ព័ត៌មាន
សម្តេចប្រមុខរដ្ឋស្ដីទី ចាត់ទុកដំណើរទស្សនកិច្ចប្រធានាធិបតីហ្វីលីពីននឹងរុញច្រានទំនាក់ទំនង និងពាណិជ្ជកម្ម ប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបប្រជុំកំពូលជាមួយ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល០៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមនៃជំនួបនេះ សម្ដេចតេជោ ក្នុងព្រះបរមនាមព្រះមហាក្សត្ររបស់កម្ពុជា បានសម្ដែងនូវការស្វាគមន៍ និងនាំនូវការសួរសុខទុក្ខពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំពោះឯកឧត្តមប្រធានាធិបតីដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយក្នុងនាមសម្ដេចផ្ទាល់បានបង្ហាញនូវក្ដីរីរាយ និងស្វាគមន៍ចំពោះឯកឧត្តមប្រធានាធិបតីហ្វីលីពីនផងដែរ, សម្ដេចតេជោ បានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីនាពេលនេះ គឺជាផ្នែកដ៏សំខាន់ក្នុងការរុញច្រាននូវទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីនឱ្យកាន់តែរីកចម្រើន។
នៅក្នុងឱកាសនោះឯកឧត្តមប្រធានាធិបតីហ្វីលីពីន បានសម្ដែងនូវការអរគុណ និងបានផ្ដាំតាមរយៈសម្ដេចប្រមុខរដ្ឋស្ដីទី ថ្វាយចំពោះព្រះមហាក្សត្រនៃព្រះរាជានាចក្រកម្ពុជា នូវការសួរសុខទុក្ខ ហើយឯកឧត្តមក៏បានបង្ហាញនូវក្ដីរីករាយដែលឯកឧត្តមបានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមក៏បានឃើញនូវយុវជន ប្រជាពលរដ្ឋខ្មែរនៅអបតាមដងផ្លូវដោយបានស្វាគមន៍ឯកឧត្តមយ៉ាងកក់ក្ដៅដែលធ្វើឱ្យឯកឧត្តម និងគណៈប្រតិភូមានការរំភើបចិត្តយ៉ាងខ្លាំងចំពោះបដិសណ្ឋារកិច្ចដ៏ល្អប្រសើររបស់ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាចំពោះឯកឧត្តម។
ក្នុងឱកាសនោះសម្ដេចតេជោ បានលើកឡើងអំពីការរពង្រីកទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីនបន្ថែមទៀតដោយសម្ដេចបានបញ្ជាក់អំពីទំនាក់ទំនងផ្នែកពាណិជ្ជកម្មដោយសម្ដេចតេជោបានផ្ដល់យោបល់ដល់រដ្ឋាភិបាលហ្វីលីពីន និងរដ្ឋាភិបាលកម្ពុជាធ្វើយ៉ាងណាបង្កើននូវការធ្វើពាណិជ្ជកម្មជាមួយគ្នាឱ្យបានច្រើនបន្ថែមទៀតដែលពេលបច្ចុប្បន្នទំហំពាណិជ្ជកម្មប្រទេសទាំងពីរគឺនៅមានកម្រិតនៅឡើយ។
បន្ថែមពីនេះ សម្ដេចតេជោក៏បានរំលេចំអំពីវិស័យទេសចរណ៍ ដែលប្រទេសទាំងពីរត្រូវពង្រឹងជាមួយគ្នាក្នុងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន, សម្ដេចតេជោក៏បានអរគុណដល់ឯកឧត្តមប្រធានាធិបតីហ្វីលីពីន និងរំលេចថាដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រៀបបីដូចជាអញ្ជើញបិទនូវអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយឯកឧត្តមអញ្ជើញទៅវិញនៅថ្ងៃស្អែកនឹងធ្វើដំណើរតាមអាកាសយានដ្ឋានអន្តរជាតិតេជោថ្មីរបស់កម្ពុជាដែលចាប់ផ្ដើមជើងហោះហើរជាផ្លូវាការនៅថ្ងៃទី៩ ខែកញ្ញាស្អែកនេះហើយឯកឧត្តមជាប្រធានាធិបតីដំបូងគេដែលបានហោះហើរចេញពីអាកាសយដ្ឋានថ្មីរបស់កម្ពុជាដែលនេះបង្ហាញពីទំនាក់ទំនងមួយយ៉ាងល្អប្រសើរ។
ក្នុងឱកាសនោះឯកឧត្តមប្រធានាធិបតីហ្វីលីពីន បានបង្ហាញនូវការអរគុណចំពោះសម្ដេចតេជោ និងការផ្ដល់តម្លៃពីភាគីកម្ពុជា ជាពិសេសឯកឧត្តមលើកឡើងពីការមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលជាការបិទ ហើយឯកឧត្តមអញ្ជើញទៅវិញនៅថ្ងៃស្អែកនឹងធ្វើដំណើរតាមអាកាសយានដ្ឋានអន្តរជាតិតេជោថ្មីរបស់កម្ពុជាដែលចាប់ផ្ដើមជើងហោះហើរជាផ្លូវាការ។
ឯកឧត្តមប្រធានាធិបតីហ្វីលីពីន បានឯកឧត្តមចំពោះប្រសាសន៍សម្ដេចតេជោដែលបានលើកឡើងចំពោះការបង្កើននូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដោយត្រូវបង្កើននូវការធ្វើពាណិជ្ជកម្មជាមួយគ្នាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងវិស័យទេសចរណ៍។ ឯកឧត្តមប្រធានាធិបតីចាត់ទុកអាកាសយានដ្ឋានអន្តរជាតិតេជោថ្មីរបស់កម្ពុជា ដែលឯកឧត្តមជាប្រធានាធិបតីដំបូងដែលបានធ្វើការហោះហើរ ក៏ជាផ្នែកមួយបង្កើននូវវិស័យទេសចរណ៍រវាងកម្ពុជា និងហ្វីលីពីនផងដែរ ដោយឯកឧត្តមសង្ឃឹមថាវិស័យទេសចរណ៍រវាងប្រទេសទាំងពីរនឹងមានភាពរីកចម្រើនតាមរយៈការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរផង និងតាមរយៈអាកាសយានដ្ឋានអន្តរជាតិថ្មីរបស់កម្ពុជាផងដែរ។ ឯកឧត្តមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិថ្មីរបស់កម្ពុជា ក៏ជាផ្នែកមួយបង្កើតនូវទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរបស់ប្រទេសទាំងពីរផងដែរ។
ជាចុងក្រោយភាគីទាំងពីរបានលើកឡើងអំពីបញ្ហាព្រំដែន ដោយសម្ដេចតេជោបានពន្យល់ទៅកាន់ឯកឧត្តមប្រធានាធិបតីហ្វីលីពីន អំពីស្ថានភាពព្រំដែននៃព្រះរាជាណាចក្រកម្ពុជា ហើយសម្ដេចតេជោក៏បានសម្ដែងការអរគុណចំពោះហ្វីលីពីនដែលតែងតែគាំទ្រចំពោះការដោះស្រាយដោយសន្ដិវិធីរវាងកម្ពុជា និងថៃនាពេលកន្លងមក ជាពិសេសការគាំទ្ររបស់ហ្វីលីពីនចំពោះការជំរុញបទឈប់បាញ់រវាងប្រទេសទាំងពីរ។ ចំណែក ឯកឧត្តមប្រធានាធិបតីហ្វីលីពីនបានលើកឡើងថា ឯកឧត្តមនឹងព្យាយាមឱ្យអស់លទ្ធភាពក្នុងនាមជាប្រទេសមាជិកអាស៊ានដើម្បីធ្វើយ៉ាងណាឱ្យភាគីកម្ពុជា និងថៃអាចដោះស្រាយបញ្ហាដោយសន្ដិវិធី និងវិលមករកប្រក្រតីភាពឡើងវិញនៃស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ ដោយឯកឧត្តមចង់ឃើញសន្ដិភាពកើតមានសម្រាប់ប្រទេសទាំងពីរ៕






-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន1 week agoតម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
-
ព័ត៌មាន5 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន5 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន4 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន6 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន7 days agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន