ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីណែនាំចំនួន៤ចំណុច ស្តីពីការសម្របសម្រួលដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងតម្រូវការផ្គត់ផ្គង់ និងតម្លៃប្រេង និងឧស្ម័នឥន្ធនៈជូនប្រជាកសិករ និងសហគមន៍កសិកម្ម។ តាមសេចក្ដីណែនាំក្រសួងកសិកម្មបានបញ្ជាក់ថា បន្ទាប់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពិភាក្សាជាមួយក្រសួងរ៉ែ និងថាមពល និងក្រសួងពាណិជ្ជកម្ម ពាក់ព័ន្ធនឹងក្តីបារម្ភរបស់ប្រជាកសិករ ឬសហគមន៍កសិកម្មជុំវិញតម្រូវការផ្គត់ផ្គង់ និងតម្លៃប្រេង និងឧស្ម័នឥន្ធនៈដែលជាតម្រូវការចាំបាច់បំផុតសម្រាប់ដំណើរការគ្រឿងចក្រកសិកម្ម ប្រព័ន្ធស្រោចស្រព និងការដឹកជញ្ជូនកសិផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបានជម្រាបជូន...
ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានពន្លាតការនាំមុខបន្ថែមទៀតហើយ ដល់ទៅ១១ពិន្ទុ ពេលដែលយកឈ្នះក្លឹបបាល់ទាត់អង្គរថាយហ្គឺរ ២ទល់នឹង០ ស្របពេលដែលគូប្រជែងជើងឯកដ៏ស្វិតស្វាញ ភ្នំពេញក្រោនចាញ់ក្លឹបបាល់ទាត់បឹងកេត ១ទល់នឹង២ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ឈ្នះអង្គរថាយហ្គឺរ ២ទល់នឹង០ សប្ដាហ៍ទី២៥។ ជំនួបនេះ ក្រោយលេងបាន១៩នាទី ទើបកីឡាករ DE SOUZA MONTEIRO PATRICK ROBSON ទាត់បញ្ចូលទីឱ្យព្រះខ័នរាជនាំមុខ ១ទល់នឹង០...
សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ កំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក សម្រាប់ការប្រកួតប្រជែងក្នុងលីគកំពូលកម្ពុជា ក្រៅពីរបូតកៅអី Top-6 ពួកគេក៏កំពុងប្រឈមធ្លាក់ទៅបាតតារាងផងដែរ បន្ទាប់ពីចាញ់ ៧ប្រកួតជាប់ៗគ្នា ក្នុងចំណោមបរាជ័យទាំង ១៣ប្រកួត នារដូវកាលឆ្នាំ២០២៥/២៦។ សម្រាប់ប្រកួតចុងក្រោយ ទល់នឹងក្រុមម្ចាស់ផ្ទះ ឡាយហ្វខេត្តព្រះសីហនុ កាលពីចុងសប្ដាហ៍កន្លងទៅ កងយោធពលខេមរភូមិន្ទ បានបរាជ័យ ក្នុងលទ្ធផល ៣-១ ។ នេះជាការបរាជ័យលើកដំបូង ក្នុងប្រវត្ដិជួបគ្នា ៣ដងក្នុងរដូវកាលនេះ បន្ទាប់ពីជើងទី១ ក្រុមលោក ភា សុភ័ក្ដ្រា បានយកឈ្នះក្រុមមានមូលដ្ឋាននៅខេត្តព្រះសីហនុនេះ...
គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦, កម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជី តាមប្រព័ន្ធចុះបញ្ជីអាជីវកម្មនៃថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលបានអនុម័ត មានចំនួនសរុបជាង ៥៥,៣ ពាន់ក្រុមហ៊ុន-សហគ្រាស មានដើមទុនវិនិយោគចំនួនប្រមាណជាង ៩១ ទ្រីលានរៀល ត្រូវជាង ២២,២ ប៊ីលានដុល្លាអាមេរិក។ យោងតាមសេចក្ដីប្រកាសព័ត៌មានរួម នៃប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ហៅកាត់ថា CamDX ជាថ្នាល បច្ចេកវិទ្យាឌីជីថលមួយ សម្រាប់សម្រួលដល់កិច្ចការវិនិយោគរបស់រាជរដ្ឋាភិបាល, គិតមកដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ កម្ពុជាទទួល...
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាអបអរសាទរក្នុងកម្មវិធី K-WAVE Peace Concert 2026 ដែលរៀបចំឡើងដោយ The Cambodia Branch of the Peaceful Unification Advisory Council (PUAC) មានការចូលរួមជាសារវីដេអូរបស់ឯកឧត្តមប្រធានាធិបតី Lee Jae-myung ប្រធានក្រុមប្រឹក្សាអង្គការ Peaceful Unification...
ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនជនជាតិបង់ក្លាដេស ចំនួន១៥នាក់សង្ស័យប្រើប្រាស់ប្រទេសកម្ពុជាប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ក្រោមរូបភាពប្រើប្រាស់គណនី Facebook និង Telegram បន្លំខ្លួនជាបុគ្គលិករបស់ធនាគារពិភពលោក ដោយក្រុមនេះ កាត់តរូបភាព តាមកម្មវិធី Canva ក្លែងឡូហ្គោពីធនាគារ ពិភពលោក World Bank ដើម្បីបោកអ្នកដទៃឱ្យដាក់ប្រាក់កម្ចីមានគោលដៅទៅប្រទេសបង់ក្លាដេស និងប្រទេសផ្សេងៗជាច្រើនទៀត។ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញចុះត្រួតពិនិត្យ ក្នុងបុរីពិភពថ្មី ធនាគារជាតិ ផ្លូវ១០១៩ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ...
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបាននិងកំពុងបំពេញបេសកកម្មការទូតយ៉ាងសកម្មនិងឥតឈប់ឈរ ទាំងក្នុងនិងក្រៅប្រទេស ដើម្បីការពារបូរណភាពទឹកដី និងប្រជាជនដែលរងការរំលោភបំពានពីកងកម្លាំងប្រដាប់អាវុធថៃ ក៏ដូចជាពង្រឹងស្មារតីសាមគ្គីជាតិឱ្យកាន់តែរឹងមាំក្នុងចំណោមប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦នេះថា ជាក់ស្តែង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កំពុងបន្តដំណើរទស្សនកិច្ចនៅប្រទេសអូស្ត្រាលី បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរី និងនូវែលសេឡង់។...
សៀមរាប៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា (GGAC) បានថ្លែងថា សមាគមកាយឫទ្ធិនារីកម្ពុជា កំពុងជួយដល់យុវតីកម្ពុជា ឲ្យកាន់តែមានភាពរឹងមាំ និងទទួលបានបទពិសោធន៍ចំណេះដឹងល្អៗ ពីថ្នាក់ដឹកនាំជាតិ តំបន់ និងអន្តរជាតិ ជាមួយនឹងការចូលរួមក្នុងសកម្មភាពសង្គមជាច្រើន ។ ក្នុងពិធីជួបសំណេះសំណាលជាមួយ សមាជិកា សមាជិកសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ...
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចបង្កើតកំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំង នៅស្រុកកំពង់លែង។ កំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំងនេះ សងលើទំហំជាង៣០ហិកតា មានទីតាំងស្ថិតនៅ ភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីបម្រើឱ្យនាវាដែលធ្វើនាវាចរណ៍ជាលក្ខណៈអន្តរជាតិ ចូលចេញ ផ្ទេរផ្ទុក និងលើកដាក់ទំនិញទូទៅ រួមទាំងកុងតឺន័រនិងទំនិញចាក់ធារ៕
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចចេញអនុក្រឹត្យ បង្កើត កំពង់ផែកំពត ឡូជីស្ទីក ដែលមានទីតាំងស្ថិតនៅក្នុងភូមិចង្អោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ដើម្បីបម្រើសេវាដែលធ្វើឲ្យវានាចរណ៍ជាលក្ខណៈអន្តរជាតិ ចូល-ចេញ ផ្ទេរផ្ទុកនិងលើកដាក់ទំនិញទូទៅ រួមទាំងកុងតឺន័រ និងទំនិញចាក់ធារជាដើម។ កំពងផែនេះមានទំហំទាំងផ្ទៃទឹក និងដីជាង៧០០ហិកតា អាចមានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុងមួយឆ្នាំ។ យោងតាមអនុក្រឹត្យ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានចេញកាលពីថ្ងៃទី១៣...