នៅព្រឹកថ្ងៃអង្គារទី១៦ ខែកញ្ញា ឆ្នាំ២០២៥ មុនចេញដំណើរទៅចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(អាយប៉ា/AIPA) លើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទំាងសមាជិកសមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏ដូចជាសមាជិកសមាជិការដ្ឋសភា បានអញ្ជើញទស្សនា ស្វែងយល់ អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រកបដោយក្តីសប្បាយរីករាយ និងមានមោទនភាពជាទីបំផុត។ ការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីខ្នាតធំ គឺជាការបោះជំហានដ៏សំខាន់មួយសម្រាប់វិស័យអាកាសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា ដែលជាមោទនភាពបំផុតសម្រាប់កូនខ្មែរគ្រប់រូប។ សម្តេចរដ្ឋសភាធិបតី ក៏ដូចជា សមាជិកសមាជិការដ្ឋសភា បានបង្ហាញសេចក្តីរំភើបសប្បាយ រីករាយយ៉ាងក្រៃលែងជាមួយសមិទ្ធផលដ៏មហស្ចារ្យជាប្រវត្តិសាស្រ្តនេះ។...
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានជំរុញដល់អាជ្ញាធរមូលដ្ឋាន រដ្ឋបាលក្រុង-ស្រុកទាំង១៣ និងអ្នកពាក់ព័ន្ធ ត្រូវជំរុញដល់ពលករដែលត្រឡប់មកពីប្រទេសថៃ ត្រូវមានការងារធ្វើឱ្យបានគ្រប់គ្នា ពិសេសការចុះបញ្ជីធ្វើអត្តសញ្ញាណប័ណ្ណ អាត្រានុកូលដ្ឋានជាដើមជូនពួកគាត់ ពិសេសកូនចៅរបស់ពួកគាត់បានចូលរៀនឱ្យបានគ្រប់គ្នា និងអ្វីដែលត្រូវយកចិត្តទុកដាក់គឺស្រង់ស្ថិតិបងប្អូនពលរដ្ឋដែលវិលត្រលប់ពីប្រទេសថៃ ដើម្បីងាយស្រួលជួយពួកគាត់ឱ្យទទួលបានការងារធ្វើនៅក្នុងស្រុកវិញ។ ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍បែបនេះក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងផ្សព្វផ្សាយព័ត៌មានឱកាសការងារ ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរ ទើបត្រឡប់មកពីប្រទេសថៃ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម សេង សក្កា...
គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដំឡើងផ្ទាំងផ្សព្វផ្សាយយុទ្ធនាការ “ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ” នៅ ៧ទីតាំង ដើម្បីសម្រួលដល់ការរកការងារធ្វើដល់ពលរដ្ឋខ្មែរ ជាពិសេសពលករខ្មែរដែលបានត្រឡប់មកពីថៃ។ ទីតាំងទាំង៧នោះរួមមាន ផ្លូវជាតិលេខ១ ខាងមុខភោជនីយដ្ឋានប្រណិត, ផ្លូវជាតិលេខ២ ហួសរូបសំណាក់ស្ត្រីបីគួរស្រូវ, ផ្លូវជាតិលេខ៤ នៅព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ និងស្រុកអង្គស្នួល, ផ្លូវលេខ២០១១ ផ្លូវឧកញ៉ា ទ្រី ហេង ខាងមុខផ្សារទំនើប...
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំដល់មន្ទីរពេទ្យត្រូវផ្តោតសំខាន់លើសុវត្ថិភាពអ្នកជំងឺ ខណៈសុវត្ថិភាពអ្នកជំងឺ គឺជាការងារខ្សែទទឹង ដែលត្រូវមានការទំនាក់ទំនងគ្នាជាប្រចាំ រវាងផ្នែកទាំងឡាយនៅក្នុងមន្ទីរពេទ្យឱ្យក្លាយជាវប្បធម៌ការងារ និងជាសញ្ញានូវទំនើបកម្មដែលត្រូវពង្រឹង ដើម្បីជំនឿទុកចិត្តរបស់ប្រជាជន។ ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល យ៉ាងដូច្នេះក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែកញ្ញា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក...
សាលារៀនជំនាន់ថ្មី បានបញ្ចប់ការប្រឡងជ្រើសរើសសិស្សរួចរាល់ ដោយបច្ចុប្បន្ន សាលាកំពុងទទួលពាក្យចុះឈ្មោះសិក្សាក្នុងឆ្នាំសិក្សាថ្មី។ ការទទួលពាក្យសិក្សានៅសាលារៀនជំនាន់ថ្មី ក៏ដូចជាការចាប់ផ្ដើមបវេសនកាលឆ្នាំសិក្សាថ្មី នៅសាលារៀនជំនាន់ថ្មី គឺធ្វើឡើងលឿនជាងសាលារៀនរដ្ឋទូទៅ។ ការសិក្សានៅសាលារៀនជំនាន់ថ្មី នឹងចាប់ផ្ដើមនៅថ្ងៃទី ១ ខែតុលាខាងមុខ។ សាលារៀនជំនាន់ថ្មី ជាសាលាមានស្វ័យភាព ដែលមានការរៀបចំផ្សេងគ្នា ពីសាលារៀនរដ្ឋទូទៅ។ ជាការរៀបចំសម្រាប់បវេសនកាលឆ្នាំសិក្សាថ្មីខាងមុខនេះ សាលារៀនជំនាន់ថ្មី នឹងចាប់ផ្ដើមការចូលរៀន មុនសាលារៀនរដ្ឋទូទៅរយៈពេលមួយខែ។ សាលារៀនរដ្ឋទូទៅចាប់ផ្ដើមសិក្សានៅថ្ងៃទី ១ ខែវិច្ឆិកា រីឯសាលាជំនាន់ថ្មី ចាប់ផ្ដើមសិក្សានៅថ្ងៃទី ១...
ភ្នំពេញ ៖ រាជធានីភ្នំពេញ និងរដ្ឋធានីវៀងច័ន្ទ បានបង្កើតចំណងសម្ព័ន្ធមេត្រីភាពជាថ្មី ដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ។ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម អាត់សាផាងថុង ស៊ីផាដុន អភិបាលរដ្ឋធានីវៀងច័ន្ទ ជួបសម្តែងការគួរសម និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋធានីវៀងចន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅសាលារាជធានីភ្នំពេញ ដើម្បីជំរុញឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កម្ពុជានិងឡាវ...
ភ្នំពេញ ៖ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការនៃ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មការទទួលខុសត្រូវរួម នៃការប្រឡងបញ្ចប់បរិញ្ញាបត្រ នៅមហាវិទ្យាល័យសិល្បៈសូនរូប បានអៈអាងថា សិល្បៈ វប្បធម៌ ពិសេសវិស័យសិល្បៈសូនរូប គឺករកើត និងចាក់ឫសយ៉ាងជ្រៅក្នុងជីវិតរស់នៅរបស់ប្រជាជនកម្ពុជា។ ការថ្លែងរបស់ឯកឧត្តម សោម សុគន្ធ យ៉ាងដូច្នេះក្នុងពិធីការពារស្នាដៃបញ្ចប់បរិញ្ញាបត្រ សិល្បៈសូនរូប ឆ្នាំសិក្សា២០២៤-២០២៥, រយៈពេល៤ថ្ងៃ...
ភ្នំពេញ ៖ ជំនួយឧបត្ថម្ភម៉ូតូចំនួន០២គ្រឿង របស់លោកជំទាវលីម ដារ៉ែន ជួន ណារិន្ទ ត្រូវបានបន្តផ្តល់បន្ថែមទៅកាន់វរសេនាតូចអន្តរាគមន៍លេខ៣៧៤ ចំណុះកងពលតូចអន្តរាគមន៍លេខ៧ ឈរជើងទិសភ្នំខ្មោច ខេត្តព្រះវិហារ និងវរសេនាតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ឈរជើងទិសទី១ ប្រសាទព្រះវិហារ ។ ជំនួយឧបត្ថម្ភជាម៉ូតូទាំង០២គ្រឿងខាងលើ ត្រូវបានប្រគល់ជូនទៅដល់កងអង្គភាពទាំង០២ខាងលើរួចរាល់ហើយ តាមរយះឯកឧត្តម ឃ្លាំង ហួត អភិបាលរង នៃគណះអភិបាលរាជធានីភ្នំពេញ ។ លោកជំទាវលីម ដារ៉ែន...
នៅក្នុងសប្តាហ៍នេះ ព្រះរាជាណាចក្រកម្ពុជា នឹងមានភ្លៀងនឹងបន្តធ្លាក់ដោយមានបរិមាណកើនឡើងពីបង្គួរទៅច្រើន ដែលលាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់ស្ទើរទូទាំងប្រទេស។ នេះបើយោងតាម ព្រឹត្តិបត្រព័ត៌មាន របស់ ក្រសួងធនធានទឹក និងឧតុនិយម ស្តីពី ការព្យាករធាតុអាកាសប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥។ ព្រឹត្តិបត្រព័ត៌មាន បានបង្ហាញថា យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និង ព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម...
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើសុំគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន ជួយជំរុញវិនិយោគិនចិនដែលមានសក្ដានុពលចូលមកបណ្ដាក់ទុនបន្ថែមទៀតនៅប្រទេសកម្ពុជា។ ការស្នើសុំនេះ ធ្វើឡើងនៅនាថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាស ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ...