កំពង់ឆ្នាំង៖ ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារគណៈកម្មការអន្តរក្រសួង មានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវក្រាលកៅស៊ូDBST ដំណាក់កាលទី២ លើការងារថែទាំជាប្រចាំផ្លូវកៅស៊ូចំនួន៧ខ្សែ និងផ្លូវក្រាលគ្រួសក្រហមចំនួន១៥ខ្សែ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច ស្រុកទឹកផុស ស្រុករលាប្អៀរ...
ក្រសួងបរិស្ថាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានខុសពីការពិតលើករណីឥណទានកាបូននៃការអនុវត្តគម្រោងរេដបូក(REDD+)នៅកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន បានធ្វើការបដិសេធព័ត៌មានបំផ្លើស ខុសពីការពិតជាក់ស្តែងទាំងនោះ ដោយមូលហេតុដូចជា៖ – ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តគម្រោងរេដបូក (REDD+) សម្រាប់ឥណទានកាបូនដោយមានយន្តការជាតិនិងអន្តរជាតិច្បាស់លាស់ក្នុងការវាយតម្លៃនិងការធ្វើសវនកម្ម ដើម្បីធានាបាននូវការការពារ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព លើតំបន់ការពារធម្មជាតិ ដែលសម្បូរដោយព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត – ក្រសួងបរិស្ថាន បានដាក់ចេញវិធានការម៉ឺងម៉ាត់បំផុត ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យាជំនួយ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ពិសេសក្នុងគម្រោងរេដបូក (REDD+) ដោយំរុញារអនុវត្តច្បាប់០០ភាគរយ ដោយបានប្រើប្រាស់បច្ចេកវិទ្យា និងបានសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ...
មួយថ្ងៃបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទទួលបានពានរង្វាន់មេដាយ «សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី » បណ្តាមេដឹកនាំបក្សនយោបាយ បានសំដែងការអបអរសាទរ និងយល់ឃើញថាសម្តេចតេជោ ពិតជាស័ក្តិសមទទួបានពាន់រង្វាន់មេ ដាយសន្តិភាពនេះ ។ លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានប្រាប់BTVនៅថ្ងៃទី២៥ ខែវិច្ឆិកានេះថា សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាពនៃកម្ពុជា ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីធានានិរន្តរភាពសុខសន្តិ...
ភ្នំពេញ៖ សហគ្រិនខ្មែរ បានរៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព នៅថ្ងៃទី២៤ និង២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីភាគីពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដើម្បីអបអរសមិទ្ធផល និងបន្តលើកកម្ពស់ការអភិវឌ្ឍសហគ្រិនភាពនៅកម្ពុជា។ នៅក្នុងពិធីបើកទិវានេះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលេចនូវតួនាទីដ៏សំខាន់នៃសហគ្រិនភាព ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជន ដូចជាបង្កើតការងារ មុខរបរ...
មានរយៈពេល ១៩ឆ្នាំមកហើយ ដែលល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបានដាក់បញ្ចូល ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ព្រឹទ្ធាចារ្យចាស់ទុំដែលបានថែរក្សាមរតកវប្បធម៌របស់កម្ពុជាមួយនេះ បានឱ្យដឹងថា ល្ខោនស្រមោលស្បែកធំ ត្រូវបានមនុស្ស នៅលើដីខ្មែររៀបចំយកមកសម្ដែងតាំងពីមុនកាលសម័យអង្គរទៅទៀត។ ល្ខោនស្រមោលស្បែកធំ ជាល្ខោនសក្ការៈមួយដែលគេរៀបចំសម្ដែងសម្រាប់តែកិច្ចពិធីសាសនាប៉ុ ណ្ណោះ។ នេះបើតាមព្រឹទ្ធាចារ្យ ប៉ុក សារ៉ាន់ ទីប្រឹក្សាអមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងឱ្យដឹង។ លោកព្រឹទ្ធាចារ្យបន្តថា ទម្រង់ល្ខោននេះបុព្វដូនតាខ្មែរបានដកស្រង់ចេញពីរឿងរាមកេរ្តិ៍ ដែលបានហូរចូលមកកម្ពុជាតាំងពីដើមគ្រិស្តសករាជ មករៀបចំជាផ្ទាំងទស្សនីយភាពម្ដែង វត្តមាននៃផ្ទាំងទស្សនីយភាពសម្ដែងល្ខោនស្រមោលស្បែកធំ ប្រហែលជារូបរាងនៅអំឡុងសតវត្សរ៍ទី៨...
ស្វាយរៀង ÷ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបន្តចុះលើកកម្ពស់សុខុមាលភាព ជូនបងប្អូនប្រជាពលរដ្ឋ រស់នៅឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅវត្តបាយ៉ាប នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី និងឯកឧត្តម...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍រំលឹកអំពីមហាសោកនាដកម្មដែលកម្ពុជា ធ្លាប់បានរងគ្រោះដោយសារសង្គ្រាមស៊ីវិលអស់ជាច្រើនទសវត្ស និងបានបន្សល់ទុកនូវគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន បង្កឱ្យមានជនរងគ្រោះមានជាមធ្យម ជាង៤ពាន់៣០០នាក់ក្នុងមួយឆ្នាំ កាលពីឆ្នាំ១៩៩៦ ប៉ុន្តែសម្រាប់រយៈពេល១០ឆ្នាំចុងក្រោយនេះ បានធ្លាក់ចុះមកតិចជាង១០០នាក់ក្នុងមួយឆ្នាំ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ខណៈអញ្ជើញជាអធិបតីភាពដ៏ខ្អង់ខ្ពស់បើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា នេះ នៅខេត្តសៀមរាប បានបញ្ជាក់ថា...
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្អង់ខ្ពស់បើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ បញ្ជាក់ថា ទោះបីជាកម្ពុជាទទួលបានសន្ដិភាពពេញលេញតាំងពីឆ្នាំ ១៩៩៨ ប៉ុន្ដែប្រជាជនកម្ពុជានៅប្រឈមជាមួយស្រមោលគ្រាប់មីននៅឡើយ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា ទោះបីកម្ពុជាទទួលបានសន្ដិភាពពេញលេញនៅឆ្នាំ១៩៩៨ ក៏ដោយ ក៏ស្រមោលនូវគ្រាប់មីននៅបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស និងដល់ដំណើការស្ដារឡើងវិញក្រោយសង្គ្រាមរបស់កម្ពុជា។ ប្រជាជនកម្ពុជាមិនអាចរស់នៅ និងប្រកបជីវភាពដូចប្រក្រតីបានទេដោយសារតែទឹកដីនៅតែរងការបំផ្លិចបំផ្លាញដោយគ្រាប់មីន ហើយការកសាងប្រទេសឡើងវិញក៏ត្រូវប្រឈមផងដែរ ខណៈគ្រាប់មីននៅតែជាបញ្ហារារាំងដល់ការអភិវឌ្ឍ និងសមាហរណកម្មជាតិរបស់កម្ពុជា។ សម្ដេចធិបតីបញ្ជាក់ថា ទាំងអ្នកទេសចរ...
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្អង់ខ្ពស់បើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះនៅខេត្តសៀមរាប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ប្រទេសកម្ពុជាបានប្រែក្លាយប្រវត្តិសាស្រ្ដសោកនាដកម្មរបស់ខ្លួនទៅជាមេរៀនដ៏មានអានុភាពមួយសម្រាប់ពិភពលោក ដោយបានតស៊ូមតិប្រឆាំងនឹងការប្រើប្រាស់មីនប្រឆាំងមនុស្ស និងបង្ហាញពីផលវិបាករយៈពេលវែងរបស់មីន។ សម្ដេចធិបតី មានប្រសាសន៍ថា «កម្ពុជាបានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ពីភ្លើងសង្គ្រាម មកសុខសន្តិភាព ពីការលំបាកគ្រប់បែបយ៉ាង មកជាប្រទេសមួយមានស្ថិរភាពនយោបាយ មានការអភិវឌ្ឍ ពីប្រទេសដីមីន ទៅជាដីមាសនៅទូទាំងប្រទេស។ បទពិសោធន៍សមិទ្ធផលជាប្រវត្តិសាស្ត្រទទួលបានពីនយោបាយឈ្នះ ឈ្នះ ពីមគ្គទេសក៍៏ឆ្នើមរបស់សម្តេចតេជោ ហ៊ុន...
កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ប្រធានគណៈប្រតិភូមកពីបណ្ដាប្រទេសនានា ចូលជួបសម្ដែងការគួរសម មុនឱកាសនៃពិធីបើកសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។ ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមាន ឯកឧត្តម លោកជំទាវ...