សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានមូលនិធិស្តូបអនុស្សាវរីយ៍ ឈ្នះ ឈ្នះ បានគូសបញ្ជាក់ថា សន្តិភាព និងការឯកភាពជាតិពេញលេញនៅកម្ពុជា គឺមិនមែនទទួលបានដោយចៃដន្យនោះទេ ពោលគឺវាបានកើតចេញឡើងពីឥស្សរជនជាច្រើន បានយកជីវិតទៅធ្វើជាដើមទុន ដូច្នេះប្រជាពលរដ្ឋ និងយុវជន គប្បីបន្តចូលរួមថែរក្សាសន្តិភាព និងសមិទ្ធផលដែលទទួលបានពីសន្តិភាពនេះឱ្យនៅគង់វង្សតជំនាន់។ ក្នុងកិច្ចសម្ភាសន៍ ជាមួយទូរទស្សន៍ BTV កាលពីកន្លងទៅនៅទីស្តីការក្រសួងការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ លើកឡើងថា ការថែរក្សាសន្តិភាពនេះ...
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ បានថ្លែងថា នៅថ្ងៃនេះ បន្ទាប់ពីក្រុមការងារបានធ្វើការទំនាក់ទំនងជាមួយ ប្អូនស្រី ម៉ូវ សុផាន់ កាលពីថ្ងៃសៅរ៍កន្លងទៅ ថ្ងៃនេះឯកឧត្តម បានខលដើម្បីសួរសុខទុក្ខអំពីអាការៈ និងស្ថានភាពសុខភាពបច្ចុប្បន្នរបស់ប្អូនស្រីផ្ទាល់។ ឯកឧត្តម បានថ្លែងថា ក្នុងនោះប្អូន (ប្អូនស្រី ម៉ូវ សុផាន់) បានឆ្លើយតបដោយរៀបរាប់ថា...
ភ្នំពេញ៖ ការផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដំណាក់កាលទី២ ដោយចាប់ផ្ដើមពីគ្រឹះស្ថានសិក្សា ត្រូវបានលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ដើម្បីបញ្ជ្រាបចំណេះដឹងផ្នែកព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ និងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយដល់ស្រទាប់យុវវ័យសំដៅប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃព័ត៌មានក្លែងក្លាយក្នុងស្រទាប់យុវជន និងសិស្សានុសិស្ស តាមរយៈការចូលរួមបង្ការ ទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ។ ដូច្នេះ សូមយុវជនត្រូវប្រើប្រាស់បណ្តាញសង្គមឱ្យប្រុងប្រយ័ត្ន កុំចែករំលែកព័ត៌មានគ្មានប្រភពផ្លូវការ និងចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ ដើម្បីកុំឱ្យធ្លាក់ក្នុងអន្ទាក់នៃពិភពឌីជីថល។ ការបញ្ជាក់បែបនេះរបស់រដ្ឋមន្ត្រីព័ត៌មាន បានធ្វើឡើងក្នុងឱកាសដឹកនាំពិធីបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហាន២...
នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង បាននិងកំពុងចុះពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រី ដែលកំពុងបំពេញការងារជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះទីស្តីការក្រសួងពាណិជ្ជកម្ម ខណៈការធ្វើជំរឿននេះនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ។ គណៈកម្មការជំរឿន ចុះទៅតាមគោលដៅអង្គភាពដែលត្រូវធ្វើជំរឿននីមួយៗ ដោយផ្ទាល់តែម្តងបែបនេះ គឺដើម្បីការធានាមិនឱ្យប៉ះពាល់ដល់ដំណើរការ ការងារប្រចាំថ្ងៃរបស់មន្ត្រី និងមិនឱ្យប៉ះពាល់ដល់ដំណើរការនៃការផ្តល់សេវាសធារណៈរបស់អង្គភាព ដែលជាគោលដៅនៃការធ្វើជំរឿននេះផងដែរ។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះទីស្តីការក្រសួងពាណិជ្ជកម្មនេះ រៀបចំឡើងចំនួន២ទីតាំង ទី១.ស្ថិតនៅទីស្តីការក្រសួង និងទីតាំងទី២...
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជាថ្មីតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះថា ការចុះសង្កេតការណ៍នៅទីតាំងដែលយោធាថៃកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ គឺបានគូសបញ្ជាក់ពីភាពចាំបាច់ និងដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដូចមានចែងនៅក្នុងចំណុចទី៣ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា...
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ២៥០គីឡូក្រាម ឪឡឹកក្រហមចំនួន ១ ៣០០គីឡូក្រាម ឃ្លោកចំនួន ២០គីឡូក្រាម និងល្ពៅចំនួន ៨០គីឡូក្រាម ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សភៀសសឹកក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១៧ ខែឧសភា ការប្រមូលផលបានចំនួន ២៩លើក សរុបចំនួន ៣៩ ៦១០គីឡូក្រាម...
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍ នៃកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានជួបពិភាក្សាការងារ ដើម្បីស្វែងយល់ពីស្ថានភាព និងការជំរុញទំនាក់ទំនងលើវិស័យសុខាភិបាលកម្ពុជា និងប្រទេសស្វីស ជាពិសេសប្រទេសសហគមន៍អឺរ៉ុប មុនដំណើរការមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) ក្រោមប្រធានបទ «ការកែទម្រង់សុខភាពសកល៖ ការទទួលខុសត្រូវរួមគ្នា (Reshaping Global Health: A...
អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្ម ថ្លែងថា ការចូលរួមអនុវត្តបញ្ជីកាតព្វកិច្ចគណនេយ្យ និងសវនកម្ម របស់វិស័យឯកជន បានត្រឹមត្រូវ និងអាចទុកចិត្តបាន នឹងធ្វើឱ្យសហគ្រាសទទួលបានឥណទានសម្រាប់ពង្រីកអាជីវកម្ម និងក៏ជាការចូលរួមចំណែក ដល់ដំណើរការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្ម លើកឡើងនៅក្នុងសន្និសីទស្តីពីអាជីព ផ្នែកគណនេយ្យ សវនកម្ម និងពន្ធដារឆ្នាំ២០២៦ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នេះថា បច្ចុប្បន្ននេះវិស័យគណនេយ្យ និងសវនកម្ម...
ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ខែឧសភានេះ បានរៀបចំពិធីបើកយុទ្ធនាការ និយាយថា ទេចំពោះព័ត៌មានក្លែងក្លាយ ដំណាក់កាលទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»។ពិធីនេះរៀបចំនៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែនវត្តភ្នំ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ នៅក្នុងពិធី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា យុទ្ធនាការនេះ រៀបចំឡើងក្នុងគោលបំណង...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) រៀបចំកម្មវិធីវាយតម្លៃបេក្ខភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំសម្រាប់អនុវិទ្យាល័យ និងសាលាបឋមសិក្សា និងវិស័យសុខាភិបាលសម្រាប់មណ្ឌលសុខភាព ឆ្នាំ២០២៥ ពិនិត្យវាយតម្លៃសម្រេចជ្រើសសម្រាំងដំណាក់កាលចុងក្រោយ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. ។ ការអនុវត្តការវាយតម្លៃចុងក្រោយនេះ បេក្ខភាពនីមួយៗត្រូវធ្វើបទបង្ហាញពីសមិទ្ធផលសម្រេចបានរបស់អង្គភាពរយៈពេល៣០នាទី និងការឆ្លើយនូវរាល់សំណួរពីសំណាក់ គ.វ.ជ. រយៈពេល២០នាទី។ ការវាយតម្លៃរបស់គណៈកម្មការត្រូវធ្វើលើ២ផ្នែកគឺ ការដាក់ពិន្ទុលើតារាងលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃ...