនាំនូវសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុម៨ ទាំងអស់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរនូវការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុម៨ ក្នុងការតស៊ូ លះបង់កម្លាំងកាយចិត្ត ចំណេះដឹង និងធនធាន ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បម្រើដល់ផលប្រយោជន៍ជាតិមាតុភូមិ និងប្រជាជនកម្ពុជា នាពេលកន្លងមក ព្រមទាំងជូនពរឲ្យបេសកកម្មរបស់ សមាគមយុវជនក្រុម៨ មានភាពជោគជ័យជារៀងរហូត ដើម្បីបង្កើតសមិទ្ធផលថ្មីៗបន្ថែមជូនប្រទេសជាតិ។
ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាពេលកន្លងមក សមាគមយុវជនក្រុម៨ ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ឹង មករា បានសហការជាមួយអាជ្ញាធរមូលដ្ឋានចុះជួយប្រជាពលរដ្ឋតាមភូមិឃុំក្នុងស្រុកជើងព្រៃ តាមរយៈសកម្មភាពមនុស្សធម៌ជាច្រើន រួមមានវិស័យសុខាភិបាល វិស័យអប់រំ ជាពិសេស វិស័យកសិកម្ម ដែលជាសសរស្ដមសេដ្ឋកិច្ចជាតិដ៏មានសារៈសំខាន់សម្រាប់គ្រួសារប្រជាពលរដ្ឋនៅជនបទ៕ អត្ថបទ៖ កុម្ភះ












-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN