ម្ចាស់មេដាយប្រាក់ស៊ីហ្គេម ឆ្នាំ២០២៣ វី ស្រីខួច បានបង្ហាញខ្លួនជាថ្មី លើសង្វៀនប្រដាល់សកលអាជីពប្រចាំខែ ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ដោយបានយកឈ្នះកីឡាការិនីអ៊ីរ៉ង់ Sahel ដោយពិន្ទុ តែជ័យជម្នះនេះ ហាក់មិនសូវធ្វើឲ្យកញ្ញាពេញចិត្តនឹងគុណផលខ្លួនសម្រេចបានឡើយ ក្រោយខកខានប្រកួតយូរពេក។ ស្រីខួច បានលើកឡើងថា បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ខ្លួនបានខកខានប្រកួតប្រដាល់សកល ហើយការត្រឡប់មកវិញនេះ កញ្ញាសង្កេតឃើញកម្លាំងហាក់ថយចុះ ស្របពេលគូប្រកួតមានកាយសម្បទាល្អ សមត្ថភាព និងបច្ចេកទេសល្អផង បានធ្វើឲ្យកញ្ញារាងពិបាក។ តែយ៉ាងណាបើមានឱកាស ស្រីខួច ប្ដេជ្ញាខំប្រឹងហ្វឹកហាត់ និងធ្វើឲ្យបានកាន់តែល្អជាងនេះ។...
បាត់ដំបង៖ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បាននាំយកអំណោយជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់នានាឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ពិធីប្រគល់អំណោយនេះបានធ្វើឡើងនៅបរិវេណសាលាខេត្តបាត់ដំបង នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានថ្លែងនូវកោតសរសើរ និងផ្ដាំផ្ញើសាកសួរសុខទុក្ខដល់កងកម្លាំងជួរមុខទាំងអស់ដែលបានលះបង់ពេលវេលា សេចក្ដីសុខផ្ទាល់ខ្លួន និងយកអាយុជីវិតទៅការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន។ ឯកឧត្តម សុខ លូ...
កណ្តាល៖ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមពិធីសម្ពោធបើកឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ២៣ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះក៏មានការចូលរួមពី លោកស្រី យ៉សមីន ស៊ីដឌីហ្គី...
ឆ្លងកាត់ការប្រកួត ៣សប្ដាហ៍ សម្រាប់វគ្គ Regular ក្នុងព្រឹត្តិការណ៍ MPL Cambodia រដូវកាលទី១០ ឆ្នាំ២០២៦ កីឡាករ ញ៉ែម ចន្ទ័ដាវណ្ណ នៃក្រុមការពារជើងឯក CFU Gaming បានមើលឃើញកម្រិតលេងរវាងក្រុមខ្លាំង និងក្រុមខ្សោយ ហាក់មិនសូវមានតុល្យភាព តែបែបនេះក្ដី ក៏គេនៅតែគោរពគូប្រកួតជានិច្ច មិនថាជួបក្រុមកម្រិតណាឡើយ។ បន្ទាប់ពីជួយក្រុមបន្ដយកឈ្នះក្រុម See You Soon កាលពីថ្ងៃអាទិត្យកន្លងទៅ កីឡាករមានបទពិសោធន៍ជោគជ័យ ទាំងការប្រកួតក្នុង និងក្រៅស្រុករូបនេះ ថា ក្រុមខ្លាំងពិតជាខ្លាំង ហើយក្រុមខ្សោយ ហាក់នៅមានកម្រិត លេងមិនសូវស្មាដៃគ្នា...
ក្រសួងព្រះបរមរាជវាំង បានចេញសេចក្តីប្រកាសព័ត៌មានថា ព្រះរាជសុខភាពរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានប្រសើរជាងមុនបន្តិចហើយ ប៉ុន្តែក្រុមវេជ្ជបណ្ឌិតឲ្យព្រះអង្គគង់ប្រថាប់មួយរយៈពេលទៀត ដើម្បីពិនិត្យតាមដាន និង ទទួលថែទាំព្រះរាជសុខភាពជាបន្តបន្ទាប់ទៀតនៅមន្ទីរពេទ្យ នៃរដ្ឋធានីប៉េកាំងប្រទេសចិន។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ដែលបានចេញនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា ស្ថានភាពព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជា ទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត បន្ទាប់ពីគង់ប្រថាប់នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំងរយៈពេលមួយសប្តាហ៍ នេះ បានប្រសើរបន្តិចជាងមុន...
ភ្នំពេញ៖ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្មបានសម្រេចចុះបញ្ជីជាផ្លូវការនូវផលិតផលសក្តានុពលចំនួន ៤ មុខបន្ថែមទៀតជា “ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (Geographical Indication – GI)” ដែលជាជំហានសំខាន់ក្នុងការជំរុញ ព្រមទាំងលើកកម្ពស់កេរ្តិ៍ឈ្មោះនិងអត្តសញ្ញាណផលិតផលខ្មែរលើឆាកអន្តរជាតិ ការពារសិទ្ធិកម្មសិទ្ធិបញ្ញារបស់សហគមន៍ផលិតករ និងបង្កើនសក្តានុពលសម្រាប់ការចុះបញ្ជីនៅទីផ្សារអន្តរជាតិនាពេលអនាគត។ ផលិតផលទាំង ៤ រួមមាន៖ ១. សូត្រមាសភ្នំស្រុក (Phnom Srok Golden Silk)៖ ផលិតផលសិប្បកម្មត្បាញដោយដៃ...
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី។ ឯកឧត្តមរដ្ឋមន្រ្តីទាំងពីរបានសម្ដែងការពេញចិត្តចំពោះការបន្តរីកចម្រើននៃទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ និងបានបង្ហាញពីការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវចំណងមិត្តភាពទ្វេភាគីដ៏យូរអង្វែង។ ក្នុងជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ ផងដែរ៕
កំពង់ឆ្នាំង៖ រទេះសាឡីមិនមែនត្រឹមតែជាឧបករណ៍ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញានៃអត្តសញ្ញាណ និងប្រវត្តិសាស្ត្ររបស់ជនជាតិខ្មែរផងដែរ។ នាពេលបច្ចុប្បន្ន ប្រជាជនក្នុងខេត្តកំពង់ឆ្នាំង មិនបានយករទេះសាឡីទាំងនោះមកប្រើប្រាស់ដូចមុនទាំងអស់នោះទេ ពួកគេបានយកវាមកតាំងលម្អនៅតាមភូមិដ្ឋាន ភោជនីយដ្ឋាន និងរមណីដ្ឋាននានា។ នៅសម័យបច្ចុប្បន្ន ទោះបីជាមានការអភិវឌ្ឍន៍បច្ចេកវិទ្យាជឿនលឿន និងយានយន្តទំនើបៗកើនឡើងក៏ដោយ រទេះសាឡីនៅតែត្រូវប្រជាជនខ្មែរបានរក្សាទុក និងបំលែងទៅជាស្នាដៃសិល្បៈតាំងលម្អ ដូចជា តាំងនៅសណ្ឋាគារ ភោជនីយដ្ឋាន ឬកន្លែងទេសចរណ៍នានា។ ការតុបតែងបែបនេះ មិនត្រឹមតែបន្ថែមសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការគោរព និងអោយយុវជនជំនាន់ក្រោយបានស្គាល់ និងសិក្សស្វែងយល់ អំពីបេតិកភណ្ឌវប្បធម៌ខ្មែរដ៏ល្អវិចិត្រនេះផងដែរ។ លោក...
បន្ទាយមានជ័យ៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៧ និង០០នាទី កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត, ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវិរៈ អគ្គស្នងការរងនគរបាលជាតិ បានសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្ត និងមានការចូលរួមពីរដ្ឋបាលក្រុងប៉ោយប៉ែត កងរាជអាវុធហត្ថក្រុងប៉ៅយប៉ែត ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពី លោក...
ប្រតិភូ និងអត្តពលិកកីឡាទ្រីយ៉ាត្លុង និងកីឡាជឺជីតស៊ូ បានត្រឡប់មកដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ភារកិច្ចរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាលើឆ្នេរខ្សាច់អាស៊ី លើកទី៦ នៅទីក្រុង Sanya ប្រទេសចិន កាលពីថ្មីៗ ដោយនាំមកនូវមេដាយប្រាក់ ១គ្រឿងជូនជាតិមាតុភូមិ ដោយកីឡាការិនីទ្រីយ៉ាត្លុង ម៉ាហ្គត មរកត ហ្គារ៉ាប៊ីឌៀន។ ដំណើរវិលត្រឡប់របស់ប្រតិភូកីឡាកម្ពុជាទាំង ២ប្រភេទ ដឹកនាំដោយឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ដែលជាអនុប្រធានប្រតិភូ និងមានការទទួលស្វាគមន៍ពីមន្ដ្រីនៃក្រសួងអប់រំ យុវជន និងកីឡា...