ក្លិបបាល់ទាត់ភ្នំពេញក្រោន បានទទួលសិទ្ធលេងនៅវគ្គចែកពូល នៃការប្រកួតជើងឯកក្លិបបាល់ទាត់លំដាប់ទី២ ទ្វីបអាស៊ី AFC Champions League Two 2026/27 ដោយមិនចាំបាច់លេងវគ្គជម្រុះ(Play-Off) ឡើយ ដែលនាំឲ្យកម្ពុជា មាន ២ក្លិបត្រូវលេងវគ្គចែកពូល ដោយស្វ័យប្រវត្តិ បន្ទាប់ពីក្លិបព្រះខ័នរាជស្វាយរៀង ដែលជាជើងឯកលីគកំពូលកម្ពុជា។ យោងតាមការសម្រេចចុងក្រោយរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) ក្រោយពិនិត្យឃើញក្លិបតំណាងកម្ពុជា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្របតាមបទបញ្ញាត្តិការប្រកួតពាក់ព័ន្ធ ភ្នំពេញក្រោន ក៏ត្រូវបានសម្រេចផ្ដល់សិទ្ធឲ្យលេងវគ្គចែកពូលដោយផ្ទាល់ មិនចាំបាច់លេងវគ្គ Play-Off ដូចអ្វីដែល...
ទីផ្សារសហរដ្ឋអាមេរិកបានស្រូបយកមុខទំនិញរបស់កម្ពុជា នៅក្នុងយៈពេល៥ខែ ក្នុងឆ្នាំ២០២៦នេះ មានទឹកប្រាក់សរុបជាង ៥,៧ ពាន់លានដុល្លារអាមេរិក កើនជាង ៣១ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥ ដែលជាទីផ្សារធំបំផុតជួយគាំទ្រដល់ការនាំចេញ ទំនិញរបស់កម្ពុជា។ ជុំវិញទីផ្សារនាំចេញទំនិញរបស់កម្ពុជាឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការនាំចេញរបស់កម្ពុជាមានកំណើនកើន ឡើងជាបន្តបន្ទាប់ គាំទ្រដល់ការរីកលូតលាស់សេដ្ឋកិច្ចជាតិ និងបានបង្ហាញឱ្យឃើញពីកិច្ចដំណើរការអាជីវកម្មក្នុងស្រុក នៃការរីកលូតលាស់ នៃសេដ្ឋកិច្ច និងក៏ជាការបង្ហាញដល់ទំនុកចិត្តរបស់វិនិយោគិនជាតិនិងអន្តរជាតិ ក្នុងការបណ្តាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ទោះបី ការដាក់ចេញនូវពន្ធបដិកាគយសរបស់សហរដ្ឋអាមេរិកមិនទាន់មានច្បាស់លាស់ក៏ដោយ។ ជាក់ស្តែងការនាំទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិក នៅក្នុងរយៈពេល ៥...
ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា នឹងត្រូវប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយក្រុមជម្រើសជាតិ U19 ថៃ នាវេលាម៉ោង ៤រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅកីឡដ្ឋាន Utama Sumatera Utara ប្រទេសឥណ្ឌូនេស៊ី ក្នុងយុទ្ធនាការប្រកួតជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម ១៩ឆ្នាំ (ASEAN U-19 Boys’ Championship) ឆ្នាំ២០២៦។ ជាមួយជំនួបដ៏កក្រើក ដែលកំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ ទាំងនៅកម្ពុជា...
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានស្នើដល់ភាគីពាក់ព័ន្ធពង្រីកអំណាចទន់ផ្នែកទេសចរណ៍ តាមរយៈការផ្សព្វផ្សាយភាពវិសេសនៃវប្បធម៌ សិល្បៈ ទំនៀមទម្លាប់ និងប្រពៃណីខ្មែរ ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ និងបង្កើនភាពទាក់ទាញការវិនិយោគផ្នែកទេសចរណ៍សម្រាប់កម្ពុជា។ ការស្នើយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីអបអរខួបអនុស្សាវរីយ៍លើកទី៣០ នៃសមាគមទេសចរណ៍កម្ពុជា (CATA) កាលពីយប់់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ដោយមានអញ្ជើញចូលពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រធានសមាគមនទេសចរណ៍កម្ពុជា...
នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះដែរ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែង មិនថានៅទីកន្លែងណា ក្នុងឬក្រៅប្រទេស មិនថាវេទិកាឬជំនួបណាឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលតែងតែបំពេញការងារជាអាទិភាពខ្ពស់បំផុតមួយរបស់រាជរដ្ឋាភិបាលនោះគឺការងារការទូតសកម្មដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន។ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ដំណើរបំពេញទស្សនកិច្ចផ្លូវការ និងការអញ្ជើញចូលរួមវេទិកាអនាគតអាស៊ានលើកទី៣ នៅរដ្ឋធានីហាណូយនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម...
អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះថា នៅគ្រប់វេទិកាពេលចុះជួបសំណេះសំណាល និងសួរសុខទុក្ខមន្រ្ដីនៅមូលដ្ឋាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា តែងតែរម្លឹកដល់មន្រ្ដីគ្រប់ជាន់ថ្នាក់ឱ្យយកចិត្តទុកដាក់ចំពោះគ្រួសារយុទ្ធជន និងអតីតយុទ្ធជន ឱ្យបានខ្ពស់បំផុត។ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា នៅគ្រប់វេទិកានៃការអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខមន្ត្រីរាជការ អាជ្ញាធរ នៅតាមបណ្តារាជធានីខេត្ត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន...
ក្រុមហ៊ុន GANZBERG នៅតែបន្តលើកស្ទួយវិស័យគុនខ្មែរ ដោយបានបង្កើតនូវមហាព្រឹត្តិការណ៍ដ៏សប្បាយរីករាយនិងគួរឱ្យចាប់អារម្មណ៍ប្រចាំឆ្នាំ ២០២៥ - ២០២៦ «Ganzberg Gold Medal Tour Kun Khmer Concert» សម្រាប់សប្តាហ៍នេះកម្មវិធីបានទៅដល់អ្នកខេត្តកំពង់ឆ្នាំងហើយ ទីតាំងប្រព្រឹត្តិទៅនៅ សួនសម្តេចចៅហ្វាវាំង គង់សំអុល ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានមានប្រសាសន៍រំលឹក ឱ្យសាធារណជន មកទទួលកូនឈើនៅតាមថ្នាលបណ្តុះកូនឈើនានា របស់មន្ទីរបរិស្ថានទូទាំងប្រទេស និងនៅតាមថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ចំនួន៥កន្លែង ក្នុងនោះថ្នាលបណ្តុះកូនឈើខេត្តត្បូងឃ្មុំ បានបណ្តុះបានកូនចម្រុះបានជាង១លានដើម និងគ្រោងចែកកកូនឈើ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដាំ ដើម្បីបង្កើនគម្របបៃតង ជាប្រយោជន៍ដល់សហគមន៍។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា យុទ្ធនាការ «ពន្លកបៃតង» យុទ្ធនាការទ្រង់ទ្រាយធំ ក្នុងការចែកជូនកូនឈើដោយឥតគិតថ្លៃ...
ក្រសួងបរិស្ថាន បានតម្រូវឱ្យ ក្រុមហ៊ុន RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. ស្ថិតនៅតំបន់មេសំ ក្នុងភូមិសាស្រ្តឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ធ្វើការគ្រប់គ្រងសំណល់រឹង រាវឱ្យបានត្រឹមត្រូវចៀសវាងផលប៉ះពាល់បរិស្ថាន។ ដើម្បីឲ្យស្របនិនឹងនីតិវិធីច្បាប់ និងបទដ្ឋានគតិយុត្តធរមានបានត្រឹមត្រូវ ក្រសួងបរិស្ថានបានជំរុញឱ្យក្រុមហ៊ុន ធ្វើការតម្កល់ប្រាក់ធានាហិរញ្ញវត្ថុ សម្រាប់ការស្ដារបរិស្ថានឡើងវិញ និងរៀចំផែនការស្តារបរិស្ថាន នៅពេលមុនពេលបញ្ចប់អាជីវកម្មឲ្យស្របតាមការតម្រូវដែលមានចែងក្នុងររបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែមិថុនា...
នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល នៅក្នុងកម្មវិធីបាឋកថាលើកទី៤ ស្តីពី «បរិវត្តកម្ម ឬការកែទម្រង់រដ្ឋបាលសាធារណៈ» ដែលរៀបចំឡើងជូនដល់គណៈគ្រប់គ្រង សិស្សមន្ត្រី និងកម្មសិក្សាការី នៅសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។ ថ្លែងទៅកាន់សិស្សមន្ត្រី និងកម្មសិក្សាការី ដែលត្រៀមខ្លួនត្រឡប់ទៅបំពេញភារកិច្ចនៅតាមអង្គភាពរៀងៗខ្លួន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញទឹកចិត្តឱ្យពួកគេយកចំណេះដឹង និងបទពិសោធថ្មីៗដែលទទួលបានពីសាលា ទៅអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែង។ ឯកឧត្តមបានសង្កត់ធ្ងន់ថា...