អាជ្ញាធរខេត្តកំពង់ចាម សហការជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានធ្វើការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code លើទិន្ឋផលទុរេន ដើម្បីការពារកសិផលផ្លែទុរេនរបស់ សហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់។ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា ការចុះបញ្ជី ម៉ាកសមូហភាព និងCamGap ដែលមាន QR Code គឺជាយុទ្ធសាស្ត្រដ៏...
សំណុំរឿងថៅកែ និងមេការទទួលខុសត្រូវសាច់បង្កកប្រមាណជាង ២០០តោន នាំមកពីប្រទេសថៃ បានចូលដល់ដៃតុលាការហើយ និងកំពុងស្ថិតក្នុងនីតិវិធីរបស់តំណាងអយ្យការ។ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់នៅថ្ងៃទី១៤ ខែមិថុនានេះថា : រដ្ឋបាលអយ្យការទើបទទួល បានសំណុំរឿង ហើយករណីនេះកំពុងស្ថិតក្នុងនីតិវិធីរបស់តំណាងអយ្យការ។ សមត្ថកិច្ចសម្រេចឃាត់ខ្លួនថៅកែនាំសាច់បង្កកពីប្រទេសថៃ និងមេការ សរុបចំនួនពីរនាក់ និងបានបញ្ជូនសំណុំរឿងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធីពាក់ព័ន្ធករណីនាំសាច់បង្កកជាង២០០តោន។ ជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចនាំខ្លួនមកសាកសួរកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។ ជនសសង្ស័យទាំងពីរនាក់មានដូចជា : ១. ឈ្មោះ ភុត ប៊ុនហម ជាម្ចាស់ឃ្លាំងស្តុកសាច់បង្កកនៅសង្កាត់គោករកា...
ភ្នំពេញ៖ចាប់តាំងពីដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៤ រហូតដល់ខែមេសា ឆ្នាំ២០២៦នេះ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសបានចូលរៀនជំនាញវិជ្ជាជីវៈតាមរយៈគោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមានប្រមាណ ១,៥លាននាក់ ដោយមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភមានចំនួនសរុបប្រមាណ ២៧,១ម៉ឺននាក់ ក្នុងនោះបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានធីវេត ក្រោមឱវាទក្រសួងចំនួនប្រមាណ ២២.៩ ម៉ឺននាក់ និងក្រោមមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ចំនួនប្រមាណ ៤,២ម៉ឺននាក់។ យោងតាមសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ថ្ងៃទី១៥...
តាមរយៈ “វេទិកាគយ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា លើកទី១” ក្រោមប្រធានបទ “ការគាំទ្រនិងគាំពារសហគ្រាសធុនតូចនិងមធ្យម ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង”។ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ពីប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់និងនីតិវិធីគយ ដល់វិស័យឯកជន សមាគមធុរកិច្ច និងសហគ្រាសធុនតូចនិងមធ្យម (SMEs) កាន់តែប្រសើរថែមទៀត។ នៅក្នុងពិធីបិទវេទិកា កាលពីរសៀលថ្ងៃទី១២ ខែមិថុនាកន្លងទៅ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងដោយការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា...
បេក្ខជនដែលបានឆ្លងកាត់ការប្រឡងប្រជែង និងទទួលបានលទ្ធផលជោគជ័យ លើវិញ្ញាសាសរសេរលើកទី១ មុខតំណែងវិជ្ជាជីវៈក្នុងវិស័យការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (តារាងឧបសម្ព័ន្ធ២ និងតារាងឧបសម្ព័ន្ធ៣) ចំនួន ៦៩រូប ត្រូវបន្តចូលរួមប្រឡងប្រជែងគ្នាលើ «វិញ្ញាសាសួរផ្ទាល់មាត់» ដែលចាប់ផ្តើមដំណើរការនៅម៉ោង ៧:០០នាទី ព្រឹកនេះ។ អនុវត្តទៅតាមនិយាមនីតិវិធីប្រតិបត្តិស្តីពីការប្រឡងប្រជែង (SOP) ក្នុងដំណើរការប្រឡងប្រជែងតម្រូវឱ្យបេក្ខជន ១រូប ចូលទៅឆ្លើយឆ្លងនូវរាល់សំណួរចោទសួរពីសាស្ត្រាចារ្យ ៣រូប ដើម្បីធ្វើមូលវិចារណ៍លើបុគ្គលិកលក្ខណៈ និងហេតុប្បទ្ទេសរបស់បេក្ខជនពាក់ព័ន្ធនឹងជំនាញ/ឯកទេសជ្រើសរើស ការងារការបរទេសនិងទំនាក់ទំនងអន្តរជាតិ មុខងារសាធារណៈ និងកែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងសមត្ថភាពបំពេញការងារ...
ឱកាសការងារចំនួន ៣ ៥៥០ កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ស្ថិតនៅបរិវេណសាលាស្រុកជីក្រែង ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦ ដែលមានអ្នកចូលរួមជិត ៥០០នាក់ ជាពិសេសអតីតពលករមកពីប្រទេសថៃ និងយុវជនកំពុងរកការងារធ្វើ។ ថ្លែងក្នុងវេទិកាការងារ សន្តិសុខសង្គម និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ឯកឧត្តម...
តាមរយៈ “វេទិកាគយ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា លើកទី១” ក្រោមប្រធានបទ “ការគាំទ្រនិងគាំពារសហគ្រាសធុនតូចនិងមធ្យម ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង”។ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយ ដល់វិស័យឯកជន សមាគមធុរកិច្ច និងសហគ្រាសធុនតូច និងមធ្យម (SMEs) កាន់តែប្រសើរថែមទៀត។ នៅក្នុងពិធីបិទវេទិកា កាលពីរសៀលថ្ងៃទី១២ ខែមិថុនាកន្លងទៅ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា...
អាជ្ញាធរ និងសមត្ថកិច្ចរាជធានីភ្នំពេញ បានបន្តត្រួតពិនិត្យអាគារ និងទីតាំងស្នាក់នៅប្រមូលផ្ដុំចំនួន ៩២ទីតាំងទៀត ដើម្បីស្វែងរក និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ធ្វើការត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញបានចំនួន...
រយៈពេលជាង ៥ខែក្នុងឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានធ្វើការបណ្ដេញជនបរទេសជាង ៤ម៉ឺននាក់ មាន ៧៥សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបទល្មើសផ្សេងៗទៀត។ ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ សុមនា អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានប្រាប់ BTV នៅថ្ងៃទី១៣ ខែមិថុនានេះថា គិតចាប់ពីថ្ងៃទី១ ខែមករា រហូតមកដល់ត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្ដេញជនបរទេសជាង ៤ម៉ឺននាក់ (ស្ត្រីជាង...
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជាបានថ្លែងថា ត្រឹមរយៈពេល៥ខែ ឆ្នាំ២០២៦នេះ មន្ទីរពេទ្យគន្ធបុប្ផា បានទទួលពិនិត្យព្យាបាលទារក កុមារ និងផ្ដល់សេវាសម្ភព បានជាង៥១ម៉ឺនករណី ដែលចំណាយថវិកាជាង ១៦លានដុល្លារអាមេរិក ខណៈគិតត្រឹមមកដល់ពេលនេះ ចលនាការចូលរួមក្នុងយុទ្ធនាការ « ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ ទទួលបានថវិកាជាង ៥លានដុល្លារ ហើយសកម្មភាពនេះ កំពុងបន្តជាហូរហែរ។ ក្នុងពិធីសំណេះសំណាល...