វិមានរដ្ឋសភា៖ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និង ឯកឧត្តម ខេង សិទ្ធិគុណ អគ្គលេខាធិការរងព្រឹទ្ធសភា កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទ និងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា វគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា”។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយសមាគមសភានិយាយភាសាបារាំង (APF) និងមជ្ឈមណ្ឌលសភាអាស៊ី (PCAsia) ដែលបានប្រព្រឹត្តទៅនៅសាលបាយ័ន វិមានរដ្ឋសភា។...
វិមានរដ្ឋសភា៖ វគ្គបណ្ដុះបណ្ដាលស្ដីពីសុចរិតភាពព័ត៌មាន ត្រូវបានបើកជាផ្លូវការ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរដ្ឋសភា និងយុវជនក្នុងការឆ្លើយតបទៅនឹង ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) សំដៅធានានូវស្ថិរភាពព័ត៌មាន និងសន្តិសុខសង្គម។ នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ក្រោមប្រធានបទ «យុទ្ធសាស្ត្ររដ្ឋតូចក្នុងនយោបាយពិភពលោក»ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់យុវជន និងមន្ត្រីជំនាញ ក្នុងការធ្វើជាបង្អែកដ៏រឹងមាំដើម្បីការពារសុចរិតភាពព័ត៌មាន។...
(ព្រះវិហារ)៖ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ត្រូវបានរៀបចំឡើងនៅបរិវេណសាលាស្រុកគូលែន ខេត្តព្រះវិហារ ក្នុងគោលបំណងផ្តល់ «ឱកាសពិសេស» ដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករវិលត្រឡប់ពីប្រទេសថៃ និងយុវជនក្នុងមូលដ្ឋាន ឱ្យទទួលបាននូវការងារសមរម្យ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការស្នាក់នៅដោយឥតគិតថ្លៃ ព្រមទាំងឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងប្រាក់ចំណូលខ្ពស់។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់អ្នកពាក់ព័ន្ធនិងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងយុវជនប្រមាណជិត ៧០០នាក់។ ឯកឧត្តម...
ភ្នំពេញ៖ សមណនិស្សិត និងសិស្សនិស្សិត នៃពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ប្រមាណជាង ៤០០អង្គ/នាក់ បានចូលរួមសិក្សាឈ្វេងយល់ពីសាកលវិទ្យាល័យ ក្នុងអារាមពុទ្ធសាសនា នាសម័យអង្គរបុរាណ មកយុគសម័យបញ្ញាសិប្បនិម្មិត (AI) ក៏ដូចជាមានវាគ្មិនជំនាញ ដើម្បីធ្វើការពន្យល់បន្ថែម ពីការវិវត្តន៍ជាបន្តបន្ទាប់ នៃវប្បធម៌ អរិយធម៌ និងបច្ចេកវិទ្យាវិវឌ្ឍន៍ថ្មីទាំងអស់នេះ ។ ក្នុងសិក្ខាសាលាស្តីពី “សាកលវិទ្យាល័យ ក្នុងអារាមពុទ្ធសាសនា នាសម័យអង្គរបុរាណ មកយុគសម័យបញ្ញាសិប្បនិម្មិត” នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦...
ក្រុមកីឡាអេឡិចត្រូនិក Pro Esports នៅតែរក្សាភាពខ្លាំងរបស់ខ្លួន ក្នុងការប្រកួត MPL Cambodia រដូវកាលទី១០ បន្ទាប់ពីយកឈ្នះក្រុម Vigor Apex ដោយលទ្ធផល ៣-២ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-Upper Bracket ស្របពេលក្រុម Galaxy Legends បានវាយបកឈ្នះក្រុមការពារជើងឯក CFU Gaming គួរឲ្យភ្ញាក់ផ្អើល ក្នុងលទ្ធផល ៣-២ នៅវគ្គដូចគ្នា នៅថ្ងៃទី១៤...
ឈានចូលមកដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៦នេះ ក្រុមមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ បានបន្តការងារកំណែទម្រង់ ដោយចុះធ្វើ ជំរឿនមន្ត្រីរាជការ ជាក់ស្ដែងនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ការធ្វើជំរឿនមន្ត្រីរាជការនៅក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ ធ្វើឡើងរយៈពេល ២ថ្ងៃ គឺថ្ងៃទី ១៥ និងថ្ងៃទី ១៦ ខែ ឧសភា។ ក្រុមការងារជំនាញនៃក្រសួងមុខងារសាធារណៈ បានចុះបំពេញការងារ ជំរឿនមន្ត្រីរាជការ នៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ការធ្វើជំរឿនគឺចាប់រាប់ពីថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការ...
ព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធគ្រប់គ្រងព័ត៌មានសុខាភិបាល ថ្នាលទិន្នន័យ DHIS2 (Health Information Management System – DHIS2)។ ឯកឧត្តមសាស្រ្តាចារ្យ បានថ្លែងថា យុទ្ធសាស្ត្ររបស់ក្រសួង ក្នុងការធ្វើបរិវត្តកម្មសុខាភិបាលឌីជីថល គឺមិនមែនត្រឹមតែផ្តោតលើបច្ចេកវិទ្យាឌីជីថលប៉ុណ្ណោះតែមួយមុខទេ ប៉ុន្តែគឺជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ឱ្យមានសុវត្ថិភាព ប្រកបដោយការទទួលខុសត្រូវ...
ភ្នំពេញ៖ ម្ចាស់ចម្ការ ទុរេន និងប្រធានសហគមន៍ទុរេនបែកអន្លូង បានលើកឡើងថា ទុរេនរបស់ខ្មែរកំពុងមានទីផ្សារ និងតម្លៃល្អ ហើយទិន្នផលទុរេនឆ្នាំនេះ គឺផ្តល់បានល្អ ដែលមានកំណើនប្រមាណ ៣០% បើធៀបនឹងឆ្នាំមុន ខណៈប្រជាពលរដ្ឋ បន្តគាំទ្រផលិតផលខ្មែរ និងបន្តពហិកាផលិតផលនាំចូល។ ពួកគេ គាំទ្រចំណាត់ការរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការនាំចូលទុរេនពីថៃ។ ម្ចាស់ចម្ការទុរេន រិទ្ធិដានី ស្ថិតនៅខេត្តកោះកុង ប្រាប់ BTV ថា សព្វថ្ងៃ ទីផ្សារទុរេនខ្មែរ មានការគាំទ្រខ្លាំងពីប្រជាពលរដ្ឋ...
និស្សិតសិក្សាជំនាញផ្នែកគណនេយ្យ សវកម្ម និងពន្ធដារ បានចាត់ទុកព្រឹត្តិការណ៍ស្ដីពីអាជីពការងារ គណនេយ្យ សវនកម្ម និង ពន្ធដារ គឺជាមានសារៈសំខាន់ណាស់ ក្នុងការសិក្សាស្វែងយល់បង្កើនចំណេះដឹងបន្ថែមលើកាលានុវត្តភាពថ្មីៗ និងក៏ជាឱកាសក្នុងការ ស្វែងរកការងារ ខណៈដែលកំពុងទទួលបាននូវបរិយាកាសវិនិយោគថ្មីៗបន្ថែម។ និស្សិតមកពីវិទ្យាស្ថាន និងសាកលវិទ្យាល័យផ្សេងៗ ក្នុងរាជធានីភ្នំពេញ លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ក្នុងសន្និសីទស្តីពីអាជីពផ្នែកគណនេយ្យ សវនកម្ម និងពន្ធដារឆ្នាំ២០២៦ ដែលរៀបចំដោយខេមអេដ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៦ នេះថា...
ការដោះប្តូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់សរុបជាង ៣,៣ ពាន់លានដុល្លារអា មេរិក កើនឡើងជាង ៤ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំមុន ក្នុងនោះកម្ពុជានាំចេញមានទឹកប្រាក់ជិត ២ ពាន់លានដុល្លារ និងការនាំចូលជាង ១,៣ ពាន់លានដុល្លារ។ ជុំវិញការធ្វើពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-វៀតណាម ឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការដោះប្តូរពាណិជ្ជកម្មនៃ ប្រទេសទាំងពីរបានកើនឡើងជាបន្តបន្ទាប់ ជាពិសេសទីផ្សារវៀតណាមបានស្រូបយកទំនិញ និងផលិតផលរបស់កម្ពុជា ឈរក្នុងលំដាប់ទី៣ បន្ទាបពីការនំាចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិក។ ជាក់ស្តែងនៅក្នុងរយៈពេល...