ក្រោយការប្រកួតបញ្ជប់ដោយជោគជ័យ អស់រយៈពេល២ថ្ងៃ ការប្រកួតកីឡាល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានលើកឡើងថា មន្រ្តីជំនាញគុនល្បុក្កតោត្រូវបន្តដុសខាត់បច្ចេកទេសឱ្យបានជាប់ជាប្រចាំនៅតាមសាលាគុនទាំងអស់ នៅតាមបណ្តារាជធានីខេត្តនានា ដើម្បីពង្រឹងពង្រីកសក្តានុពលទៅក្រៅប្រទេស។ នេះជាការលើកឡើងរបស់ឯកឧត្តម ក្នុងឱកាសបិទបញ្ចប់ការប្រកួតដោយជោគជ័យ កាលពីថ្មីៗនេះ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោយដំណើរការរយៈពេល២ថ្ងៃ ពីថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តម វ៉ាត់...
ឯកឧត្តម ជា សុមេធី លើកឡើងថាកម្ពុជាត្រូវការកម្លាំងសេវាសង្គម ដើម្បីរួមចំណែកដល់ការផ្លាស់ប្ដូរ និងការកសាងសង្គមមួយប្រកបដោយភាពសុខដុម និងផាសុកភាព។ ការលើកឡើងដូចនេះធ្វើឡើងនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៦ រៀបចំទិវាជាតិសង្គមកិច្ចលើកទី ២ និងទាវាសង្គមកិច្ចពិភពលោកទី១៩ ក្រោមប្រធានបទ “ រួមគ្នាសាងក្ដីសង្ឃឹម និងភាពសុខដុមរមនា” ។ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានលើកឡើងថា កម្ពុជាពិតជាត្រូវការកម្លាំងសេវាសង្គម...
មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានជំរុញឱ្យទន្តបណ្ឌិត ទន្តពេទ្យ បង្កើនគុណភាព និងសមត្ថភាព ហើយត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រជាបន្តបន្ទាប់ទាំងបច្ចេកវិទ្យាថ្មីៗ ពីបណ្តារៀមច្បងដែលមានបទពិសោធន៍ច្រើន ព្រមទាំងសហការជាមួយទន្តបណ្ឌិតអន្តរជាតិ ដើម្បីបង្កើននូវសមត្ថភាពឱ្យកាន់តែខ្ពស់ និងឱ្យកាន់តែសុក្រិត្យ។ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ ក្រសួងសុខាភិបាល នៅក្នុងពិធីបើកសន្និសីទ និងការតាំងពិព័រណ៍ធ្មេញលើកទី២៤ នៃសមាគមទន្តសាស្ត្រកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ«កំណើនវិទ្យាសាស្ត្រ ក្នុងវិស័យទន្តសាស្ត្រ នាសម័យ ទំនើប» កាលពីព្រឹកថ្ងៃទី១៩ ខែមីនានេះ បានមានប្រសាសន៍ថា...
ភ្នំពេញ ៖ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញបានលើកឡើងថា ម្ចាស់ទីតាំងជួលនានាបើព្រងើយកន្តើយ មិនព្រមពង្រឹងលើការគ្រប់គ្រងជនបរទេសដែលមកជួលស្នាក់នៅទេ នឹងទទួលទោសទណ្ឌនិងផាកពិន័យក្នុងកម្រិតមួយយ៉ាងធ្ងន់ធ្ងរ។ ការលើកឡើងរបស់លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីបានធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ខណៈលោក និងលោក ឆាយ វីរៈ អភិបាលរងតំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញអញ្ជើញជាធិបតីក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំទៅដល់ម្ចាស់ទីតាំង បុរី ខុនដូ អាផាតមិន...
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម អំពាវនាវដល់ម្ចាស់សហគ្រាសដែលជាអ្នកផលិត និងកែច្នៃក្នុងស្រុក អ្នកនាំចូលទំនិញ និងអាជីវករ លក់ដូរលើទីផ្សារ សូមកុំឆ្លៀតឱកាសនៃការដំឡើងថ្លៃលក់មុខទំនិញជាគំហុក ពោលគឺកុំដំឡើងថ្លៃលើសកម្រិតនៅលើទីផ្សារ។ ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីអំពីថ្លៃមុខទំនិញលើទីផ្សារក្នុងបរិបថបច្ចុប្បន្ននេះថា ជុំវិញបញ្ហានៃការហក់ឡើងនៃតម្លៃប្រេងឥន្ធនៈនេះ និងអ្វីៗនឹងហក់ឡើងទៅ តាមនោះផងដែរ ព្រោះប្រេងឥន្ធនៈគឺជាមធ្យោបាយដ៏សំខាន់ សម្រាប់សេវាដឹកញ្ជូន មិនថាការដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក ឬផ្លូវអាកាស ជាពិសេសការបម្រើក្នុងប្រតិបត្តិការអាជីវកម្មជាដើម។ ឯកឧត្តម បន្តថា...
ដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះ ក្នុងសរសៃឈាមបេះដូង Intravascular Ultrasound (IVUS) នៅមជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង និងមនុស្សចាស់។ លោកវេជ្ជបណ្ឌិតឯកទេស លឹម ស៊ីវុតថា នាយផ្នែកមជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង និងមនុស្សចាស់ បានលើកឡើងថា ក្នុងរយៈពេល ០២ឆ្នាំចុងក្រោយ ចំនួនអ្នកជំងឺនៅផ្នែក Cath-Lab បានកើនឡើង ពី ៦៤៣ ករណី ក្នុងឆ្នាំ២០២៤ ដល់ ៩២០ករណី ក្នុងឆ្នាំ២០២៥ កើនឡើងប្រហែល ៣៧%...
ក្រុមអាជីវករ លក់នៅផ្សារច្បាអំពៅ នៅរាជធានីភ្នំពេញ បានលើកឡើងថា ទំនិញប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ដូចជា ត្រី សាច់ និងបន្លែ ពួកគាត់លក់ក្នុងតម្លៃថេរដដែល បើទោះបីជា ពិភពលោកទាំងមូលរួមទាំងកម្ពុជា កំពុងរងផលប៉ះពាល់ពីវិបត្តិប្រេងឥន្ធនៈដោយសារសង្រ្គាមនៅអ៊ីរ៉ង់ក៏ដោយ។ ក្រុមអាជីវករ ផ្សារច្បាអំពៅ បានឱ្យដឹងថា ស្របពេលតម្លៃប្រេងឥន្ធនៈបន្តហក់ឡើង តម្លៃ ត្រី សាច់ជ្រូក សាច់មាន់ និងបន្លែ គឺលក់មិនឡើងថ្លៃនេះទេ គិតត្រឹមថ្ងៃទី១៩ មីនានេះ។ ប៉ុន្តែ...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតី ការសម្តែងទស្សនីយភាពរបាំស្តីពី ការវិវត្តន៍នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ ដែលបានរៀបចំឡើងនៅសាលមហោស្រពចតុមុខ រាជធានីភ្នំពេញ នារាត្រីថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២៦។ តាមរយៈ នៃការវិវត្តន៍នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ មិនមែនគ្រាន់តែជាការផ្លាស់ប្តូររូបរាងឬពណ៌សម្បុរនោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីដំណើរប្រវត្តិសាស្ត្រ ភាពរុងរឿង ការរស់រានមានជីវិត និងការលើកកម្ពស់វប្បធម៌ និងអរិយធម៌ខ្មែរ «អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល» ហើយការវិវត្តន៍នោះបានចូលរួមចំណែក រួមមាន៖...
ក្រចេះ៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការបង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារសម្រាប់កម្មករនិយោជិតវ័យក្មេង» នៅក្នុងទីតាំងចម្ការកៅស៊ូ នៃក្រុមហ៊ុន ស្វីហ្វ រីសសស៍ (ខេមបូឌា) ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ។ យុទ្ធនាការផ្សព្វផ្សាយនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋស្លូវ៉ាគី ប្រចាំនៅកម្ពុជា បានប្ដេជ្ញាលើកកម្ពស់ទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងស្លូវ៉ាគីដែលមានស្រាប់ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ជាពិសេសលើទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងធុរកិច្ច និងការវិនិយោគដែលជាចំណុចស្នូលត្រូវពង្រីកបន្ថែម។ ឯកឧត្តម អេឡិចសិនដឺ មីខូវស៊ិន (Alexander Micovčin) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋស្លូវ៉ាគី ប្រចាំនៅកម្ពុជា បានបង្ហាញនូវការប្ដេជ្ញាចិត្តបែបនេះ ក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួប និងប្រគល់សារតាំង នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៩...