ភ្នំពេញ៖ រសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជួបពិភាក្សាកាងារជាមួយប្រតិបត្តិករទូរសព្ទចល័ត ប្រតិបត្តិករអ៊ីនធឺណិត និងប្រតិបត្តិករខ្សែកាបអុបទិក ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក.ប.ទ. និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) និងតំណាងប្រតិបត្តិករសរុបប្រមាណ ៩០ រូប។ នៅក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីកំណែទម្រង់សំខាន់ៗផ្ទៃក្នុង ក.ប.ទ. ការពង្រឹងការងារនិយ័តកម្ម ការរៀបចំឱ្យមានសណ្តាប់ធ្នាប់របៀបរៀបរយក្នុងវិស័យ...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ មានសរសេរសារបញ្ជាក់ថា ដើម្បីពិនិត្យដោះស្រាយផលវិបាកដែលកើតចេញពីការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកលនាពេលថ្មីៗនេះសម្ដេចបានបញ្ជាឱ្យរដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រជុំជាមួយតំណាងនិយោជក និងសហជីព ដើម្បីដោះស្រាយលើបញ្ហានេះ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានសរសេរថា៖«ដើម្បីពិនិត្យដោះស្រាយផលវិបាកដែលកើតចេញពីការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកលនាពេលថ្មីៗនេះ ខ្ញុំបានណែនាំឱ្យ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកិច្ចប្រជុំជាមួយតំណាងភាគីនិយោជក និងភាគីសហជីព ដែលតំណាងបងប្អូនកម្មករនិយោជិត ដើម្បីពិនិត្យពិភាក្សាស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិតយើង...
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានអញ្ជើញជាដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ ដែលសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ឱ្យរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ...
ភ្នំពេញ ៖ អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកអាស៊ី និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសប្រេស៊ីលលោកជំទាវ Susan Kleebank ប្តេជ្ញាចិត្តរបស់ប្រេស៊ីល ក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការនេះកាន់តែស៊ីជម្រៅបថែមទៀត ជាពិសេសក្នុងវិស័យដែលជាផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។ ការប្តេជ្ញានេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីស្តីការក្រសួង នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។ ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវ Susan Kleebank សម្រាប់ដំណើរទស្សនកិច្ចការងារមកព្រះរាជាណាចក្រកម្ពុជា...
រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ប៊ុន រតនៈ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ បានចេញដីការសម្រេចឃុំខ្លួនឃុំខ្លួនឧក្រិដ្ឋជន៦៥នាក់ មានជនជាតិខ្មែរ និងចិន ដាក់ពន្ធនាគារព្រៃសបណ្តោះអាសន្ន ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams ) ។ ជនត្រូវចោទទាំង៦៥នាក់ មានខ្មែរ៥៧នាក់ (ស្រី២៧នាក់) និងជនជាតិចិនជាមនុស្ស០៨នាក់ ត្រូវបានលោកសេង ហៀង ព្រះរាជអាជ្ញារង...
កម្ពុជាជំរុញបង្កើតថាមពលកកើតឡើងវិញ ឈានមុខគេនៅក្នុងតំបន់អាស៊ាន ស្របតាមការប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងផែនការ រួមចំណែកជាតិ NDC 3.0 ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចំនួន៥៥% នៅឆ្នាំ២០៣៥។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបែបនេះ ក្នុងឱកាសទទួលជួបសម្តែងការគួរសមជាមួយកញ្ញា Tzeporah Berman ស្ថាបនិក និងជាប្រធានសន្ធិសញ្ញាមិនរីកសាយភាយឧស្ម័នឥន្ធនៈហ្វូស៊ីល (FFNPT) នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។ កញ្ញា...
បន្ទាយមានជ័យ ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១១ : ៣០នាទី មានករណីផ្ទុះគ្រាប់បែកចង្កោម ១ករណី នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យឈ្មោះ ចាន់ សារ៉េត ភេទប្រុស អាយុ ៤៤ឆ្នាំបានស្លាប់នៅកន្លែងកើតហេតុ និងឈ្មោះ តា ចាស់ ភេទប្រុស អាយុ...
តាកែវ៖ រាជរដ្ឋាភិបាល ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ជាសេនាធិការ កំពុងខិតខំស្ថាបនាកែលម្អ ក៏ដូចលើកកម្ពស់ផ្លូវនៅទីជនបទ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ពលរដ្ឋ ដែលមានផ្លូវធ្វើដំណើស្រួល និងងាយដឹកកសិផលទៅកាន់ទីផ្សារ ។ ក្នុងឱកាសតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្តារឡើងវិញផ្លូវក្រាល ល្បាយថ្មភ្នំ ប្រវែង៤ ៥០០ម៉ែត្រ ស្ថិតក្នុងឃុំក្រពុំឈូក ស្រុកកោះអណ្តែត រួមទាំងមានការស្ថាបនាប្រព័ន្ធលូ និងការជួសជុលផ្លូវក្រាលកៅស៊ូពីរជាន់ នៅឃុំកុមារាជា ស្រុកបាទី អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ...
រាជរដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់រាជរដ្ឋាភិបាលកម្ពុជាប្រមាណ ២៣លានដុល្លារអាម៉េរិក សម្រាប់គម្រោង «ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ»។ ជំនួយឥតសំណងនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុនក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ស្របពេលពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីក្រោម ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការកែសម្រួលនៃហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនសម្រាប់គម្រោង «ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ»។ នៅក្នុងលិខិតប្តូរសារថ្មីនេះ ទំហំទឹកប្រាក់នៃជំនួយសម្រាប់គម្រោង«ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ» ដែលបានចុះហត្ថលេខាលើកដំបូងកាលពីថ្ងៃទី២៤...
មន្ទីរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បាននាំយកម៉ាស៊ីន ឡាហ្សែ អាយ ភី អិល ( Laser IPL)ទំនើបបច្ចេកវិទ្យាចុងក្រោយបង្អស់ពីសហរដ្ឋអាមេរិក ជាលើកដំបូងមកប្រទេសកម្ពុជា សម្រាប់ព្យាបាលជំងឺស្ងួតភ្នែក ប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់។ លោកស្រីសាស្ត្រាចារ្យ ជុកម៉ុល កុសុម៉ា នាយិការង នៃមន្ទីរពេទ្យព្រះអង្គឌួង ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះថា ម៉ាស៊ីន ឡា...