ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា នៅក្នុងបំណាច់ឆ្នាំ ២០២៤, មានទំហំទឹកប្រាក់សរុបជាង ៥០ ពាន់លានដុល្លារអាមេរិក ខ្ពស់ជាងឆ្នាំ ២០២៣ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ២៤ ពាន់លានដុល្លារ ខណៈការនាំចូល មានចំនួនជាង ២៦ ពាន់លានដុល្លារ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើទីផ្សារ អន្តរជាតិរបស់កម្ពុជា នៅក្នុងបំណាច់ឆ្នាំ ២០២៤ កន្លងមកនេះ...
គិតចាប់ពីខែមករា ឆ្នាំ២០២៥តទៅ កម្មករនិយោជិតក្នុងវិស័យកាត់ដេរ នឹងទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ដុល្លារ ក្នុង១ខែ។ ជាមួយនេះ កម្មករ កម្មការិនី បានសម្តែងការអរគុណជូនចំពោះប្រមុខរាជរដ្ឋាភិបាល និងភាគីនិយោជក ដែលតែងតែគិតគូរ និងយោគយល់ជានិច្ចក្នុងការដំឡើងប្រាក់ឈ្នួលនេះមកកាន់កម្មករនិយោជិតគ្រប់រូប។ ជួបសម្ភាសន៍ជាមួយកម្មករ កម្មការិនីររោងចក្រកាត់ដេរស្បែកជើងមួយកន្លែង ស្ថិតនៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២ ខែមករានេះ ពួកគាត់បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា គិតរហូតមកដល់សព្វថ្ងៃនេះ ជាការកត់សម្គាល់ ប្រាក់ឈ្នួលអប្បបរមាតែងតែមានការដំឡើងជារៀងរាល់ឆ្នាំ...
Articles Online slots games Courses How to allege a totally free no-deposit extra to own casinos on the internet Including, a gambling establishment you will provide...
On occasion, new customers can withdraw winnings away from bonuses (on installing a preferred on the internet financial solution) which have a highly limited level of...
ភ្នំពេញ៖ ក្នុងឱកាសឆ្លងឆ្នាំសកល ចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៤ មានភ្ញៀវទេសចរជាតិ អន្តរជាតិជាង ៣,៥ លាននាក់ បានចេញដើរលេងកម្សាន្តនៅតាមបណ្ដារាជធានី-ខេត្ត។ យោងតាម ស្ថិតិរបស់ មន្ទីរទេសចរណ៍រាជធានី ខេត្ត បានបញ្ជាក់ថា ស្ថិតិទេសចរជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តទូទាំងប្រទេស ក្នុងឱកាសឆ្លងឆ្នាំសកល នៅតាមបណ្ដារាជធានី-ខេត្ត ចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៤ មានដូចជា៖ – ទេសចរសរុបប្រមាណ...
សម្រាប់ទិដ្ឋភាព ថ្ងៃឆ្លងឆ្នាំសកលឆ្នាំ២០២៤ ឈានចូលឆ្នាំ២០២៥ នៅរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង២ម៉ឺននាក់ដែលបានទៅលេងកម្សាន្តនៅឆ្នេរខ្សាច់កោះប៉ែនមួយនេះ។ ប្រជាពលរដ្ឋដែលបានទៅលេងកម្សាន្តនៅរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន នាពេលរាត្រី ថ្ងៃឆ្លងឆ្នាំសកល២០២៤ ឈានចូលឆ្នាំ២០២៥ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដោយឃើញមានការខុសប្លែកពីមួយឆ្នាំទៅមួយឆ្នាំសម្រាប់រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែនមួយនេះ បច្ចុប្បន្នរមណីយដ្ឋាននេះមានការទាក់ទាញ ដោយមានឆ្នេរខ្សាច់ស្រស់ស្អាត និងអាចហែលទឹកកម្សាន្តបាន។ ចំពោះតម្លៃមុខម្ហូបវិញមានតម្លៃធូរថ្លៃ ម្ចាស់អាហារដ្ឋាននៅទីនេះពុំមានការលក់ឡើងថ្លៃខុសពីថ្ងៃធម្មតាផងដែរ។ លោក ផុន មករាឌី អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឲ្យដឹងដែរថា សម្រាប់រាត្រីថ្ងៃឆ្លងឆ្នាំសកល ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម មានរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែនគឺមានការទាក់ទាញភ្ញៀវទេចរណ៍មកលេងកម្សាន្តច្រើន...
បាត់ដំបង៖ ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារខ្មែររយៈពេល៣ថ្ងៃ និងការអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល២០២៤-២០២៥ មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបចំនួន ៣៦៤ ០៥៥ នាក់ មកទស្សនាកម្សាន្តសប្បាយនៅខេត្តបាត់ដំបង ដែលចំនួននេះ មានការកើនឡើង ២,៩៣% បើធៀបឆ្នាំ២០២៣។ លោក ហម អរុណ អនុប្រធានមន្ទីរ និងជាអ្នកនាំពាក្យនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តនៅខេត្តបាត់ដំបងដោយសាររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ៖ ខណៈព្រឹត្តិការណ៍ សាទរកម្ពុជា ទើបតែបិទបញ្ចប់ជាផ្លូវការនៅយប់ឆ្លងឆ្នាំចាស់ ឈានចូលឆ្នាំថ្មី២០២៥ ក្រុមប្រពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ និងមកពីបណ្តាខេត្ត បានសម្តែងនូវការអរគុណសន្តិភាព ដែលនាំឲ្យកើតឡើងនូវសមិទ្ធផលថ្មីៗជាច្រើននៅក្នុងប្រទេសកម្ពុជារហូតមកដល់សព្វថ្ងៃនេះ។ នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១ ខែមករានេះ នៅមុខព្រះបរមរាជវាំង លោក ណាន រ៉ា ជាពលរដ្ឋមកពីខេត្តកំពង់ស្ពឺ បាននិយាយថា សន្តិភាពនៅកម្ពុជា ពិតជាបាននាំមកនូវការរស់នៅប្រកបដោយភាពសប្បាយរីករាយ និងមានសិទ្ធិសេរីភាពពេញលេញក្នុងការដើរលេងកម្សាន្តគ្រប់ទីកន្លែង។ ប្រសិនបគ្ស្តិភាពទេ នោះក៏គ្មានការរស់នៅដោយភាពសម្បូរសប្បាយ និងមិនអាចជួបជុំគ្រួសារផងដែរ។ លោកបានបន្ថែមថា...
Blogs In control Betting Bruno Casino What are some popular online slot machines? The new gambling establishment boasts a staggering distinct more dos,200 games, making certain...
សហជីព អង្គការសង្គមស៊ីវិល និងអ្នកឃ្លាំមើលការអភិវឌ្ឍសង្គម បានលើកឡើងថា ព្រឹត្តិការណ៍«សាទរកម្ពុជា» បង្ហាញពីផ្លែផ្កាសន្ដិភាព និងមោទនភាពចំពោះបណ្តាសមិទ្ធផលនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច វប្បធម៌ជាមួយនឹងការថែរក្សាអត្តសញ្ញាណនៃប្រជាជាតិខ្មែរឱ្យបានគង់វង្ស។ ព្រឹត្តិការណ៍«សាទរកម្ពុជា» ឬ«Celebrating Cambodia» ដែលប្រារព្វធ្វើឡើងនៅម៉ោង ៣រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ រហូតឆ្លងឆ្នាំសាកល ឆ្នាំ២០២៥ នៅមុខព្រះបរមរាជវាំង ដើម្បីបង្ហាញពីភាពជោគជ័យរបស់រាជរដ្ឋាភិបាល និងបង្កភាពរីករាយជូនប្រជាពលរដ្ឋ។ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករបាននិយាយថា៖«ខ្ញុំសូមចូលរួមអបអរសាទរចំពោះព្រឹត្តិការណ៍«សាទរកម្ពុជា» ព្រោះព្រឹត្តិការណ៍នេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ដលង្គមជាតិមួយដែលប្រកបដោយភាពរស់រវើកជាមួយនឹងការបង្ហាញដ៏វិសេសវិសាលពីអត្តសញ្ញាណជាតិ...