ភ្នំពេញ៖ ឆ្លើយតបនឹងការចោទប្រកាន់របស់បណ្តាសារព័ត៌មានថៃមួយចំនួន ដែលផ្សាយថា សមត្ថកិច្ចកម្ពុជា នៅតាមអាកាសយានដ្ឋានអន្តរជាតិ ពិសេសនៅអាកាសយានដ្ឋានអន្តរជាតិតេជោ បានធ្វើទុក្ខបុកម្នេញចំពោះជនជាតិថៃ ដែលចេញចូលកម្ពុជា ដោយសួរសំណួររាប់រយ រាប់ពាន់សំណួរនោះ, នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ អ្នកនាំពាក្យអាកាសចរស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានចេញមកអះអាងថា គ្មានការធ្វើទុក្ខបុកម្នេញ រើសអើងចំពោះអ្នកដំណើរជនជាតិថៃនោះទេ។ លោកថា អ្នកដំណើរជនជាតិថៃ ដែលធ្វើដំណើរចាកចេញពីកម្ពុជា ទៅកាន់ប្រទេសថៃវិញ ហើយមានប្រវត្តិធ្វើ ដំណើរច្បាស់លាស់...
ប្រជាពលរដ្ឋមួយចំនួន រស់នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលជាទីតាំងក្បែរតំបន់ក្រហម នៃជម្លោះព្រំដែនរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ បានសម្រេចនាំគ្នាត្រឡប់ទៅផ្ទះ និងបើកអាជីវកម្មវិញជាបណ្ដើរ ដើម្បីរកប្រាក់ចំណូលឡើងវិញ បន្ទាប់ពីខកខានការប្រកបរបររកស៊ី អស់រយៈពេលជាង២០ថ្ងៃ ដោយសារបញ្ហា សង្គ្រាម។ ប្រជាពលរដ្ឋ និងអាជីវករ នៅផ្សារគោកមន្ត បានលើកឡើងថា ការសម្រេចត្រឡប់មកផ្ទះវិញនេះ ដោយ សារពុំបានដឹងដំណឹងអ្វីសោះពីផ្ទះសម្បែង និងទ្រព្យសម្បត្តិអស់រយៈពេលជាងពីរខែ ខណៈពួកគេបានរត់ភៀស សឹកទៅកាន់ទីសុវត្ថិភាពផ្សេងៗទាំងភាពភ័យខ្លាច និងមានការលំបាក រហូតដល់ថ្ងៃមានបទឈប់បាញ់ ។...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ខែមករា ឆ្នាំ២០២៦ បានអញ្ជើញទទួលអំណោយសប្បុរសធម៌ ជាថវិកា និងសម្ភារមួយចំនួនពី លោកជំទាវឧកញ៉ា ទី គឹមស៊្រាន សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា និងស្វាមី និងពី លោកជំទាវ ឧកញ៉ា ហាក់ តំាងណៃ សម្រាប់បន្តចែកជូនដល់វីរៈកងទ័ព និងជនភៀសសឹក ក្នុងស្មារតីសាមគ្គីជាតិមហាគ្រួសារខ្មែរដ៏រឹងមាំ ឈរពីក្រោយ រាជរដ្ឋាភិបាល និងវីរយុទ្ធជន ក្នុងបុព្វហេតុការពារជាតិ...
ឧត្ដមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ តំណាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ បានចុះសំណេះសំណាល និងចាប់ឆ្នោត ផ្ដល់ផ្ទះ និងដីកសិកម្មជូនដល់អតីតយុទ្ធជនចំនួន ៣១គ្រួសារ នៅទីតាំងដីសម្បទានសង្គមកិច្ចដែលរាជរដ្ឋាភិបាលបានរៀបចំជូន ស្ថិតនៅ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
កម្ពុជាបាននិងកំពុងដាំដុះដំាណាំរួមផ្សំ មានកំណើនគួរកត់សម្គាល់ ជាពិសេសការដំាដុះបន្លែដែលជាអាហារមូលដ្ឋានប្រចាំថ្ងៃ បានផ្គត់ផ្គង់ចូលទីផ្សារក្នុងរង្វង់ប្រមាណ ៨០ ភាគរយ និង ២០ ភាគរយទៀត កម្ពុជានៅត្រូវការនាំចេញចូល ដើម្បីបំពេញតម្រូវការ ទីផ្សារក្នុងស្រុក។ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ ភា្នក់ងារអ្នកយកព័ត៌មាន BTV ស្តីពីការដាំដុះបន្លែ និងការផ្គត់ផ្គង់បន្លែនៅតាមទីផ្សារ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ឡាវ ឈរលើស្មារតីសាមគ្គីភាពយូរអង្វែងគោរពគ្នា និងផលប្រយោជន៍ទៅវិញទៅមក។ សម្តេច ប្រធានរដ្ឋសភា បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសបានអនុញ្ញាតជូន ឯកឧត្តម បួកែវ ភុំវង្សសាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចំានៅព្រះរាជាណាចក្រកម្ពុជាចប់អាណត្តិបេសកកម្មការទូតពីកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ នៅវិមានរដ្ឋសភា។ ក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា...
ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បាននឹងបន្ថែមកម្លាំង ២រូបទៀត ដើម្បីពង្រឹងក្រុមឡើងវិញ ក្នុងការប្រកួតជុំទី២ នៃលីគកំពូលកម្ពុជា ស្របពេលក្រុមការពារជើងឯក ព្រះខ័នរាជស្វាយរៀង បានប្រកាសការចាកចេញរបស់កីឡាករទី៦ គឺកីឡាករ គួច ដានី ដែលបានផ្ទេរទៅកាន់ក្លិបគិរីវង់សុខសែនជ័យ។ ការប្រកាសនាំចូល និងបញ្ចេញកីឡាកររបស់ក្លិបទាំងពីរ ធ្វើឡើងមុនទីផ្សារដោះដូរកីឡាករលើកទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ត្រូវបិទនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ខាងមុខ ខណៈរយៈពេល ៣សប្ដាហ៍កន្លងមក គេឃើញក្លិបមួយចំនួន បានរុះរើសកីឡាករថ្មីជាច្រើន...
ខេមរសហព័ន្ធកីឡាយូដូប្រកាសរៀបចំការប្រកួតកីឡាយូដូជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២៥ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩-៣១ ខែមករា ឆ្នាំ២០២៦ នៅសាលពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈមន្ត្រីជំនាញអះអាងថា ការប្រកួតកម្រិតខ្ពស់បំផុតថ្នាក់ជាតិឆ្នាំនេះផ្តោតសំខាន់លើថ្នាលយុវជនច្រើនជាង។ លោក ម៉ារ វង្សវិបុល ប្រធានបច្ចេកទេស និងគ្រូបង្វឹកសហព័ន្ធបានគូសបញ្ជាក់ថា ការប្រកួតជ្រើសរើសជើងឯកឆ្នាំនេះ សហព័ន្ធផ្តោតទៅលើយុវជនច្រើនជាង ក្នុងនោះវិញ្ញាសាប្រយុទ្ធឯកត្តជនបុរស និងនារីមានអាយុក្រោម ១១ឆ្នាំដល់ ១៤ឆ្នាំ។ សម្រាប់វិញ្ញាសាប្រយុទ្ធឯកត្តជនបុរសរួមមាន ប្រភេទទម្ងន់ក្រោម ៣៤គីឡូក្រាម ក្រោម ៣៨គីឡូក្រាម ៤៦ គីឡូក្រាម...
នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) បានអញ្ជើញចុះពិនិត្យការសាងសង់ផ្ទះ ៣០០ខ្នងបន្ថែម និងអណ្តូងទឹកស្អាតជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងពិនិត្យការស្ថាបនាផ្លូវ និងដីធ្វើដំណាំកសិកម្មជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ សូមជម្រាបថា...
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងក្រុមការងារ អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនូវទីតាំង «សួនតេជោសន្តិភាព» ស្ថិតនៅតំបន់ទេសចរណ៍ ទំបន់៩៥ ជើងភ្នំត្បែង ក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ក្នុងគោលបំណងត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារដែលកំពុងអនុវត្ត ដើម្បីធានាឱ្យបាននូវសុវត្ថិភាព សោភ័ណភាព ភាពច្នៃប្រឌិត គុណភាព ស្តង់ដា និងឆ្លុះបញ្ចាំងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ពោលគឺដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ...