ជប៉ុន៖ នៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់វេទិកាធុរកិច្ចកម្ពុជា-ជប៉ុន នៅប្រទេសជប៉ុនទីក្រុងតូក្យូ ប្រទេសជប៉ុន ។ វេទិការនេះត្រូវបានសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) គណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងឧស្សាហកម្មជប៉ុន (AMEICC) និង ធនាគារមីស៊ូហ៊ុ (Mizuho) ដែលមានវិនិយោគិនចូលរួមចំនួនជិត៣០០នាក់ មកពីបណ្តាក្រុមហ៊ុនចំនួន ២២៧ ក្រុមហ៊ុន។ ក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន...
សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ហៅកាត់ តាហ្វតាក់ (TAFTAC) បានសម្តែងការសាទរចំពោះតុលាការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាម៉េរិក បានសម្រេចថាពន្ធគយ«ទិវារំដោះ»របស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលដាក់អត្រាពន្ធមូលដ្ឋាន ១០% លើការនាំចូជាច្រើន គឺខុសច្បាប់។ នៅក្នុងលិខិតផ្លូវការ សមាគម TAFTAC ចេញផ្សាយនៅថ្ងៃនេះ អំពីបច្ចុប្បន្នភាពសម្រាប់សមាជិក តុលាការពាណិជ្ជកម្មអាម៉េរិកសម្រេចបញ្ឈប់ការអនុវត្តពន្ធគយបដិការបស់លោកប្រធានាធិបតី ដូណាល់ត្រាំ បានសសេរឱ្យដឹងថា យោងតាមការពន្យល់ណែនាំពីក្រុមហ៊ុន ឡប់ប៊ី ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនរបស់សមាគមយើង...
កំពង់ឆ្នាំង៖ តបតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា ប្រធានគណៈកម្មាធិការអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង បានចុះសំណេះសំណាលជាមួយអតីតយុទ្ធជន ដើម្បីពន្យល់ពីគោលបំណងវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងការបញ្ជូលនិវត្តជនទាំងអស់ក្នុងការគ្រប់គ្រងសមាគមអតីតយុទ្ធជនកម្ពុជាតែមួយ និងពិនិត្យការដាំដុះដំណាំរួមផ្សំផ្សេងៗ របស់បងប្អូនអតីតយុទ្ធជន រស់នៅក្នុងភូមិអូកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ។ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា បានថ្លែងថា៖ ក្នុងគោលបំណងស្តាប់ និងពន្យល់ពីការពង្រាងវិសោធនកម្មលក្ខន្តិកៈ...
បច្ចុប្បន្ននេះប្រទេសកម្ពុជាមានកំពង់ផែជាងមួយរយ ក្នុងនោះនៅទំបន់ទន្លេមាន ៨៨កំពង់ផែ និងនៅតំបន់សមុទ្រមាន៣១កំពង់ផែ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា រាជរដ្ឋាភិបាលបានរៀបចំជាទម្រង់ផែនការរួមសម្រាប់ការអភិវឌ្ឍកំពង់ផែនៅតាមតំបន់សមុទ្រ ដែលបានកំណត់យកទស្សនវិស័យសម្រាប់អភិវឌ្ឍន៍កំពង់ផែសមុទ្រកម្ពុជា និងការរៀបចំគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្លឹកថ្នាក់តំបន់ និងមួយវិញទៀត គឺការអភិវឌ្ឍកំពង់ផែនៅតាមតំបន់ទន្លេ ដែលបានកំណត់នៅក្នុងឯកសារក្របខ័ណ្ឌនៃការអភិវឌ្ឍ និងការគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជាឆ្នាំ២០២៥-២០៣៣ ដើម្បីជំរុញតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកទាំងមូលរវាងទន្លេ និងសមុទ្រនៃប្រទេសកម្ពុជា និងពិភពលោក។ ការថ្លែងយ៉ាងដូច្នេះ របស់ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើការកំណត់តំបន់កំពង់ផែ នៅក្នុងព្រះរាជាណាចក្រកម្ពុជាក្រោម...
លោក វីល ផាក (Will Parks) ប្រធានអង្គការយូនីសេហ្វប្រចាំកម្ពុជា បានកោតសរសើរដល់កិច្ចការងារការពារកុមារកុមារនៅកម្ពុជា។ លោកមើលឃើញពិសកម្មភាពជាច្រើន ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការកោតសសើរដល់កម្ពុជា លើការងារពាក់ព័ន្ធនឹងកុមារនេះ ធ្វើឡើងក្នុងឱកាសអបអរសាទរទិវាកុមារអន្តរជាតិ និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ និងទិវាកុមារកម្ពុជា ដែលរៀបចំឡើងនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ លោក...
នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាសហប្រធានក្រុមការងារអន្តរក្រសួងត្រី-វិស័យ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្ត្រីលើកទី៤ ស្តីពីការងារសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឆាយ ឫទ្ធិសែន...
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពង្រឹងប្រសិទ្ធភាពទប់ស្កាត់ការនាំចូលផលិតផលសម្រេច និងផលិតផលជិតសម្រេច របស់គម្រោង វិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បម្រើឱ្យការនាំចេញ។ យោងតាមលិខិតលេខ ៤៦៨២ សហវ ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការពង្រឹងប្រសិទ្ធ- ភាពការគ្រប់គ្រងអនុលោមភាពលើការនាំចូលធាតុចូល ផលិតកម្មសម្រាប់បម្រើឱ្យខ្សែច្រវាក់ផលិតកម្ម របស់គម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់, លិខិតលេខ ២០១៣/២៥ អគរ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានគយ...
គណៈកម្មាធិការវិនិយោគកម្ពុជា ទស្សនកិច្ចស្វែងយល់ ពីវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់, ដំណើរប្រតិបត្តិការខ្សែច្រវ៉ាក់ផលិតកម្ម, ការប្រើប្រាស់កម្លាំងពលកម្ម និងតម្រូវការជំនាញ, កិច្ចសម្រួលធុរកិច្ចនិងការវិនិយោគ, និងបញ្ហាប្រឈមនានាដែលក្រុមហ៊ុនជួបប្រទះ។ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានលេខាធិការដ្ឋាន IDP នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥, បានដឹកនាំក្រុមការងារចុះទស្សនកិច្ចសិក្សា នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយបានជួបសន្ទនា ជាមួយអ្នកអភិវឌ្ឍន៍តំបន់, ពិនិត្យមើលប្រតិបត្តិការយន្តការច្រកចេញចូលតែមួយ នៃរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងបានចុះទស្សនកិច្ចក្រុមហ៊ុនកម្មន្តសាលចំនួន ២ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចិសេសក្រុងព្រះសីហនុរួមមាន៖ ១)...
និវត្តជននៅខេត្តត្បូងឃ្មុំ រីករាយ និងថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរយកចិត្តទុកដាក់ពួកគាត់ដូចអតីតយុទ្ធជន។ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិវត្តជនខេត្តត្បូងឃ្មុំ សរុបចំនួន៤៥០នាក់ នៅសាលាខេត្តត្បូងឃ្មុំ។ ពិធីនេះមានការចូលរួមពីឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត, លោកស្នងការខេត្ត...
ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ បេីកកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ដើម្បីត្រួតពិនិត្យ លទ្ធផលការងារ និងជំរុញដល់មន្រ្តីពាក់ព័ន្ធបន្តមប្រើការងារបន្តទៀតឲ្យល្អប្រសើរ មានការអភិវឌ្ឍនៅក្នុងមូលដ្ឋាន។ កិច្ចប្រជុំនេះធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក ចាប ឌីណា អភិបាលរង តំណាងលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ...