ធឿន ធារ៉ា អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងកសិកម្ម បានវាយចាញ់ ឯម ឡេងលី អ្នកប្រដាល់ក្លិបថ្មគោលពោធិសែនជ័យដោយពិន្ទុ នៅក្នុងឱកាសគេផ្គូឲ្យជួបប្រកួតសាកកណ្ដាប់ដៃ លើសង្វៀនបិទទ្វារខារ៉ាបាវបាយ័នស្ទឹងមានជ័យ កាលពីយប់ថ្ងៃអាទិត្យ ទី៣០ ខែសីហានោះ។ឯម ឡេងលី ឈ្នះធឿន ធារ៉ា ដោយពិន្ទុប៉ុណ្ណោះ បន្ទាប់ពីប្រកួតគ្នា៥ទឹកពេញនោះ។ ធារ៉ា ការប្រកួតរបស់គេមិនជាសូវល្អប៉ុន្មានឡើយ ក្នុងការជួបប្រកួតជាមួយអ្នកប្រដាល់រួមជាតិដូចគ្នានេះ ដោយគេវាយ ឯម ឡេងលី សឹងតែរកពិន្ទុឈ្នះពុំបាន មិនដូចជាការប្រកួតជាមួយថៃនោះឡើយ។ តែសម្រាប់...
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកជំទាវ ទេព បុប្ផា ប្រសិទ្ធ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាត នៅទីលានបាញ់គ្រាប់ពិតមរតកតេជោសែន ភ្នំវាលចាប ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ អញ្ជើញចូលរួមក្នុងអង្គពិធីមាន ឯកឧត្តម...
ប៊ុន សុធា អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយ នៃក្លិបមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និងជាម្ចាស់ខ្សែក្រវាត់គូបូតាទម្ងន់៥៤គីឡូក្រាមឆ្នាំ២០១៩នោះ បានយកឈ្នះគង់ ហ៊ូវ អ្នកប្រដាល់ក្លិបគុហារព្រហ្មជ័យខេត្តសៀមរាបដោយពិន្ទុ ក្នុងការជួបប្រកួតគ្នានៅលើសង្វៀនបិទទ្វារគូបូតារបស់ទូរទស្សន៍បាយ័ន កាលពីយប់ថ្ងៃទី២៨សីហា២០២០។ នៅក្នុងការប្រកួតគ្នា៥ទឹកពេញនោះ ប៊ុន សុធា គេមានប្រៀបឈ្នះលើគង់ ហ៊ូវ សឹងតែគ្រប់ទឹក ទាំងលើផ្នែកកម្លាំងកាយសម្បទា ស្នៀតវាយលុកនិងកម្លាំងចិត្ត ។ គង់ ហ៊ូវ ចាញ់កម្លាំងស៊ុហ្វប៊ុនសុធា ដោយសារខកខានឡើងប្រកួតយូរ ហេតុនេះប៊ុន សុធា ថិតនៅប្រៀបឈ្នះច្រើនជាង...
យោងតាមលិខិតរបស់លោក ហ្សូរ៉ាប ប៉ូឡូលីកាស៊្វីលី អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ នៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ ដែលបានគោរពផ្ញើជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ...
កែវ សំរិទ្ធ អ្នកប្រដាល់ស្រករក្រោយ ក្លិបតាឡីដំរីមានរិទ្ធ ប្រកួតឈ្នះពិន្ទុ អ្នកប្រដាល់ជើងចាស់ ធា នុរាជ ក្លិបមកុដរាជសីហ៍ ដោយពិន្ទុប្រផុតប្រផើយ នៅក្នុងការជួបប្រកួតគ្នា កាលពីថ្ងៃទី២៣ ខែសីហា ...
សង្វៀន “ខារ៉ាបាវ ប្រដាល់មិត្តភាពគុនខ្មែរ” ថ្ងៃអាទិត្យតែងតែប្រមូលផ្តុំដោយកីឡាករជើងចាស់ជើងថ្មី សំបូរបទពិសោធ នឹងធ្វើអោយអង្រួនសង្វៀនស្ទូឌីយោស្ទឹងមានជ័យរៀងរាល់ល្ងាចថ្ងៃអាទិត្យ។ សប្តាហ៍នេះជំនួបគូឯកប្រចាំកម្មវិធីគឺម្ចាស់ខ្សែក្រវាត់ខារ៉ាបាវ ឯម ឡេងលី នឹងជួបជាមួយ Chris Kenedy បន្ទាប់ពីការប្រកួតរវាងអ្នកទាំងធ្លាប់អាក់ខានម្តងរួចមកហើយ។ ដោយឡែកគូពិសេសមួយគូទៀត ធីម ទាន់ នឹងជួប មុត ខ្លឹមខ្មៅ ទំងន់ ៦៥គ។ គូផ្សេងទៀតរួមមាន ទូច ឆាន់ ជួប ធន់...
ព្រឹកថ្ងៃអាទិត្យសប្តាហ៍នេះ សង្វៀនការប្រកួតប្រដាល់គុនខ្មែរ “កម្ពុជាអ្នកប្រដាល់គុនខ្មែរ” ដែលឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរកម្ពុជា កីឡាករ ៨ រូបសុទ្ធតែជាកីឡាករទំងន់ធ្ងន់ៗ នឹងឡើងអង្រួនសង្វៀនស្ទឹងមានជ័យ។ កីឡាករជើងចាស់ទាំងពីរនាក់ សំអាង ឌុន នឹងជួបជាមួយ ភុន សោភ័ណ្ឌ ក្នុងប្រភេទទំងន់ ៦៥គ ខណៈគូពិសេសមួយគូទៀត វៀត ប៊ុនឌឿន នឹងជួប មាស សារ៉ាក់ ក្នុងប្រភេទទំងន់ ៦០គ។...
កម្មវិធីប្រដាល់គុនខ្មែរ “Wurkz សង្វៀនគុនខ្មែរ” ចុងសប្តាហ៍នេះកាន់តែជក់ចិត្ត ជាមួយវត្តមានកីឡាករបីគូសុទ្ធតែមិនព្រិចភ្នែកបាន។ ការប្រកួតមិត្តភាព ២ គូគឺជាគូពិសេសដែលមានវត្តមានកីឡាករកម្ពុជាជួបកម្ពុជា ដែលពួកគេសុទ្ធតែជាកីឡាករមានបទពិសោធប្រកួតជាមួយកីឡាករបរទេស។ អេ អាំម៉ារីន ដែលកាន់កំណត់ត្រាឈ្នះច្រើនបំផុតក្នុងការប្រកួតសន្សំប្រាក់លានរបស់ Wurkz ថ្ងៃសៅរ៍សប្តាហ៍នេះនឹងជួបជាមួយ យុគ យក្សផ្លែ ក្នុងការប្រកួតគូពិសេសទី១។ ខេម ចាន់ មកពីក្លិបបញ្ជាការទ័ពពិសេស នឹងជួប អេ សារ័ត្ន ជាគូពិសេសទី ២។ ដោយឡែកកាន់តែពិសេសគឺ...
ការប្រកួតប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី ដែលមានផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ៣ រសៀលរៀងរាល់ថ្ងៃសៅរ៍ សប្តាហ៍នេះមានការប្រកួតលក្ខណៈម៉ារ៉ាតុងរកជើងឯកក្នុងថ្ងៃតែមួយលើប្រភេទទំងន់ ៦០គ។ រិទ្ធ ភារម្យ មកពីអាណាចក្រគុនខ្មែរ នឹងជួប ឆាយ មាស មកពីក្លិប សំរោងកោង គូម៉ារ៉ាតុងទី ១ ខណៈគូម៉ារ៉ាតុងទី ២ អេនួន រ៉ាថេន ជួប ស៊ឹម ប៊ុនឆៃ។ អ្នកឈ្នះរវាងគូទាំងពីរនឹងជួបគ្នានៅគូចុងក្រោយនៃកម្មវិធីដើម្បីរកជើងឯក។ ដោយឡែកគូផ្សេងទៀតរួមមាន រិទ្ធ...
សង្វៀនប្រដាល់គុនខ្មែរថ្មីសង្លាង និងអស្ចារ្យមួយទៀត “អ្នកប្រយុទ្ធគុនខ្មែរ ស្រាបៀរម៉ាឌ្រីត” នឹងឈានចូលសប្តាហ៍ទី ៣ ចុងសប្តាហ៍នេះនៅព្រឹកថ្ងៃសៅរ៍វេលាម៉ោង ៨ តទៅផ្សាយផ្ទាយទូរទស្សន៍ BTV។ ការប្រកួតដែលឧបត្ថម្ភដោយស្រាបៀរម៉ាទ្រីត នឹងមានបង្ហាញវត្តមានកីឡាករកំពូល ៨ រូបប្រកួតបើកទំព័រសង្វៀនថ្មីនៅ ស្ទូឌីយោស្ទឹងមានជ័យ។ បួនគូសុទ្ធតែជាគូពិសេសរួមមាន កីឡាការិនីស្រស់សោភា ធន់ វិរៈពណ៌ នឹងជួបគូប្រកួតចាស់ កីឡាការិនី វី ស្រីស្រស់ ដែលជាការប្រកួតសងសឹក បន្ទាប់ពីជួបគ្នាចុងក្រោយបំផុត ស្រីស្រស់ជាអ្នកឈ្នះ។...