ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតស្វីស ប្រចាំប្រទេសកម្ពុជា ដែលដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក បានសម្តែង នូវការសោកស្តាយផងដែរចំពោះការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងកម្ពុជា និងថៃ នាពេលកន្លងមក ហើយឯកឧត្តមសង្ឃឹមថាស្ថានភាពនេះ នឹងឆាប់វិលត្រឡប់ទៅមានភាពប្រក្រតីឡើងវិញនាពេលខាងមុខ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួល ជួបឯកឧត្តម ផេត្រូ ហ្ស្វាលែន (Pedro ZWAHLEN) ឯកអគ្គរដ្ឋទូតស្វីសប្រចាំកម្ពុជា ដែលមាននិវេសន ដ្ឋាននៅទីក្រុងបាងកកចូលជួបសម្តែងការគួរសម...
កំពង់ឆ្នាំង ៖ សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២៦-២០២៨)នៅរដ្ឋបាលស្រុកជលគិរី បានធ្វើឡើងនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ កែ ចន្ទមុនី តំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ព្រមទាំងអាជ្ញាធរស្រុក ថ្នាក់ដឹកនាំមន្រ្តីរាជការមន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការ សមាគម ដៃគូអភិវឌ្ឍន៍នានាផងដែរា ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា: សិក្ខាសាលាដែលបានរៀបចំឡើងនាពេលនេះពិតជាមានសារៈសំខាន់បំផុតសម្រាប់រដ្ឋបាលស្រុកជលគិរី...
ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ សរុបចំនួន ២៥៩គ្រួសារ នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ មានចិត្តរំភើបសប្បាយរីក ពេលទទួលបានភាពកក់ក្តៅ និងការយកចិត្តពីទុកដាក់ចំពោះជីវភាពរស់នៅ គ្រាមានទឹកជំនន់ ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់។ ជាក់ស្តែង នាថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២៥ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ នាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ សរុបចំនួន...
កម្ពុជាបាននាំចេញកសិផលទៅទីផ្សារក្រៅប្រទេស នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥, មានបរិមាណសរុបជាង ១១,១ លានតោន គិតជាទំហំទឹកប្រាក់ត្រូវប្រមាណជាង ៣.៨៨៨ លានដុល្លារអាម៉េរិក ដោយគាំទ្រដោយកសិផលជាច្រើនប្រភេទ ជំរុញដល់ ការនាំចេញមានកំណើនខ្ពស់។ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញរបាយការណ៍ នៃការនាំចេញកសិផលរបស់ កម្ពុជា ក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៥, ក្នុងនោះសម្រាប់ការនាំចេញកសិផលរបស់កម្ពុជាទៅក្រៅប្រទេស មានបរិមាណសរុបជាង ១១,១...
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើកិច្ចការងារដោះមីនមនុស្សធម៌ បានជួបប្រជុំលើកទី២ តាមប្រព័ន្ធ VTC ដោយទទួលបានលទ្ធផលផ្លែផ្កាជាវិជ្ជមានគួរឱ្យកត់សម្គាល់។ ភាគីទាំងពីរបានឯកភាពលើចំណុចជាច្រើននៅលើសេចក្ដីព្រាងនិយាមនីតិវិធីប្រតិបត្តិ (SOP) របស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ។ ចំពោះចំណុចនៅសេសសល់មួយចំនួនទៀត ភាគីទាំងពីរឯកភាពនឹងបន្តពិភាក្សាគ្នាបន្ថែមទៀត ដើម្បីឈានទៅដល់ការសម្រេចនិយាមនីតិវិធីប្រតិបត្តិ (SOP)។...
ស្វាយរៀង ៖ បើទោះជាការរិតបណ្តឹងច្បាប់ចរារចណ៏ផ្លូវគោក តាមរយះអប់រំតាម វេទិការសាធារណៈ វិទ្យុ ទូរទស្សន៏ និងព័ត៏មានសង្គម ជាបន្តបន្ទាប់ហើយក្តី តែអត្រាគ្រោះថ្នាក់ចរាចរណ៏ នៅតែមាននៅគ្រប់មូលដ្ឋាន ខណៈដែលពលរដ្ឋប្រើប្រាស់យានយន្តមានកំណើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងអ្នកបញ្ជាយានយន្តបានធ្វើការធ្វេសប្រហែសនៅពេលកំពុងបើកបរ និងការប្រលែងសត្វ គោ ក្របី គ្មានសណ្ឋាប់ធ្នាប់របស់ពលរដ្ឋផងដែរ ។ លោកវរៈសេនីយ៏ឯក អ៊ុច សារ៉ន នាយកការិយលយ័ចរាចរណ៏ផ្លូវគោក នៃស្នងការនគរបាលខេត្តស្វាយរៀងបានទូរទស្សន៏ BTV តាមរយះសារតេឡេក្រាម ថ្ងៃទី៩ ខែតុលា...
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចរបស់គណៈប្រតិភូស្ថានទូតនៃសាធារណរដ្ឋតួកគី ប្រចាំកម្ពុជា ដឹកនាំដោយ លោកជំទាវឯកអគ្គរដ្ឋទូត Ulku Kocaefe និងពិភាក្សាការងារ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។ ក្នុងឱកាសនោះ ក្នុងនាមបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ប្រធានបណ្ឌិត្យសភា បានសម្តែងនូវសេចក្តីសប្បាយរីករាយក្រៃលែង ដែលបានជួបពិភាក្សាការងារជាមួយ លោកជំទាវឯកអគ្គរដ្ឋទូត អំពីកិច្ចសហការ...
ស្វាយរៀង ៖ ប្រជាពលរដ្ឋខ្មែរ បានយល់ស្របតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មិនតបតនឹងជាតិសាសន៍ថៃមួយចំនួនដោយទង្វើអសីលធម៌ ក្រោយពួកក្រុមថៃជ្រុលនិយមមួយចំនួន បានយកបានរូបថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាទៅធ្វើទង្វើគ្មានសីលធម៌ជាសាធារណៈ ។ ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង បានគាំទ្រយ៉ាងពេញទំហឹងចំពោះការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ឱ្យពលរដ្ឋមានការអត់ធ្មត់ និងរក្សាភាពស្ងៀមស្ងាត់ កុំតបតចំពោះទង្វើអសីលធម៌ ដែលប្រជា ជនសៀមមួយចំនួនបានប្រព្រឹត្តចំពោះថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា ដូចជារូបថតសម្តេចប្រធានព្រឹទ្ធស ភា សម្តេចនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំយោធាកម្ពុជា ទៅធ្វើសកម្មភាពមិនគួរគប្បីជាសាធារណៈ ដូចជា...
ស្វាយរៀង ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំបើកការដ្ឋានស្ថាបនាស្ពានបេតុង ១ខ្សែប្រវែង 60 ម៉ែត្រទទឹង 8 ម៉ែត្រ ជំនួសស្ពានឈើចាស់ស្ថិតនៅក្នុងភូមិតាស្អាងឃុំកំពង់ចម្លងស្រុកស្វាយជ្រុំខេត្តស្វាយរៀងដែល មានទ្រុតទ្រោម ប្រឈមនិងការធ្វើដំណើររបស់ពលរដ្ឋនៅក្នុងតំបន់ ដែលពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី 7 ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តមឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង ឯកឧត្តមម៉ែន វិបុលប្រធានក្រុមប្រឹក្សាខេត្តនិងមានការអញ្ជើញចូលរួមពីរ ឯកឧត្តមលោកជំទាវ...
ស្វាយរៀង ៖ តំណាងពលរដ្ឋភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង លោក ប៊ន ប៊ូ នៅដើមខែតុលា ឆ្នាំ២០២៥ នេះ បានស្នើដល់ ក្រុមហ៊ុនដែលដេញថ្លៃធ្វើផ្លូវ ក្រុមហ៊ុន ពេជ្រ ធីតា សុំក្រុមហ៊ុនធ្វើការជួសជុលកែលម្អផ្លូវឡើងវិញ សម្រាប់ប្រើប្រាស់ ខណៈដែលផ្លូវ ១ខ្សែ ប្រភេទបេតុង ឆ្អឹងដែក មានកម្រាស់១តឹកកន្លះ ដែលក្រុមម៉ៅការធ្វើឆ្លងកាត់ភូមិមិនទាន់បាន ១ឆ្នាំផង...