ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពខេត្ត ពិសេសនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដើម្បីបម្រើដល់ប្រយោជន៍សាធារណៈ សម្រាប់ជាតិ និងប្រជាជន។ លោកជំទាវបណ្ឌិត បានបញ្ជាក់ថា ខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិយ៉ាងក្តៅគគុក កំពុងមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ហើយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធារឡើងពីមួយ ថ្ងៃទៅមួយថ្ងៃគួរជាទីមោទន។ លោកជំទាវបណ្ឌិត បានបញ្ជាក់ទៀតថា...
ការប្រឡងសិស្សពូកែថ្នាក់ជាតិ សម្រាប់សិស្សកម្រិតថ្នាក់ទី ៩ និងកម្រិតថ្នាក់ទី ១២ បានចាប់ផ្ដើមនាព្រឹកថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២៦នេះ។ ការប្រឡងនេះ គឺតម្រូវឱ្យបេក្ខជនត្រូវប្រឡងទាំងវិញ្ញាសាមុខវិជ្ជាឯកទេស បូករួមទាំងការប្រឡងលើវិញ្ញាសាចំណេះដឹងទូទៅ។ ក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៦នេះ បានចាប់ផ្ដើមដំណើរការប្រឡងសិស្សពូកែថ្នាក់ជាតិ ដែលរៀបចំឡើងនៅមណ្ឌលប្រឡងវិទ្យាល័យសន្ធរម៉ុក។ ការប្រឡងនេះ ជាការប្រមូលផ្ដុំ...
បណ្តាសាធារជន បានបង្ហាញការគាំទ្រខ្ពស់ចំពោះការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ឱ្យមានការសិក្សាផ្លូវច្បាប់ ដើម្បីចាត់បញ្ជូនក្រុមក្មេងទំនើងទៅជួយការងារនៅសមរភូមិមុខ។ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកកម្មករកម្ពុជា តំណាងកម្មករនិយោជិក និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សមាជិកសមាជិកា ជិត៦ម៉ឺននាក់ បានសម្តែងការគាំទ្រគំនិតផ្ដួចផ្ដើមដ៏វាងវៃរបស់សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាល ដែលបានគិតគូរដោះស្រាយបញ្ហាក្រុមក្មេងទំនើងនៅក្នុងសង្គមជាតិ បើស្របពេលដែលកងកម្លាំងសមត្ថកិច្ចបាននឹងកំពុងព្យាយាមទប់ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់ផងដែរ។ គួររំលឹកថា កាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំ ណាលជាមួយថ្នាក់ដឹកនាំសហជីព...
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែមេសា នេះ បានអញ្ជើញបើកសិក្ខាសាលា ស្តីពីការកសាងសមត្ថភាពទេសចរណ៍ ប្រកបដោយនិរន្តភាព អាស៊ាន-ចិន ហើយតាមរយៈសិក្ខាសាលានេះ នឹងជួយប្រតិបត្តិករទេសចរណ៍នានា យល់ដឹងនិន្នាការអភិវឌ្ឍទីផ្សារទេសចរណ៍ចិន ការប្រែប្រួលតម្រូវការទេសចរចិន និងស្វែងរករកសម្រាប់ច្នៃប្រឌិតផលិតផលទេសចរណ៍ ទាក់ទាញការផ្លាស់ប្តូរទេសចរចិន-កម្ពុជា ឲ្យមានកំណើនឡើង។ ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងថា កម្មវិធីកសាងសមត្ថភាពទេសចរណ៍ នៃមជ្ឈមណ្ឌលអាស៊ាន ចិន នឹងជំរុញឲ្យមានកម្ពុជា...
ភ្នំពេញ៖ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអនុញ្ញាតជូនឯកឧត្តម Shi Zhongjun អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើវឌ្ឍនភាពកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍កម្ពុជា និងមជ្ឈមណ្ឌលអាស៊ាន-ចិន (ACC) ក្នុងឱកាសដំណើរបេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគាររ៉េស៊ីដង់ សុខា ភ្នំពេញ។ ក្នុងជំនួបប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរ មានទស្សនៈរួមគ្នាថាវិស័យទេសចរណ៍ជាវិស័យគន្លឹះដែលជួយសម្រេចឱ្យបាននូវការកសាងសហគមន៍ជោគវាសនារួមគ្នារវាង កម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី...
យុវជន លើកឡើងថា ពួកគេគាំទ្រច្បាប់កាតព្វកិច្ចយោធា និងត្រៀមខ្លួនជាស្រេចហើយ ដើម្បីបំពេញកាតព្វកិច្ចយោធា ពីព្រោះច្បាប់នេះ ក្រៅតែពីកសាងកម្លាំងការពារជាតិ ក៏ជាមូលដ្ឋានគ្រឹះ នៃប្រភពសាងសង់កម្លាំងស្នេហាជាតិ ធ្វើឲ្យយុវជនកាន់តែ មានវិន័យល្អផងដែរ។ យុវជន ដែលកំពុងសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ បានប្រាប់ BTV នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ ថា ពួកគេ គាំទ្រការអនុម័តច្បាប់កាតព្វកិច្ចយោធា ពីព្រោះច្បាប់នេះ នឹងធ្វើឲ្យកម្ពុជាមានភាពរឹងមាំ លើការកសាងកម្លាំងការពារជាតិ។ សម្រាប់ពួកគេ...
វិមានរដ្ឋសភា៖ លោកជំទាវ ឯក សុវណ្ណភារៈ សមាជិកាក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី និងជាសមាជិកាគណៈកម្មការទី៣ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានតំណាងឱ្យរដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការសម្របសម្រួលសមាជិកសភាស្ត្រីអាយប៉ា (WAIPA) តាមប្រព័ន្ធនិម្មិត ដែលរៀបចំឡើងដោយរដ្ឋសភានៃប្រទេសហ្វីលីពីន។ កិច្ចប្រជុំនេះបានកៀរគរសមាជិកសភាស្ត្រីមកពី ៨ ប្រទេសក្នុងតំបន់អាស៊ាន និងទីម័រឡេស្តេ ដើម្បីពិភាក្សាលើការពង្រឹងតួនាទីស្ត្រីក្នុងស្ថាប័ននីតិប្បញ្ញត្តិ។ នៅក្នុងបទអន្តរាគមន៍ លោកជំទាវ ឯក សុវណ្ណភារៈ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ រដ្ឋសភាកម្ពុជា...
ទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានប្រចាំការសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ (CAPPD) និងជាអនុប្រធានវេទិកាសមាជិកសភាអាស៊ីស្តីពីប្រជាជន និងអភិវឌ្ឍន៍ (AFPPD) នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុង «វេទិកាកម្រិតខ្ពស់រវាងរដ្ឋមន្ត្រី និងសមាជិកសភា» ក្នុងក្របខ័ណ្ឌនៃសន្និសីទអន្តរជាតិ Women Deliver 2026។ វេទិកានេះគឺជាការជួបជុំកម្រិតថ្នាក់ដឹកនាំដែលមានការចូលរួមពីសមាជិកសភា និងរដ្ឋមន្ត្រីប្រមាណជិត ១០០...
ធនាគារជាតិនៃកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុប្រកបដោយចីរភាព សម្រាប់វិស័យធនាគារ នៅកម្ពុជា ដើម្បីបង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធ សម្រាប់ប្រតិបត្តិការអាជីវកម្ម គាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុប្រកបដោយ ចីរភាព។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នេះ អញ្ជើញជាធិបតីក្នុង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុប្រកបដោយចីរភាព សម្រាប់វិស័យធនាគារនៅកម្ពុជា ដោយកម្មវិធី នេះកសាងការយល់ដឹង និងសន្ទុះក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីរួមបញ្ចូលចំណាត់ថ្នាក់ទៅក្នុងប្រតិបត្តិការរបស់ពួកគេ ដោយគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុប្រកបដោយចីរភាព...
អតីតរដ្ឋមន្ត្រីការពារជាតិ បានយល់ស្របចំពោះការដាក់ឱ្យអនុវត្តកាតព្វកិច្ចយោធា ដែលសមស្របតាមសភាពការណ៍តម្រូវ ដើម្បីឱ្យយុវជនមានឱកាសបានចូលរួមបម្រើតបស្នងសងគុណជាតិ។ សម្តេចពិជ័យសេនា ទៀ បាញ់ អតីតរដ្ឋមន្ត្រីការពារជាតិ បានមានប្រសាសន៍ប្រាប់ BTV ថា ច្បាប់កាតព្វកិច្ចយោធាចេញយូរហើយ ការរៀបចំចាត់តាំងអនុវត្តសភាពការណ៍មិនទាន់តម្រូវ តែដោយសារសភាពការណ៍វិត្តន៍ថ្មីនេះ គឺតម្រូវឲ្យយកមកអនុវត្ត ហើយតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ថានឹងអាចឲ្យអនុវត្តនៅក្នុងបណ្តាឆ្នាំខាងមុខនេះ ទើបបានជាគណៈរដ្ឋមន្ត្រីធ្វើការពីនិត្យ មានការកែសម្រួលរៀបចំឲ្យសមស្របតាមតម្រូវការជាក់ស្តែង។ ហើយគណៈរដ្ឋមន្ត្រីបានអនុម័តរួចហើយ និងត្រូវឆ្លងរដ្ឋសភា។ តាមដែលសម្តេចដឹង គឺមានការធ្វើវិសោធនកម្មមួយចំនួននៃច្បាប់នេះ។ សម្តេចពិជ័យសេនា...