ក្រុមនិស្សិត មកពីជំនាញទេសចរណ៍ បដិសណ្ឋារកិច្ច និងសេដ្ឋកិច្ចឌីជីថល នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២៦នេះ បានដាក់បង្ហាញបច្ចេកវិទ្យា AI ដែលពួកគេរួមគ្នាបង្កើតឡើង ពាក់ព័ន្ធនឹងបំប្លែងគំនិតឱ្យទៅជាដំណោះស្រាយជាក់ស្តែង គាំទ្រដល់សេវាកម្មទេសចរណ៍ ប្រតិបត្តិការបដិសណ្ឋារកិច្ច ការអប់រំ សុខាភិបាល ហិរញ្ញវត្ថុ ការអភិវឌ្ឍអាជីព និងការធ្វើសេចក្តីសម្រេចចិត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ក្រុមនិស្សិតចំនួន ១៤ ក្រុម បានដាក់បង្ហាញស្នាដៃ ជាបច្ចេកវិទ្យា AI...
អ្នកស្រាវជ្រាវជំនាញកម្ពុជា ជំរុញឱ្យធុរកិច្ចដែលកំពុងប្រតិបត្តិការអាជីវកម្ម ជាពិសេសម្ចាស់សហគ្រាសធុនតូច និងមធ្យម ត្រូវចាប់ យកបច្ចេកវិទ្យាសម្រាប់ការប្រើប្រាស់នៅក្នុងវិស័យរបស់ខ្លួន និងការជំរុញពង្រីកនូវនវានុវត្តន៍ ដើម្បីការប្រកួតប្រជែង និងភាពរីកចម្រើន ក្នុងអាជីវកម្ម។ មន្ត្រីរាជការ អ្នកសិក្សា ស្ថាប័នអប់រំ បច្ចេកទេស និងតំណាងវិស័យឯកជន នៅក្នុងវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះ ស្តីពីការ សម្របសម្រួលក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១១ ខែមិថុនា ម្សិលមិញនេះ បានពិភាក្សាវែកញែក និងរួមគ្នា ស្វែងដោះស្រាយលើបញ្ហាជាក់ស្តែង...
ភ្នំពេញ: មួយឈុតនេះពេញចិត្តអ្នកគាំទ្រវិស័យប្រដាល់គុនខ្មែរ ជាមួយការប្រកួតដ៏កក្រើកសង្វៀនជំនួបប៉ះសុទ្ធកណ្តាប់ដៃមហាទម្ងន់ លេងជាមួយកែងជ្រែកអាកាស។ ជំនួបលើកនេះប្រមូលផ្តុំសុទ្ធតែកំពូលអ្នកប្រយុទ្ធខ្លាំងៗ កីឡាករដែលនឹងមានវត្តមាននៅលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នាថ្ងៃអាទិត្យនេះ ដោយការប្រកួតប៉ះជាមួយអន្តរជាតិនឹងវាយអង្រួនសង្វៀនប៊ូសស្ត្រង ជាពិសេសកាន់តែអស្ចារ្យផ្អើលអ្នកទស្សនា រវាងអ្នកប្រយុទ្ធកណ្តាបដៃ ឈឿង ល្វៃ ត្រូវតទល់អ្នកខ្លាំងមកពីប្រទេស ម៉ារ៉ុក អ្នកប្រដាល់ចិត្តសឿង ឃីម បូរ៉ា ប៉ះជាមួយ ហ្វាប៊ី ឌីអាស ស៊ូសា...
ភ្នំពេញ៖ ស្របពេលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធធ្វើការរឹតបណ្តឹងការនាំចូលសាច់បង្កកពីប្រទេសថៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ប្រធានសមាគមអ្នកចិញ្ចឹមសត្វ បានធានាអះអាងពីសមត្ថភាពផលិតសាច់ស្រស់ពីសត្វនៅកម្ពុជាគ្រប់គ្រាន់តាមតម្រូវការទីផ្សារក្នុងស្រុកដែលមានចំនួន ៣៣៨ ពាន់តោន កាលពីឆ្នាំ២០២៥កន្លងទៅ។ ការអះអាងនេះ ក៏ព្រោះតែ ផលិតកម្មសត្វក្នុងស្រុកអាចផ្គត់ផ្គង់សាច់ បានរហូតដល់ ៩៨%នៃតម្រូវការសរុបនៅទូទាំងប្រទេស។ របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥...
កីឡាករជឺជីតស៊ូកម្ពុជា មឿនលីម សុបញ្ញា ហាក់សោកស្ដាយ ដែលភ្លាត់នៅវគ្គផ្តាច់ព្រ័ត្រ ធ្វើឲ្យខ្លួនទទួលបានត្រឹមមេដាយប្រាក់ ក្នុងការប្រកួតកីឡាជឺជីតស៊ូជើងឯកសាលវិទ្យាល័យពិភពលោក (FISU ឆ្នាំ២០២៦ នៅទីក្រុងប្រាស៊ីលីយ៉ា ប្រទេសប្រេស៊ីល ក្នុងសប្ដាហ៍នេះ។ ក្នុងនាមអត្តពលិកតំណាងកម្ពុជា សុបញ្ញា ធ្វើបានយ៉ាងល្អ ដោយផ្ដួលកីឡាករអាល្លឺម៉ង់ ឲ្យចុះចាញ់ដោយឃ្លេដៃ ត្រឹមរយៈពេល ១នាទី និង ២០វិនាទី ហើយបន្ដផ្ដួលកីឡាករថៃ ឲ្យសុំចុះចាញ់ដោយឃ្លេដៃដូចគ្នា ក្នុងរយៈពេល ៣នាទី និង...
នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទែសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៧២៤គ្រួសារ ស្នាក់នៅផ្ទះបណ្តោះអាសន្ន ស្ថិតក្នុងភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ...
ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីសហប្រជាជាតិរួមគ្នាស្តីពីមេរោគអេដស៍/ជំងឺអេដស៍ (UNAIDS) នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ បានប្រកាស ព្រះរាជាណាចក្រកម្ពុជាសម្រេចបានគោលដៅសកល មេរោគអេដស៍ ៩៥-៩៥-៩៥ ក្លាយជាប្រទេសដំបូងគេនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកដែលសម្រេច បានសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ ។ សេចក្តីប្រកាសព៌ត័មាននេះ បានគូសបង្ហាញអំពីជំហានវឌ្ឍនភាពដ៏សំខាន់ មួយរបស់កម្ពុជា ឈានឆ្ពោះទៅរកការបញ្ចប់ជំងឺអេដស៍ដែលជាបញ្ហាគំរាមគំហែងចំពោះសុខភាព សាធារណៈនៅឆ្នាំ២០៣០ ។ ឆ្នាំ២០២៦នេះ ក៏ជាឆ្នាំរំលឹកខួប ៣០ឆ្នាំ នៃការគាំទ្ររបស់អង្គការ UNAIDS...
ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីសហប្រជាជាតិរួមគ្នាស្តីពីមេរោគអេដស៍/ជំងឺអេដស៍ (UNAIDS) នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ បានប្រកាស ព្រះរាជាណាចក្រកម្ពុជាសម្រេចបានគោលដៅសកល មេរោគអេដស៍ ៩៥-៩៥-៩៥ ក្លាយជាប្រទេសដំបូងគេនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកដែលសម្រេច បានសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ ។ សេចក្តីប្រកាសព៌ត័មាននេះ បានគូសបង្ហាញអំពីជំហានវឌ្ឍនភាពដ៏សំខាន់ មួយរបស់កម្ពុជា ឈានឆ្ពោះទៅរកការបញ្ចប់ជំងឺអេដស៍ដែលជាបញ្ហាគំរាមគំហែងចំពោះសុខភាព សាធារណៈនៅឆ្នាំ២០៣០ ។ ឆ្នាំ២០២៦នេះ ក៏ជាឆ្នាំរំលឹកខួប ៣០ឆ្នាំ នៃការគាំទ្ររបស់អង្គការ UNAIDS...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Eamonn Murphy នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក, អឺរ៉ុបខាងកើត, និងអាស៊ីកណ្តាល នៃកម្មវិធីសហប្រជាជាតិរួមគ្នាស្តីពីមេរោគអេដស៍/ជំងឺអេដស៍ (UNAIDS) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, លោកនាយកប្រចាំតំបន់ បានសម្ដែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ...
កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយ ក.ប.ប បានចុះត្រួតពិនិត្យកន្លែងបង្កកសាច់៥១ទីតាំង ឃាត់ខ្លួនមនុស្ស០៤នាក់ ពាក់ព័ន្ធនាំទំនិញពីប្រទេសថៃ ។ លោកស្រី ដោ សម្ផស្ស នាយិការរង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះឲ្យដឹងថា ៖ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ គណៈបញ្ជាការរដ្ឋបាលខណ្ឌទាំងអស់សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋានការពារសិទ្ធិអ្នកប្រើប្រាស់ (ក.ប.ប) ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង...