នៅព្រឹកថ្ងៃទី៧ ខែមេសានេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា បានបើកកិច្ចប្រជុំយន្ដការភាពជាដៃគូគយ-ផ្នែកឯកជនលើកទី១០ ដើម្បីពិភាក្សាលើសេចក្ដីព្រាងវិធានការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ ព្រមទាំងពិភាក្សាដោះស្រាយសំណើរបញ្ហាដែលលើកឡើងដោយផ្នែកឯកជន ខណៈប្រទេសទូទាំងសកលលោកកំពុងជួបវិបត្តិបញ្ហាសេដ្ឋកិច្ច ពិសេសតម្លៃប្រេងឥន្ធនៈ។ កិច្ចប្រជុំយន្តការភាពជាដៃគូគយ-ផ្នែកឯកជន លើកី១០ ស្តីពីការកែសម្រួលអត្រាពន្ធគយ និងអត្រាអាករនាំចេញលើមុខទំនិញមួយចំនួននេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រីអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម និងជាសហប្រធាននៃយន្ដការភាពដៃគូគយ-ផ្នែកឯកជន...
នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង បាននិងកំពុងចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងនោះមានការអញ្ជើញចុះពិនិត្យទីតាំងដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿនមន្ត្រីជាក់ស្តែង។ ជាក់ស្តែងសម្រាប់ការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃនេះ...
ក្លិបបាល់ទាត់ Manila Digger របស់ហ្វីលីពីន បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ កាលពីល្ងាចថ្ងៃចន្ទ ដើម្បីត្រៀមជួបក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១ នៃពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ សប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។ នេះជាលើកទី២ ហើយ ដែលក្រុមខ្លាំងហ្វីលីពីននេះ បានធ្វើដំណើរមកកាន់ទឹកដីអរិច្ឆរៈ ក្នុងបេសកកម្មប្រកួតពានកម្រិតទី៣ ប្រចាំទ្វីបអាស៊ី បន្ទាប់ពីមកទឹកដីកម្ពុជាលើកដំបូង កាលពីចុងឆ្នាំ២០២៥ បានចូលរួមការប្រកួតវគ្គចែកពូល...
ភ្នំពេញ ៖ ជនបរទេស២១៨នាក់ ត្រូវឃាត់ខ្លួនក្នុងរង្វង់ប្រតិបត្តិការទ្រង់ទ្រាយធំរបស់កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា ( Online Scams ) កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅទីតាំង ខុនដូ ភ្នំពេញកាឡាក់សុីហ្គាដេន ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន លោកជំទាវ អ៊ុលឃូ ខូខាអ៊ីវ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិ ចូលជួបពិភាក្សាការងារ និងជម្រាបលា នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលបេសកកម្មការទូតរបស់ លោកជំទាវនៅកម្ពុជា ដែលសម្រេចបានលទ្ធផលជាច្រើន រួមចំណែកដល់ការពង្រឹង ពង្រីកចំណងមិត្តភាព...
សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា បានចុះអនុស្សារៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន CHN Sports លើភាពជាដៃគូឧបត្ថមុ្ភសម្ភារៈប្រើប្រាស់រយៈពេល ២ឆ្នាំ ដែលជាការរួមចំណែកមួយដ៏សំខាន់ សម្រាប់ជំរុញការអភិវឌ្ឍវិស័យកីឡាក្មេងខ្ចីនៅកម្ពុជានេះ ឲ្យកាន់តែរីកចម្រើន ឆ្ពោះទៅរកការប្រកួតប្រជែង និងដណ្ដើមមេដាយជូនជាតិ ពីព្រឹត្តិការណ៍នានា។ លោក ម៉ក់ ចាន់ភិរុណ អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា នេះគឺជាការបើកទំព័រថ្មី សម្រាប់សហព័ន្ធដែលទទួលបានដៃគូឯកជន ដើម្បីរួមចំណែកអភិវឌ្ឍ ក្នុងនោះក្រៅពីគាំទ្រផ្នែកសម្ភារៈកីឡា ក្រុមហ៊ុនក៏នឹងរួមចំណែករៀបចំនូវព្រឹត្តិការណ៍នានា ដែលជាផលវិជ្ជមាន ដើម្បីជំរុញវិស័យកីឡាបាល់ទាត់លើតុកម្ពុជាឲ្យកាន់តែរីកចម្រើន ក៏ដូចជាកាត់បន្ថយនូវការចំណាយជាច្រើនផងដែរ។ លោក Liu Ru...
ភ្នំពេញ៖ ជនជាតិជប៉ុន៥នាក់ និងចិន៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នៅអគារខុនដូ JD Polman ស្ថិតក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង ក្រោមការបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន...
មន្ត្រីជំនាញក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ចុះពិនិត្យស្រាវជ្រាវករណី មន្ត្រី នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ចំនួន ២រូប សង្ស័យបានទាមទារប្រាក់ចំនួន៦រយដុល្លារ ពីរោងចក្រដំណាប់ស្វាយនៅខេត្តកំពង់ស្ពឺ។ មន្រ្តីនៃក្រសួងបរិស្ថាន បានចុះមកដល់ទីតាំងរោងចក្រខ្នាតតូច កែឆ្នៃដំណាប់ស្វាយ ឈ្មោះ ហុង ចេងហ្វាង ដែលមានទីតាំងនៅក្នុងភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយបានជួបតំណាងក្រុមហ៊ុន ជាជនជាតិចិន និងអ្នកបកប្រែចំនួន២នាក់ ដោយបានសួរនូវសំណួរស៊ើបអង្កេតជាច្រើន ដើម្បីស្វែងរកការពិត និងរកភាពស្អាតស្អំជូនភាគីម្ចាស់ក្រុមហ៊ុន...
ភ្នំពេញ៖ ដោយមានការឯកភាពពីសំណាក់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារលើការផ្តល់សេវាសុខាភិបាល និងបញ្ហាប្រឈមរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងរាជធានីភ្នំពេញ។ គណៈប្រតិភូទទួលស្វាគមន៍ដោយឯកឧត្តមវេជ្ជបណ្ឌិត សុខ...
អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ចាប់ពី ម៉ោង ០៩:០០នាទី នៅសាលប្រជុំអគារ ស វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ច ប្រជុំពេញអង្គក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន រដ្ឋសភា ស្នើសុំពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី៣០...