ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងព្រះមរមនាម និងតាមព្រះរាជត្រាសបង្គាប់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី បានចេញព្រះរាជក្រម ដាក់ឱ្យប្រើប្រាស់ច្បាប់ស្ដីពី«កាតព្វកិច្ចយោធា»។
ភ្នំពេញ ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ បើកការស្រាវជ្រាវឈានទៅបង្ក្រាបជនសង្ស័យជាជនជាតិចិន០៦នាក់ ពាក់ព័ន្ធករណីលួចផ្លាកលេខរថយន្ត និងកាន់កាប់អាវុធដោយខុសច្បាប់ ប្រព្រឹត្តិទៅនៅខេត្តព្រះសីហនុ ។ ការបង្ក្រាបនេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុ ដែលជាម្ចាស់ករណី ដោយបង្ក្រាបក្រុមជនសង្ស័យក្នុងទឹកដីភូមិសាស្ត្ររាជធានីភ្នំពេញ ។ ជនសង្ស័យទាំង០៦នាក់មានឈ្មោះ ទី១ឈ្មោះ...
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថា យោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ៩:២៤នាទី ដល់វេលាម៉ោង ១០:១០នាទី មានឮសំឡេងនៃការបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ទឹកដីកម្ពុជាដែលកំពុងត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ។ ទាក់ទងនឹងករណីនេះ ក្រុមការងារទំនាក់ទំនងរបស់យោធភូមិភាគទី៤ កម្ពុជាបានធ្វើលិខិតតវ៉ាទៅក្រុមទំនាក់ទំនងរបស់កងទ័ពភូមិភាគទី២របស់ថៃ ដើម្បីឱ្យភាគីថៃធ្វើការផ្ទៀងផ្ទាត់ និងរឹតបន្តឹងវិធានការគ្រប់គ្រងវិន័យកងទ័ពរបស់ខ្លួនឱ្យបានតឹងរឹង...
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា និងជាប្រធានគណបក្សប្រជាជនបានអះអាងថា កម្ពុជាគឺជាប្រទេសដែលរងគ្រោះយ៉ាងពិតប្រាកដ ពីក្រុមឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។ សម្ដេចតេជោ បានបញ្ជាក់បែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ និងប្រធានមន្ទីរ អង្គភាពនានាជាង ៤ពាន់នាក់ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសនោះសម្ដេចបានស្នើដល់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ...
មូលនិធិគន្ធបុប្ផាកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សប្បុរសជន និងសាធារណជនទាំងអស់ជ្រាបថា៖ “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” របស់មូលនិធិគន្ធបុប្ផាកម្ពុជា នឹងត្រលប់មកសារជាថ្មី ពេញមួយខែមិថុនា ឆ្នាំ២០២៦ ខាងមុខ ដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា នឹងផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញដឹកនាំ និងបើក “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ នេះ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។ “យុទ្ធនាការ...
បន្ទាប់ពីទទួលដំណឹងដ៏រន្ធត់ពីគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរ កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ដែលបានឆក់យកជីវិតកម្មករ-កម្មការិនី ៥នាក់ និងរបួសធ្ងន់ស្រាល ៣៩នាក់ ភ្លាមៗនោះថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាបានចុះអន្តរាគមន៍ជួយសង្គ្រោះជាបន្ទាន់។ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តំណាងដឹកនាំដោយ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២...
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា ការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតែជាកិច្ចការចាំបាច់សម្រាប់កម្ពុជាខណៈការបោសសម្អាតនេះមិនអាចជោគជ័យបានទេ បើកម្ចាត់ត្រឹមក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមិនកម្ចាត់ក្រុមមន្ត្រីដែលពាក់ព័ន្ធ ដែលរឿងនេះត្រូវធ្វើឡើងទន្ទឹមគ្នារវាងការបោសសំអាតក្រុមឆបោក និងមន្ត្រីដែលពាក់ព័ន្ធ។ សម្ដេចតេជោ បានផ្ដល់អនុសាសន៍ណែនាំបែបនេះ ក្នុងឱកាសសំណេះសំណាល ជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ និងប្រធានមន្ទីរ អង្គភាពនានាជាង៤ពាន់នាក់ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា...
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រមុខរដ្ឋស្ដីទី និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានផ្ដល់អនុសាសន៍ដល់ក្រសួងស្ថាប័នថ្នាក់ជាតិទាំងអស់ ត្រូវសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងនិវត្តជន ឱ្យបានល្អប្រសើរ ដើម្បីបង្ហាញនូវគុណធម៌ និងភាពកតញ្ញូ ជូនពួកគាត់ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ បានបូជាជីវិតនៅសមរភូមិការពារសេចក្ដីសុខជូនប្រជាជន។ អនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន បែបនេះ លើកឡើងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់...
កំពង់ចាម៖ ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទង់ត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានជំរុញទៅដល់សមាជិកបក្ស ដែលជាអាជ្ញាធរមូលដ្ឋាន ត្រូវស្ដាប់តាមការណែនាំរបស់ថ្នាក់ដឹកនាំ ដែលតែងតែដាស់តឿន ឲ្យបម្រើផលប្រយោជន៍ប្រជាពលរដ្ឋឲ្យចំគោលដៅ និងមានប្រសិទ្ធភាពល្អ ក្នុងនោះមានបម្រើសេវាសាធារណៈ និងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យបានខ្ជាប់ខ្ជួនជាដើម ។ ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំទង់ត្រឡាច នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង ប្រធានក្រុមការងារចុះជួយឃុំទង់ត្រឡាច...
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពី លោក លី គីមស៊ាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១០:០០ នាទី បានធ្វើការចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅរកជនបរទេស ដែលស្ថិតនៅទីតាំង ផ្ទះ លេខ ០៥ ផ្លូវA០២ បុរី ជីបម៉ុង ហ្គ្រេនភ្នំពេញស៊ីធី ស្ថិតនៅផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានត្រួតពិនិត្យឃើញ;...