ព័ត៌មាន
អ្នកសារព័ត៌មានក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ស្វែងយល់ពីយន្តការពង្រឹងច្បាប់ក្នុងប្រទេសចិន
អ្នកសារព័ត៌មានមកពីតំបន់ផ្សេងគ្នាជិត៩០ប្រទេស ធ្វើទស្សនកិច្ចស្វែងយល់ពីយន្តការពង្រឹងច្បាប់ ដើម្បីលើកកម្ពស់ដល់ការគ្រប់គ្រង និងការដោះស្រាយបញ្ហាទាំងឡាយរបស់ប្រជាជនចិន។
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ អ្នកសារព័ត៌មានមកពីតំបន់ផ្សេងគ្នាចំនួន៨៧ប្រទេស រួមមាន អាមេរិកឡាទីន, ខារីប៊ីន, អាហ្រ្វិក, អារ៉ាប់ និងអាស៊ី-ប៉ាស៊ីហ្វិក បូករួមទាំងកម្ពុជា បានធ្វើទស្សនកិច្ចទៅកាន់សន្និសីទប្រឹក្សានយោបាយប្រជាជនចិននៃបក្សកុម្មុយនិស្តចិន ដើម្បីសំណេះសំណាល និងស្វែងយល់ពីយន្តការដឹកនាំ និងការពង្រឹងដល់នយោបាយ ព្រមទាំងការដោះស្រាយនានាឆ្លើយតបចំពោះប្រជាជន។
លោក ហ៊ឺ ពីង ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចសហការប្រតិបត្តិការនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអ្នកសារព័ត៌មានជិត៩០ប្រទេសដែលមកកាន់ប្រទេសចិន ក្នុងការសិក្សា និងទទួលយកបទពិសោធន៍នៃការដឹកនាំ និងការវិវឌ្ឍន៍ក្នុងប្រទេសចិន។ លោក មានប្រសាសន៍ទៀតថា ពិធីជួបសំណេះសំណាលនាពេលនេះពិតជាមានសារៈសំខាន់ក្នុងការស្តាប់ និងចែករំលែកនូវយន្តការសំខាន់ៗនៃរបៀប្រប់គ្រងរបស់ប្សកុម្មុយនិស្តចិន ក្រោមការដឹកនាំរបស់ប្រធានាធិបតី ស៊ី ជីនពីង។
លោក ហ៊ឺ ពីង បញ្ជាក់ថា គោលជំហររបស់គណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិនឈរលើប្រធានបទសំខាន់ពីរគឺ ឯកភាព និងលទ្ធិប្រជាធិបតេយ្យ។ ក្នុងនោះ ដោយផ្តោតលើបញ្ហាធំៗក្នុងការងាររបស់បក្សកុម្មុយនិស្តចិន និងរដ្ឋាភិបាល ទៅលើបញ្ហាលេចធ្លោទាក់ទងនឹងជីវភាពរស់នៅរបស់ប្រជាជន និងបញ្ហាសំខាន់ៗផ្សេងទៀតដែលជាកង្វល់ទូទៅ ដោយអនុវត្តមុខងាររបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ក្នុងការពិគ្រោះយោបល់ជាលក្ខណៈនយោបាយ ព្រមទាំងធ្វើការត្រួតពិនិត្យលើការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការចូលរួមក្នុងការពិភាក្សាអំពីកិច្ចការរដ្ឋទាំងឡាយផងដឬរ។
លើសពីនេះ លោក ហ៉ឺ ពីង បន្តថា គណៈកម្មាធិការជាតិសន្និសីទប្រឹក្សានយោបាយប្រជាជនចិន គឺជាបេសកកម្មដ៏សំខាន់មួយដើម្បីអនុវត្តការផ្លាស់ប្តូរមិត្តភាពយ៉ាងទូលំទូលាយជាមួយប្រទេសដទៃទៀត តាមរយៈមធ្យោបាយ ដំណើរទស្សនកិច្ចកម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់ ការផ្លាស់ប្តូរទស្សនកិច្ចទ្វេភាគី ការពិគ្រោះយោបល់ពហុភាគី ខណៈមកដល់ពេលនេះចិនបានបង្កើតទំនាក់ទំនងមិត្តភាពជាមួយស្ថាប័ននយោបាយពាក់ព័ន្ធមកពីជាង១០០ប្រទេស បូករួមទាំងអង្គការក្នុងតំបន់ និងអន្តរជាតិមួយចំនួន។
នាឱកាសនោះ លោក សេក ឧត្តម អ្នកសារព័ត៌មានតំណាងប្រទេសកម្ពុជា បានលើកឡើងថា ទោះបីប្រទេសចិនមានរបៀបគ្រប់គ្រងកើតចេញពីបក្សកុម្មុយនិស្តចិន ប៉ុន្តែនាពេលបច្ចុប្បន្នចិនបានដើរតួនាទីយ៉ាងសំខាន់សម្រាប់តំបន់ និងពិភពលោក មិនថាទាំងនយោបាយ ការទូត និងពាណិជ្ជកម្ម។
ជាមួយគ្នា អ្នកសារព័ត៌មានតំណាងប្រទេសកម្ពុជារូបនេះ បន្ថែមថា គណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន គឺជាយន្តការដែលមិនអាចខ្វះបានមិនថាប្រទេសចិន ឬបណ្តាប្រទេសផ្សេងទៀត ដែលចាំបាច់ពង្រឹងឱ្យបានម៉ឺងម៉ាត់ ដើម្បីជាប្រយោជន៍ដល់សង្គម និងប្រជាជន៕ អត្ថបទ សេក ឧត្តម





-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី