ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសំដែងសេចក្តីត្រេកអរ ដោយលោកស្រី Salimata D. Follea តំណាងធនាគារពិភពលោកប្រចាំកម្ពុជា បានលើកឡើងថា «កម្ពុជាទទួលបានចំណាត់ថ្នាក់ឈានមុខក្នុងការអនុវត្តគម្រោងរេដបូកនៅលើពិភពលោក» នៅក្នុងឱកាសជួបសំដែងការគួសមនិងពិភាក្សាការងារជាមួយក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ក្រសួងបរិស្ថានមានមោទកភាពយ៉ាងជ្រាលជ្រៅ ដែលទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ ចំពោះគម្រោងរេដបូកនៅកម្ពុជាក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត ដែលបានទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗមកទិញឥណទានកាបូននៅកម្ពុជា និងទទួលបានថវិកាពីការលក់ឥណទានកាបូនយកមកអភិរក្សព្រៃឈើនិងអភិវឌ្ឍជីវភាពសហគមន៍ ព្រមទាំងទទួលបានបរិមាណឥណទានកាបូនសម្រាប់រាប់បញ្ចូលទៅក្នុងផែនការនៃការកាត់បន្ថយការបំភាយ...
ស្វាយរៀង ÷ លោកភឹម ថា អភិបាលរងក្រុងស្វាយរៀងខេត្តស្វាយរៀង នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានណែនាំដល់ក្រុមអ្នកម៉ៅការដេញថ្លៃស្ថាបនាផ្លូវ និងប្រព័ន្ធរំដោះទឹកនៅក្នុងភូមិមួយចំនួនរបស់សង្កាត់ទាំង៥ ឲ្យបានត្រឹមត្រូវទៅនឹងលក្ខណៈបច្ចេកទេស ដែលក្រុមការងារបច្ចេកទេសរបស់រដ្ឋបាលខេត្តបានកំណត់ដើម្បីធានាដល់ការប្រើប្រាស់នៃគុណភាពសំណង់ ។ លោកបានបញ្ជាក់ថាគុណភាពសំណង់ ដែលអស់លោកម៉ៅការពីម្ចាស់គម្រោងយកទៅស្ថាបនាដើម្បីរកចំណូលចំណេញ ពីការរកស៊ីវិនិយោគលើវិស័យសំណង់ ត្រូវគិតគូរស្ថាបនាឲ្យបានគត់មត់ដើម្បីធានាគុណភាពនិងសោភណ្ឌភាព ដើម្បីបញ្ជៀសពីការរិះគន់នៃគុណភាពសំណង់ពីពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន។ សូមបញ្ជាក់ថាគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធគមនាគមន៍ និងប្រព័ន្ធរំដោះទឹក ប្រើប្រាស់កញ្ចប់ថវិកាមូលនិធិសង្កាត់ឆ្នាំ២០២៥ ក្រុងស្វាយរៀងបានទទួលគម្រោងចំនួន៥ រូមមានគម្រោងកែលម្អផ្លូវថ្នល់ក្រាលបេតុង និងក្រាលខ្សាច់ភ្នំចំនួន៤ខ្សែ និងកែលម្អប្រព័ន្ធរំដោះទឹកចំនួន១០កន្លែង។
នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតនៅកម្ពុជា (ISP) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្រ្តីជំនាញ និងតំណាងក្រុមហ៊ុន សរុបប្រមាណ ១១០នាក់ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ពិធីសំណេះសំណាលនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយសមិទ្ធផលនានាដែលក្រសួងសម្រេចបាននាពេលកន្លងមក ការធ្វើទំនើបកម្មស្ថាប័ន ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការអភិវឌ្ឍថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថល និងការបន្តអភិវឌ្ឍធនធានមនុស្សឌីជីថល ជាដើម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីបញ្ហាប្រឈមនានាដែលក្រសួងបានទទួលតាមរយៈការចុះសិក្សា...
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារ ដោយនាំយកក្រុមហ៊ុនធំៗចំនួន៩ ដើម្បីផ្តល់ឱកាសការងារថ្មីចំនួន ៨៨៩កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។ ក្រុមហ៊ុនទាំង៩ ដែលកំពុងដាក់តាំងបង្ហាញការងារក្នុងវេទិកាការងារនេះ រួមមានក្នុងវិស័យកសិកម្ម , វិស័យធនាគារ និងហិរញ្ញវត្ថុ , វិស័យធានារ៉ាប់រង...
មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្វាគមន៍ចំពោះវត្តមានលោកស្រីភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា តំណាង ក្រសួងស្ថាប័ន និងវិស័យឯកជនអាម៉េរិក ជាពិសេសវិនិយោគិនអាម៉េរិក ដែលបានសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា និងពង្រីក ប្រតិបត្តិការធុរកិច្ច ក៏ដូចជាទំហំវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់។ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចសន្ទនាលើក ទី២ រវាងរដ្ឋនិងវិស័យឯកជន...
កាលពីរសៀលថ្ងៃពុធ ទី២៦ ឆ្នាំ២០២៥ ក្រុមការងារប្រណាំងរទេះគោ និងក្របី នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានសហការជាមួយសហព័ន្ធសេះ និងម្ចាស់សេះដើម្បីធ្វើការប្រណាំងសមសាកល្បង ជ្រើសរើស និងសម្រិតសម្រាំងយកពូជសេះល្អៗដែលមានល្បឿនលឿន ទៅចូលរួមប្រណាំងក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥នាពេលខាងមុខនេះ។ ការប្រណាំងរទេះគោ ក្របី និងសេះ នឹងប្រព្រឹត្តទៅនៅបរិវេណតំបន់អង្គរឃ្យូងយូរ នៅថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ដើម្បីបង្កើនទស្សនីយភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ មានប្រសាសន៍ថា ការងារកែទម្រង់រដ្ឋបាលសាធារណៈ ជាកិច្ចការដែលត្រូវធ្វើជាប្រចាំ ដើម្បីពង្រឹងសមត្ថភាពស្ថាប័ន បង្កើនប្រសិទ្ធការងារឱ្យបានខ្ពស់ជាងមុន ក្នុងសមត្ថភាពប្រកួតប្រជែងជាលក្ខណៈតំបន់ និងអន្តរជាតិ។ ឯកឧត្តមបានថ្លែងបញ្ជាក់ថា ក្នុងបរិបទនៃកត្តាជះពីខាងក្រៅ ទាំងស្ថានភាព និងភូមិសាស្ត្រនយោបាយ ព្រមទាំងទំនាក់ទំនងអន្តរជាតិ ដែលគ្មានភាពច្បាស់លាស់ ហើយដែលនឹងអាចជះឥទ្ធិពលមកលើកម្ពុជា ទាំងលើសេដ្ឋកិច្ច សង្គម និងនយោបាយផងនោះ យើងរឹងរឹតតែត្រូវគិតគូរពង្រឹងខ្លួនឱ្យកាន់តែច្បាស់លាស់បន្ថែមទៀត។ ផ្នែកមួយនៃភាពច្បាស់លាស់នោះគឺ ការពង្រឹងប្រព័ន្ធរដ្ឋបាលសាធារណៈរបស់កម្ពុជាឱ្យកាន់តែមានសមត្ថភាពខ្ពស់...
ដោយគោរពយ៉ាងខ្ជាប់ខ្ជួន និងអនុវត្តយ៉ាងហ្មត់ចត់ តាមអនុសាសន៍ និងការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា បានជួបគ្នាពិភាក្សា និងគិតគូរទៅលើបច្ចេកទេស និងយន្តការ ព្រមទាំងវិធីសាស្ត្រនានា សំដៅដល់ការដោះស្រាយករណីស្នើសុំផ្ទេរទីកន្លែងបំពេញការងាររបស់មន្ត្រីរាជការស៊ីវិលដែលជាគ្រូបង្រៀន។ កិច្ចប្រជុំនារសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៥នេះ ត្រូវបានដឹកនាំដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្ត្រីស្តីទីក្រសួងមុខងារសាធារណៈ ដោយទទួលបានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត...
កំពង់ឆ្នាំង៖ ឯកឧត្តម មាស សុភក្តិ អគ្គព្រះរាជអាជ្ញារងនៃអយ្យកាសាលាឧទ្ទរណ៍ភ្នំពេញ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ បានស្នើឱ្យមន្ត្រីនគរបាលយុត្តិធម៌នៅក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ ត្រូវនាំគ្នាគោរពច្បាប់ឱ្យបានត្រឹមត្រូវ មិនត្រូវគោរពតែបុគ្គលចោលច្បាប់នាំទុក្ខដល់រាស្ត្រ និងអាចដល់ខ្លួនឯងនោះឡើយ។ ឯកឧត្តមបានថ្លែងបែបនេះ ក្នុងពេលឯកឧត្តម បានចុះធ្វើអធិការកិច្ចនៅអយ្យការអមសាលាដំបូងខេត្ត ពន្ធនាគារ និងមន្ត្រីនគរបាលយុត្តិធម៌ក្នុងស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង។ នាឱកាសនោះឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានថ្លែងថា រយៈពេល២ឆ្នាំកន្លងមកនេះ ការធ្វើការងារជាមួយនគរបាលយុត្តិធម៌ក្នុងខេត្តកំពង់ឆ្នាំង គឺនគរបាលយុត្តិធម៌ទាំងអស់ អនុវត្តតាមមាត្រា៨៩នៅក្នុងក្រមនីតិវិធីបានត្រឹមត្រូវប្រមាណ...
អាជ្ញាធរម៉ាឡេស៊ី បាននិយាយនៅថ្ងៃព្រហស្បតិ៍ (២៧ មីនា) នេះថា ជើងហោះហើររបស់ក្រុមហ៊ុន AirAsia ដែលធ្វើដំណើរទៅកាន់ប្រទេសចិន បានវិលត្រឡប់ទៅកាន់ទីក្រុងគូឡាឡាំពួវិញដោយសារតែភ្លើងឆេះម៉ាស៊ីន ភ្លាមៗបន្ទាប់ពីហោះឡើង ហើយបានចុះចតដោយសុវត្ថិភាព ដោយមិនមានការរាយការណ៍ពីអ្នករងរបួសនោះទេ។ នាយកដ្ឋានពន្លត់អគ្គិភ័យរដ្ឋ Selangor បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជើងហោះហើរ AK128 នៅលើយន្តហោះអ៊ែរប៊ឺស A320 ពេលនោះកំពុងធ្វើដំណើរទៅកាន់ទីក្រុង ស៊ិនជិន (Shenzhen) របស់ចិន ប៉ុន្តែបានត្រលប់ទៅអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួវិញ បន្ទាប់ពី “បំពង់ខ្យល់បានផ្ទុះឡើង”...