តាកែវ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ព័ត៌មានបានអំពាវនាវដល់សិស្សានុសិស្ស និងសាធារណជនថា ប្រសិនបើជួបព័ត៌មានមិនពិត សូមកុំចែកចាយបន្ត ហើយត្រូវជួយណែនាំអ្នកជុំវិញខ្លួនឱ្យប្រុងប្រយ័ត្នពីល្បិចបោកប្រាស់នេះ។ បើឃើញព័ត៌មានក្លែងក្លាយ ត្រូវរួមគ្នាកាត់ផ្ដាច់ ដោយបញ្ឈប់ការចែកចាយត្រឹមដៃយើង! ការអំពាវនាវនេះធ្វើឡើងក្នុងពិធីផ្សព្វផ្សាយការអនុវត្តនូវ«យុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ»ជំហ៊ានទី២ នៅវិទ្យាល័យជា ស៊ីម តាកែវ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ដែលមានការចូលរួមពី ឯកឧត្តមគឹម ហុង អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មានទទួលបន្ទុការងារមន្ទីរព័ត៌មានខេត្តតាកែវ...
កំពង់ស្ពឺ៖លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់ប្រធានមន្ទីរសាធារណការខេត្តកំពង់ស្ពឺដែលទើបប្រកាសតែងតាំងថ្មីឱ្យប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែងនិងបំពេញការងារប្រកបដោយបុរេសកម្មជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីក្រោមឱវាទ ពិសេសជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឈានទៅសម្រេចនូវចក្ខុវិស័យ និងទិសដៅការងាររបស់ក្រសួង ក៏ដូចជាខេត្តផ្ទាល់ដែលបានដាក់ចេញឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៦និងឆ្នាំបន្តបន្ទាប់។ការណែនាំបានធ្វើឡើងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ក្នុងពិធីប្រកាសលោក ហុង ចាន់សុខា ចូលកាន់តំណែងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺជំនួសប្រធានចាស់ចូលនិវត្តន៍។ ឆ្លៀតនាឱកាសនោះ លោក ប៉េង ពោធិ៍នា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អតីតប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍ ដែលកន្លងមកលោកបានដឹកនាំ និងគ្រប់គ្រងមន្ទីរប្រព្រឹត្តទៅដោយភាពរលូន...
ភ្នំពេញ ៖ នគរបាលរាជធានីសម្រេចកសាងសំណុំរឿងបញ្ជូនថៅកែនាំសាច់បង្កកពីប្រទរសថៃ ចំនួន ២នាក់ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី បន្ទាប់ពីនគរបាលនាំខ្លួនយកទៅសាកសួរកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។ បុគ្គលដែលនាំសាច់បង្កកពីប្រទេសថៃ និងត្រូវបានឃាត់ខ្លួនបញ្ជូនទៅស្ថាប័នអនុវត្តច្បាប់ទាំង២នាក់នេះមានឈ្មោះ ភុត ប៊ុនហម ជាម្ចាស់ឃ្លាំងស្តុកសាច់បង្កកនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ និងទី២ឈ្មោះ អ៊ុក សុក្របញ្ញារិទ្ធ ជាមេការរបស់ថៅកែឈ្មោះ ចែញ៉ ម្ចាស់ឃ្លាំងនៅសង្កាត់ស្វាយប៉ាក ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ។ សូមជម្រាបថា នៅឃ្លាំងទាំង២...
(សៀមរាប)៖ ក្នុងយុទ្ធនាការសកម្មភាព គាំពារ និងផ្តល់ជូនឱកាសការងារ ដើម្បីលើកកម្ពស់ជីវភាពនៅតាមមូលដ្ឋានរបស់ពលរដ្ឋ នាព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ នេះ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅសាលាបឋមសិក្សា សម្ដេច ហ៊ុនសែន រណសិរ្សត្រីភូមិ ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដោយមានការចូលរួមពីបណ្ដារោងចក្រ សហគ្រាស សមាគម...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តកោះប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ នៅព្រឹកថ្ងៃទី២២ ខែមិថុនាខាងមុខ ដើម្បីពិភាក្សា អនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ តាមសំណើរបស់រាជរដ្ឋាភិបាល បន្ទាប់ពី គណៈកម្មការជំនាញរដ្ឋសភា បានបញ្ចប់ការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ខាងលើនេះ ចប់សព្វគ្រប់តាមនីតិវិធីមក ហើយនោះ។ សូមជម្រាបថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦...
បន្ទាយមានជ័យ ៖ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការដឹកនាំប្រតិបត្តិការដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី , ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា , ឯកឧត្តម ឧត្តមសេនីយ៍ឯក សម...
(ទីក្រុងហ្សឺណែវ)៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ហ្សេរ៉ូម កូសង់ដេ (Jérôme Cosandey) អនុប្រធានរដ្ឋលេខាធិការដ្ឋានកិច្ចការសេដ្ឋកិច្ច (SECO) នៃប្រទេសស្វ៊ីស នៅក្នុងសន្និសីទអន្តរជាតិខាងការងារលើកទី១១៤ ក្នុងប្រទេសស្វ៊ីស ដើម្បីបង្ហាញពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ការអភិវឌ្ឍកម្មវិធីសិក្សាឱ្យស្របតាមតម្រូវការរបស់ឧស្សាហកម្ម ក៏ដូចជាភាពជាដៃគូប្រកបដោយសក្តានុពល ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។...
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងថា កម្ពុជាបន្ដសម្រេចបានសមិទ្ធផលជាច្រើន និងបានផ្លាស់ប្ដូរមុខមាត់គួរជាទីមោទនៈដោយបានរក្សានូវស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម សន្តិសុខ សុវត្ថិភាព ព្រមទាំងធានាបានយ៉ាងរឹងមាំនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងចីរភាពហិរញ្ញវត្ថុសាធារណៈ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ «អគាររដ្ឋបាលរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ» នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២៦ នេះថា...
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ «សហគ្រាសពាណិជ្ជកម្មកម្ពុជា (ស.ព.ក.)» ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ា ឧកញ៉ា ដៃគូអភិវឌ្ឍន៍...
អនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បើកកិច្ចប្រជុំជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ លើការត្រៀមរៀបចំព្រឹត្តិការណ៍អម គឺ «ភូមិហ្វ្រង់កូហ្វូនី» និង «ហ្វ្រង់កូតិច» សំដៅធ្វើឱ្យការរៀបចំព្រឹត្តិការណ៍អមទាំងពីរ មានភាព អធិកអធម ដើម្បីលើកមុខមាត់កិត្តិយស និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ និងជាប្រធានអនុគណៈកម្មការទី៥ ទទួលបន្ទុករៀបចំព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍...