សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ទទួលស្វាគមន៍ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន មុនជំនួបសម្តែងការគួរសម រវាងសម្តេចតេជោ និងឯកឧត្តមប្រធានាធិបតី នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ឧត្តរមានជ័យ ៖ ព្រឹកថ្ងៃទី១៧ ខែមេសាឆ្នាំ២០២៥នេះលោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែងនិងលោកឧត្តមសេនីយ៍ត្រី ផៃ សុផាត មេបញ្ជាការរងកងពលតូចថ្មើជើងលេខ៤១ មេឃុំលំទងបានចុះសាកសួរសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋចំនួនបីគ្រួសារ ដែលរងគ្រោះថ្នាក់ធម្មជាតិ ដោយភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់នៅចំណុចនៅភូមិដីក្រហម ឃុំលំទង ស្រុកអន្លង់វែង បណ្ដាលឱ្យរលំធ្លាក់ពីលេីជេីងតាង ១ខ្នង ប៉ើងដំបូលផ្ទះ ១ខ្នង ប៉ើងដំបូលសំយ៉ាបផ្ទះ ១ខ្នង ខូចខាតស័ង្កសី ចំនួន ៨២ សន្លឹក...
(ហាណូយ-វៀតណាម)៖ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម ផាម មីនជីង នាយករដ្ឋមន្ដ្រីវៀតណាម ក្នុងឱកាសអញ្ជើញជាតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចូលរួមកិច្ចប្រជុំកំពូល ស្តីពីការអភិវឌ្ឍបៃតង P4G លើកទី៤ នៅប្រទេសវៀតណាម នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ផាម មីនជីង បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខក្នុងឱកាសឆ្នាំថ្មី...
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្រោមកិច្ចសហការជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ក្រុមការងារ ESEA ប្រចាំនៅប្រទេសថៃ និងសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (អាក្រា) ព្រមទាំងសហគមន៍ខ្មែរនៅប្រទេសថៃ បានរៀបចំកម្មវិធីសង្រ្កាន្តខ្មែរនៅថៃ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ដែលមានអ្នកចូលរួមប្រមាណជាង ៦ពាន់នាក់។ នៅក្នុងឆាណែលតេឡេក្រាម ចេញផ្សាយនៅរសៀលថ្ងៃទី១៧ មេសា ឆ្នាំ២០២៥នេះ...
ភ្នំពេញ៖ ខណៈដែលពិធីបុណ្យប្រពៃណីជាតិខ្មែរ ត្រូវបានបញ្ចប់ដោយភាពសម្បូរសប្បាយនៅទូទាំងរាជធានីខេត្ត នៃប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមេសានេះ កម្មករនិយោជិត និងប្រជាពលរដ្ឋ បានវិលត្រឡប់ចូលរាជធានីភ្នំពេញដើម្បីចូលបំពេញការងារ និងប្រកបអាជីវកម្មឡើងវិញ ជាមួយនឹងទឹកមុខសប្បាយរីករាយ។ ជាមួយនេះ ប្រជាពលរដ្ឋបានថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាល ដែលបានផ្ដល់រថយន្តក្រុងជូនទៅមកស្រុកកំណើតដោយឥតគិតថ្លៃផងដែរ។ លោក រឿន ណយ ពលរដ្ឋមកពីខេត្តតាកែវ បច្ចុប្បន្នជាបុគ្គលិកក្រុមហ៊ុនមួយនៅរាជធានីភ្នំពេញ នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី លោកបានបង្ហាញអារម្មណ៍សប្បាយរីករាយនៅពេលដែលបានធ្វើដំណើរទៅលេងស្រុកកំណើតតាមរយៈរថយន្តក្រុងដោយមិនគិតថ្លៃ ព្រោះបានជួយសម្រួលដល់ការចំណាយថវិកាមួយកម្រិត ខណៈកន្លងមករាល់ពេលធ្វើដំណើរទៅស្រុកកំណើតតាមរថយន្តឈ្នួលក្នុងឱកាសបុណ្យទាន យ៉ាងហោចណាស់ចំណាយប្រមាណ ២០ម៉ឺនរៀល...
បន្ទាយមានជ័យ ៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២៥ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំកងកម្លាំងចុះជួយជួសជុលផ្ទះបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នៅក្នុងក្រុងសិរីសោភ័ណ។ ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត បានចូលរួមសម្តែងក្តីសោកស្តាយ ចំពោះបាតុភូតគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ធ្វើឱ្យប៉ះពាល់ដល់ផ្ទះសំបែង ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។ ជាមួយគ្នានោះដែរឯកឧត្តម ក៏បានដែលនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ជាប់ខ្ជួនចំពោះបាតុភូតធម្មជាតិខ្យល់កន្ត្រាក់ រន្ទះ បាញ់ ដែលតែងតែកើតមានជារៀងឆ្នាំ ក្នុងករណីអាកាសធាតុមិនសូវស្រួល ត្រូវរកកន្លែងមានសុវត្ថិភាព...
បន្ទាប់ពីប្រជាពលរដ្ឋមកលេងស្រុកកំណើតអស់រយៈពេល ៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែររួច ប្រជាពលរដ្ឋនាំគ្នាសម្រុកធ្វើដំណើរត្រឡប់ទៅបំពេញភារកិច្ចការងារនៅរាជធានីភ្នំពេញវិញតាមរថយន្តក្រុងសាធារណៈ រៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រាប់ខេត្តក្រចេះ ដោយមិនបង់ប្រាក់ នៅព្រឹកថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៥។ ស្របពេលការចេញដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះត្រឡប់ទៅរាជធានីវិញ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ក៏បានបង្ហោះសារជូនដំណើដល់ប្រជាពលរដ្ឋ ទាំងអស់ ដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈចេញពីខេត្តក្រចេះ សូមឱ្យសុខសប្បាយនិងប្រកបដោយសុវត្ថិភាពតាមដងផ្លូវ ។ នៅព្រឹកនេះផងដែរ...
ស្វាយរៀង ÷ យោងតាមរបាយការណ៍ដែលទូរទស្សន៍BTVទទួលបានពីលោកវ៉ាន់ សារ៉ាត់ ប្រធានមន្ទីរទេសចរខេត្តស្វាយរៀងបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ រយះពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤.១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ស្វាយរៀងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសយុវជន និងពលរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្ត និងខេត្តជិតៗបានចូលមកលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងកម្មវិធីសង្ក្រាន្តនានាក្នុងខេត្តស្វាយរៀង...
ខេត្តកោះកុងបានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត៥ម៉ឺននាក់ ដែលមកស្នាក់នៅលេងកម្សាន្តឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃមកនេះ។ បើតាមលោកប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង ប្រតិបត្តិករ សេវាករ និងអាជីវករខ្លះបានរក្សាតម្លៃសេវារបស់ខ្លួនយ៉ាងល្អប្រសើរ។ ឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ខេត្តកោះកុងមានភ្ញៀវជាតិចំនួន៤៦.៨៤៦ និងភ្ញៀវបរទេសចំនួន២.៤២៣នាក់ សរុបចំនួន៤៩.២៦៩ កើន២ម៉ឺន៩ពាន់នាក់ ស្មើនឹង១៤៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។ ដោយឡែកប្រជាពលរដ្ឋ និងអ្នកភ្ញៀវទេសចរនៅតាមទីតាំងប្រារព្ធពិធីសង្រ្កានឆ្នាំថ្មី មានដល់ទៅ៣សែន៣ម៉ឺននាក់ អំឡុងពេល៣ថ្ងៃដូចគ្នានេះ។ លោក...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាង ទទួលដំណើរអញ្ជើញដល់របស់ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា ឆ្នាំ២០២៥ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការអមដំណើរដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...