(ភ្នំពេញ)៖ អ្នកប្រដាល់គុនខ្មែរ នី សុភី ឈ្នះកីឡាករឆៃ សារ៉ា ក្នុងការប្រកួតប្រកួតប្រដាល់គុនខ្មែរ លក្ខណៈមិត្តភាពរបស់ក្រុមហ៊ុន Kubota ក្នុងប្រភេទទំងន់ ៦៧គីឡូក្រាម នៅស្ទូឌីយោបាយ័នស្ទឹងមានជ័យ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ។ អ្នកលេងគុនខ្មែរ មកពីក្លិបកុលបុត្រគុនខ្មែរខណ្ឌទួលគោកនេះ សម្រុកវាយគូប្រកួតក្នុងទឹកទី៤រហូតដល់អាជ្ញាកណ្តាលបញ្ឈប់ការប្រកួត ។ ចំនែកការប្រកួតផ្សេងទៀត កីឡាករ រិទ្ធ ដេវីត មកពីក្លិបអាណាចក្រគុនខ្មែរ ឈ្នះពិន្ទុកីឡាករ...
សង្វៀន “ខារ៉ាបាវ ប្រដាល់មិត្តភាពគុនខ្មែរ” ថ្ងៃអាទិត្យតែងតែប្រមូលផ្តុំដោយកីឡាករជើងចាស់ជើងថ្មីអង្រួន សង្វៀនស្ទូឌីយោស្ទឹងមានជ័យ។ កូនភ្លោះ យុគ យក្សផ្លែ ពូកែកែងប្រលែងផ្ទៃមុខគូប្រកួត នឹងជួបជាមួយប្រុសស្អាត អេរ៉ាវ៉ាន់ ចាន់រាជ ក្នុងប្រភេទទំងន់ 57kg។ គូឯកនៅសង្វៀនខារ៉ាបាវគឺ ខ្លាចាស់ទាំងពីរនាក់ មាស សារ៉ាក់ ប៉ះជាមួយ ម៉ន សាម៉េត ក្នុងប្រភេទទំងន់ 60kg។ ផ្សាយផ្ទាល់ទូរទស្សន៍បាយ័នរៀងរាល់ថ្ងៃអាទិត្យម៉ោង ៦ ល្ងាចតទៅ៕...
វេលាថ្ងៃត្រង់ម៉ោងបាយ Boostrong Fighters Fire នឹងធ្វើអោយអាហារថ្ងៃត្រង់របស់លោកអ្នកឆ្ងាញ់ជាងរាល់ដងអមជាមួយនឹងគូប្រកួតល្អៗ។ សាន សំអុន មកពីក្លិបអារុណរះ នឹងជួបកីឡាករជើងថ្មីកំពុងឡើងកូដ រិទ្ធ សាស្រ្តាវុធ ខណៈគូឯកប្រចាំកម្មវិធីគឺគូប្រកួតសំបូរបទពិសោធទាំងពីរ សុខ សុវណ្ណ នឹង ជួបជាមួយ ណាម ម៉ូរ៉ាក់ ក្នុងប្រភេទទំងន់ 60kg។ ផ្សាយផ្ទាល់ទូរទស្សន៍បាយ័នរៀងរាល់ថ្ងៃអាទិត្យវេលាម៉ោង ១២ ថ្ងៃត្រង់តទៅ។ រូបតំណាង
ព្រឹកថ្ងៃអាទិត្យសប្តាហ៍នេះ ៤ គូនឹងអង្រួនសង្វៀនស្ទឹងមានជ័យទាំងព្រឹក។ កីឡាករវ័យក្មេង ធន ក្របី ស្វាគមន៍ រិទ្ធ មច្ឆា ខណៈសោម ពិសិដ្ឋ ប៉ះ រត្ន ដារ៉ា ឯគូប្រកួតសំបូរបទពិសោធ គួន ប៊ុនហ៊ីម ប៉ះ សារឿន ចាន់។ ចំណែកឯ គូឯកវិញ សៀវ ង៉ុយ មុខស្លូតវាយកាច នឹងតតាំងជាមួយ...
ប្រដាល់គុនខ្មែរ “Wurkz សង្វៀនគុនខ្មែរ” ចុងសប្តាហ៍នេះកាន់តែជក់ចិត្ត ជាមួយវត្តមានកីឡាករបីគូសុទ្ធតែមិនព្រិចភ្នែកបាន។ ម៉ន ភារម្យ ដែលមានបទពិសោធមិនធម្មតា ស្វាគមន៍ពេជ្រ ប៊ុនសិទ្ធ ដែលលុកលុយសង្វៀនជាតិ និងអន្តរជាតិនានាក្នុងប្រភេទទំងន់ 54kg។ រីឯ ជ័រ ពៅ ដែលគេស្គាល់ថាវាយមិនចង់អោយគ្រប់ ៥ ទឹក នឹងជួបប្អូនប្រុស គង់ សំបូរ គឺ គង់ ហ៊ូវ ក្នុងប្រភេទទំងន់...
ការប្រកួតប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី នឹងមានវត្តមានកីឡាករ ៥ គូផងដែរ ដែលគូពិសេស នឹងជាជំនួបរវាង គង់ ឧត្តម មកពីក្លិបកុលបុត្រគុនខ្មែរ ជួបជាមួយកីឡាករមកពីក្លិបវិបុលដារិទ្ធពោធិសែនជ័យ ធី តុងហ៊ី ក្នុងប្រភេទទំងន់ធ្ងន់ 71kg។ គូឯកប្រចាំកម្មវិធីគឺ កីឡាករជើងចាស់ សល់ ពិសិដ្ឋ ជួបជាមួយកីឡាករចេះទាំងសកលអាជីព និង គុនខ្មែរ វី សម្ផស្ស ក្នុងប្រភេទទំងន់ 63.5kg។ ផ្សាយផ្ទាល់ទូរទស្សន៍បាយ័នរៀងរាល់ថ្ងៃសៅរ៍ពីម៉ោង...
រីករាយទស្សនាការប្រកួតប្រដាល់គុនខ្មែរ ជើងឯកលេខ ១ គូបូតា សប្តាហ៍នេះដែលនឹងមានវត្តមានកីឡាករ ៥ គូ ក្នុងនោះគូពិសេស ធីម ទាន់ មកពីរតនគីរីនឹងជួបជាមួយ តក់ សោភ័ណ្ឌ ក្នុងប្រភេទទំងន់ 69kg បន្តដោយ ឡូញ វ៉ាន់ឌី ស្វាគមន៍ ជើងថ្មីរលកក្រោយ ធី វ៉ារិទ្ធ។ ចំណែកគូឯកជាការប្រកួតប្រភេទទំងន់ 67kg រវាងអ្នកមានបទពិសោធទាំងពីរនាក់ ឆៃ...
វង្ស ណយ អ្នកប្រដាល់ជើងខ្លាំងកម្ពុជា នៃក្លិបកុលបុត្រគុនខ្មែរ ត្រូវគេផ្តល់ឱកាសឲ្យឡើងប្រដៅអ្នកប្រដាល់បរទេសជនជាតិកាណាដា រស់នៅក្នុងស្រុក(កម្ពុជា)ឈ្មោះដានី ញ៉ែល(Daniel) កូនសិស្សរបស់ លោកជ័យ កុសល ក្លិបកុសលកីឡា នាថ្ងៃត្រង់ថ្ងៃអាទិត្យ ទី២៤ឧសភានេះ លើសង្វៀនបិទទ្វារBoostrong របស់ទូរទស្សន៍បាយ័ន។ពីរនាក់នេះ ជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់៧៥គីឡូក្រាម។ នេះជាគូប្រកួតដ៏ជក់ចិត្ត ដែលគេជឿថា អ្នកប្រដាល់ជើងខ្លាំងប្រសប់ប្រើកែង វង្សណយ នឹងអាចប្រដៅអ្នកប្រដាល់ ដានីញ៉ែល សងសឹកឲ្យមិត្តរួមជាតិ តូច ទូ អ្នកប្រដាល់សមាគម...
លី រិទ្ធី អ្នកប្រដាល់ស្រករក្រោយក្លឹបមីស្ទ័រលីគុនខ្មែរ ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ជើងចាស់នី សុភី ឬឡុងសុភី អ្នកប្រដាល់ក្លឹបកុលបុត្រគុនខ្មែរ នៅលើសង្វៀនបិទទ្វារ Cambodia Beer បាយ័នស្ទឹងមានជ័យ នាព្រឹកថ្ងៃអាទិត្យទី២៤ឧសភា២០២០នេះ។ សម្រាប់ការផ្គូផ្គងនេះ គូប្រកួតរបស់ លី រិទ្ធី គឺជាអ្នកប្រដាល់ជើងចាស់ ដែលមានឈ្មោះល្បី។ សម្រាប់ការប្រកួតលើកនេះ នី សុភីប្រកួតក្នុងទម្ងន់៧១គីឡូក្រាម។ លី រិទ្ធី គេជាអ្នកប្រដាល់ស្រករក្រោយ ធ្លាប់ប៉ះប្រកួតជាមួយថៃប៉ុន្មាននាក់ ហើយតែលើកនេះជួបនី...
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា កម្ពុជារងគ្រោះពេកហើយពីគ្រោះថ្នាក់ចរាចរណ៍ ។ កម្ពុជាមានប្រជាជនតែ១៥ លាននាក់ តែអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងប្រទេសយើងចង់ស្មើនឹងវៀតណាម និង ថៃ ដែលមានប្រជាជន ជិត ៩០ លាននាក់ និង ៧០ លាននាក់ ។ នេះបើតាមទំព័រហ្វេសបុកផ្លូវការលើក ខៀវ កាញារីទ្ធិ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។...