ភ្នំពេញ៖ ជនសង្ស័យជាបរទេសចំនួន៨១នាក់ដែលជាប់ពាក់ព័ន្ធ online scam ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនភ្លាមៗ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងប្រតិបត្តិការចុះឆែកឆេរទីតាំងសង្ស័យមួយកន្លែង ស្ថិតក្នុងបុរីប៉េងហួត ចំណុចផ្ទះលេខ៧៩ ផ្លូវ L-03 ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ផ្អែកលើរបាយការណ៍កោសល្យវិច័យ ជនសង្ស័យខាងលើបានលបលួចប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមរូបភាពលួងលោមស្នេហា (Romance Scams)។ ប្រតិបត្តិការបង្រ្កាបករណី online scamនេះ ត្រូវបានធ្វើឡើងតាមបទបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ បានផ្ញើសារថ្លែងអំណរគុណចំពោះសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលបានលុបចោលសេចក្តីសម្រេចស្តីពីការហាមឃាត់កីឡាករពីររូបមិនឲ្យប្រកួតរយៈពេល៦ខែតាមសំណូមពររបស់សម្ដេច។ សម្ដេចតេជោ បានសរសេរថា៖«ខ្ញុំសូមអរគុណចំពោះសហព័ន្ធកីឡាប្រដាល់គុនខ្មែរដែលបានលុបចោលសេចក្តីសម្រេចស្តីពីការហាមឃាត់កីឡាករ២រូបមិនឲ្យប្រកួតរយៈពេល៦ខែតាមសំណូមពររបស់ខ្ញុំ។ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា កីឡាករទាំងពីររូបដែល និងត្រូវប្រកួតនៅបរទេសនាពេលដ៏ខ្លីខាងមុខនេះនឹងនាំជោគជ័យមកជូនប្រទេសជាតិ។ សូមជម្រាបថា នៅព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារណែនាំដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរលុបចោលសេចក្តីជូនដំណឹងទាក់ទងហាមឃាត់កីឡាករពីររូបមិនឲ្យប្រកួតរយៈពេល៦ខែ និងបែរមកដោះស្រាយដោយស្មារតីសាមគ្គីភាព...
ឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានណែនាំដល់អ្នកកែច្នៃសម្លៀកបំពាក់ក្នុងសង្គមខ្មែរ ត្រូវចៀសវៀងការបំភ្លៃប្រវត្តិសាស្ត្រ ប្រឌិតប្រវត្តិសាស្ត្រក្លែងក្លាយខុសពីការពិតនៃ វប្បធម៌ ប្រវត្តិសាស្រ្ដរបស់ខ្មែរ។ ឯកឧត្តមបណ្ឌិតសាកលវិទ្យាធិការ ហេង សុផាឌី បានថ្លែងណែនាំបែបនេះ ក្នុងសិក្ខាសាលាស្តីពី «សម្លៀកបំពាក់ក្នុងសង្គមខ្មែរ៖ ភស្តុតាងពីអតីតកាលដល់បច្ចុប្បន្ន» នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅសាលរចនា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានថ្លែងថា...
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជាបានប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះការលើកឡើងថ្មីៗនេះរបស់អ្នកការទូតជាន់ខ្ពស់ប្រទេសថៃ ដែលចោទប្រកាន់ថា កម្ពុជាបានប្រើប្រាស់ ប្រាសាទព្រះវិហារ ជាទីតាំងយោធា។ យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា តាមការផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ មន្រ្ដីការទូតជាន់ខ្ពស់របស់ថៃ បានចោទប្រកាន់ថា ប្រទេសកម្ពុជាបានប្រើប្រាស់ ប្រាសាទព្រះវិហារ ជាទីតាំងយោធា។ ទាក់ទងការចោទប្រកាន់នេះ កម្ពុជាអះអាងថា ប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោកដ៏មានតម្លៃវិសេសវិសាល ជាសកលរបស់អង្គការយូណេស្កូ គឺជាបូជនីយដ្ឋានវប្បធម៌...
សន្តិភាពមិនមែនជាការចៃដន្យនោះទេ ប៉ុន្តែគឺជាផលនៃឆន្ទៈរួម និងការលះបង់ដ៏ខ្ពង់ខ្ពស់របស់យើងទាំងអស់គ្នា។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ (ខេត្តកំពង់ធំ, ព្រះវិហារ, ក្រចេះ, ស្ទឹងត្រែង, រតនគិរី និងខេត្តមណ្ឌលគិរី) ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈកម្មការទី៤ព្រឹទ្ធសភា និងក្រុមសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ខេត្ត ក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ នៃខេត្តក្រចេះ សរុបចំនួន៣៧៥នាក់ នៅសាលមហោស្របខេត្តក្រចេះ...
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានសេចក្តីប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃលោក ស៊ីហាសាក់ ភួងកេតកែវ ដែលថា កម្ពុជាបានប្រើប្រាស់ប្រាសាទព្រះវិហារជាមូលដ្ឋានយោធា។ តាមរយៈលិខិតបដិសេធ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា បានកត់សម្គាល់ឃើញនូវសេចក្តីថ្លែងការណ៍ ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ ដែលត្រូវបានរាយការណ៍ដោយកាសែត The Nation Thailand កាលពីពេលថ្មីៗនេះ ដោយបានចោទប្រកាន់ថា ប្រទេសកម្ពុជាបានប្រើប្រាស់ប្រាសាទព្រះវិហារជាមូលដ្ឋានយោធា។...
World Aquatics ដែលជាស្ថាប័នគ្រប់គ្រងអន្តរជាតិសម្រាប់កីឡាក្នុងទឹក បានឱ្យដឹងនាពេលថ្មីៗនេះ ថាការប្រកួតកីឡាហែលទឹកពិភពលោកដែលគ្រោងធ្វើនៅដើមខែមីនានៅប្រទេសម៉ិកស៊ិកត្រូវបានលុបចោល។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើង ក្រោយការចាប់ខ្លួននិងការស្លាប់របស់មេក្រុមជួញដូរគ្រឿងញៀនធំបំផុតរបស់ម៉ិកស៊ិក ជាពិសេសក្នុងរដ្ឋ Jalisco។ អង្គភាពកីឡាហែលទឹករបស់ពិភពលោកមួយនេះបានបន្តថា “World Aquatics នៅក្នុងការពិគ្រោះយោបល់ជាមួយ Aquatics Mexico សហព័ន្ធម៉ិកស៊ិកនៃប្រភេទកីឡាហែលទឹក និងលោតទឹក បានសម្រេចចិត្តលុបចោលការប្រកួត World Aquatics Diving World Cup នៅ Zapopan ប្រទេសម៉ិកស៊ិក” ។...
សហព័ន្ធកីឡាវាយកូនបាល់អន្ដរជាតិ (ATF) គាំទ្រការស្នើសុំ របស់ លោក ទេព រិទ្ធិវិទ្ធអគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងជាអនុប្រធានសហព័ន្ធកីឡាវាយកូនបាល់អាស៊ីទទួលបន្ទុកប្រធានគណៈកម្មការអភិវឌ្ឍន៍យុវជនក្រោម១៨ឆ្នាំ និងផ្នែកគ្រូបង្វឹក ក្នុងការដាក់ឲ្យគ្រូបង្វឹកស្ថិតលើទីលាន អំឡុងការប្រកួតរបស់ថ្នាលយុវជន ដើម្បីមានសិទ្ធផ្ដល់ព័ត៌មានដល់កូនក្រុមបានទាន់ពេលវេលា ក្នុងការកែតម្រូវ ឬបំពេញចំណុចខ្វះខាត ដែលអាចធានាបាននូវការអភិវឌ្ឍសមត្ថភាពកាន់តែមានប្រសិទ្ធភាព។ នេះជាការបញ្ជាក់របស់ លោក ទេព រិទ្ធិវិទ្ធ នាកន្លងថ្មីៗនេះ ក្នុងការប្រកួតកីឡាវាយកូនបាល់អន្តរជាតិអាស៊ីវគ្គជម្រុះប្រចាំតបន់អាស៊ីអាយុក្រោម១៤ឆ្នាំ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងនាមលោកផ្ទាល់ ដែលជាតំណាងសហព័ន្ធកម្ពុជា និងសហព័ន្ធអាស៊ី...
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា ការទូតសកម្មរបស់រាជរដ្ឋាភិបាលទាំងក្នុង និងក្រៅប្រទេស គឺដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងប្រជាពលរដ្ឋ ប្រឆាំងនឹងការរំលោភឈ្លានពានខុសច្បាប់អន្តរជាតិពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃមកលើអធិបតេយ្យភាពកម្ពុជា។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យ រាជរដ្ឋាភិបាល ថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ការទូតសកម្មរបស់រាជរដ្ឋាភិបាល ទាំងក្នុងនិងក្រៅប្រទេស គឺដើម្បីឧត្តមប្រយោជន៍ជាតិ ជាពិសេសការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ ដោយមធ្យោបាយសន្តិវិធី។ អ្នកនាំពាក្យបានបន្តថា តាមរយៈការងារការទូតយ៉ាងសកម្មទាំងក្នុង និងក្រៅប្រទេសរបស់រាជរដ្ឋាភិបាល សហគមន៍អន្តរជាតិបានយល់ដឹងយ៉ាងច្បាស់...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា កម្ពុជាបានដាក់ចេញនូវយុទ្ធនាការ «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ជាយុទ្ធនាការដ៏មានសារៈសំខាន់ក្នុងការចូលរួមអភិវឌ្ឍវិស័យ ទេសចរណ៍ដែលជា មាសបៃតង ស្របតាមទស្សនាទាន កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពស្អាត ឆ្លាត និងបៃតង។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ តាមរយៈសារលិខិតក្នុងឱកាសទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត» នៅថ្ងៃទី២៧...