ក្រសួងបរិស្ថាន បាននឹងកំពុងជំរុញការអនុវត្តសកម្មភាព ដើម្បីភាពស្អាត ប៉ៃតង និងចីរភាព តាមរយៈយុទ្ធសាស្រ្តចក្រា ហើយតាមរយៈយុទ្ធសាស្រ្តនេះ កម្ពុជាជាប់ចំណាត់ថ្នាក់លេខមួយជាប្រទេសដែលមានបរិស្ថានធម្មជាតិដ៏ល្អបំផុតនៅលើពិភពលោក។ ស្ថិតក្នុងថ្ងៃទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក លើកទី៣០ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនានេះ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា នៅឆ្នាំនេះទិវាបរិស្ថានប្រារព្ធឡើងក្រោមប្រទេសបទ «សំណល់សូន្យ» គឺមានន័យថា ពិភពលោកគ្មានសំណល់ ដោយប្រទេសនីមួយៗដាក់ចេញផែនការសកម្មភាពដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថាន។ ឯកឧត្តម បានបន្តថា សម្រាប់ប្រទេសកម្ពុជាវិញ...
ភ្នំពេញ៖ សមត្ថកិច្ចចាប់ខ្លួនមនុស្សចំនួន ៣នាក់ និងតាមស្រាវជ្រាវចាប់ខ្លួនមេក្លោងនិងបក្ខពួកសរុបចំនួន ៨នាក់ ដែលកំពុងតែរត់គេចខ្លួនពាក់ព័ន្ធដឹកជញ្ជូនគ្រឿងញៀនជាង ១តោន តាមលំហសមុទ្រនៅ១១ទីតាំងផ្សេងគ្នា នៅក្នុងខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។ អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុបានឲ្យដឹងថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ សាលាដំបូងខេត្តព្រះសីហនុ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៦៧៦ ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ទាក់ទិននឹងបទល្មើស ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ មានជនត្រូវចោទ១-ឈ្មោះ កែវ សុខរិទ្ធ...
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅខេត្តបាត់ដំបងដើម្បីផ្តល់ឱកាសការងារប្រមាណជាង៩ម៉ឺនកន្លែង រួមទាំងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃជូនអ្នកកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ។ ក្នុងវេទិកាការងារ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ នៅបរិវេណវត្តឧត្តមមានជ័យសិរីមុន្នី ហៅវត្តស្តុកប្រវឹក ស្រុករុក្ខគីរី ឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងពីអត្ថប្រយោជន៍ដ៏ច្រើនលើសលប់សម្រាប់ការងារនៅក្នុងស្រុកតាមរយៈទទួលបានរបបសន្តិសុខសង្គម...
អង្គការសង្គមស៊ិវិល គាំទ្រចំពោះចំណាត់ការដ៏ត្រឹមត្រូវប្រកបដោយការទទួលខុសត្រូវ និងស្របតាមគោលការណ៍ច្បាប់អន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ។ បណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានសមាគមសហព័ន្ធដើម្បីសន្តិភាព បានថ្លែងថា សមាគមយល់ស្របចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នៅក្នុងការជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ឆ្នាំ១៩៨២។ ហើយការសម្រេចចិត្តរបស់រដ្ឋាភិបាល គឺជាការសម្រេចចិត្តមួយដោយឈរលើគោលការណ៍អនុវត្តច្បាប់អន្តរជាតិ។ ចំណែកក្រុមយុវជនសមាគមនៃយុវជនអ្នកបន្តវេន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងទៅលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានប្រើប្រាស់យន្តការការផ្សះផ្សាដោយបង្ខំ និងជាយន្តការមួយដែលនឹងធ្វើឱ្យកម្ពុជាទទួលបានយុត្តិធម៌ និងបន្សល់ទុកព្រំដែនមួយច្បាស់ លាស់ដល់អ្នកជំនាន់ក្រោយ។...
កូនខ្មែរ ៣នាក់បងប្អូនបង្កើត ដែលទើបសិក្សាថ្នាក់ទី ៣ ថ្នាក់ទី ៥ និងថ្នាក់ទី ៧ បានក្លាយជាគំរូ និងជាធនធានល្អមួយសម្រាប់សង្គមជាតិនាពេលអនាគត។ ជាធនធាន ជាគំរូ ស្របពេលដែលពួកគាត់ ព្យាយាមសិក្សាជាប្រចាំ ចូលរួមប្រកួតប្រជែងជាញឹកញាប់ ដោយត្រឹមរយៈពេលជាង ២ឆ្នាំ ពួកគេទាំង ៣នាក់បងប្អូន ទទួលបានពានរង្វាន់ប្រមាណ ២០ និងមានមេដាយរហូតដល់ជាង ៣០០មេដាយពីការប្រកួតប្រជែងក្នុងស្រុក និងក្រៅប្រទេស។ ត្រឹមរយៈពេលជាង ២ឆ្នាំ...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ជម្រាបឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសសិង្ហបុរី ប្រចាំនៅកម្ពុជាថា រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម និងសហការី ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកម្ពុជា-សិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេស និងប្រជាជនទាំងសងខាង។ សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ប៉ាង ឈី វី (PANG Chee Wee)...
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាទទួលស្គាល់គ្នាទៅវិញទៅមក នៃកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង រដ្ឋបាលគយចិន (Cambodia-China Authorized Economic Operator Mutual Recognition Arrangement : Cambodia-China AEO MRA) ។ ពិធីនេះចុះហត្ថលេខានេះ បានដឹកនាំរៀបចំនិងចុះហត្ថលេខាដោយ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា...
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអបអរសាទរ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការពារនិងអភិរក្សធនធានធម្មជាតិនិងបរិស្ថាន នៅកម្ពុជានាពេលកន្លងមក ដែលនាំឱ្យប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមានបរិស្ថានធម្មជាតិល្អបំផុតនៅលើពិភពលោក។ តាមរយៈលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី ៤ មិថុនា ឆ្នាំ ២០២៦ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍លើកឡើងដ៏ខ្ពង់ខ្ពស់ថា៖ «រាជរដ្ឋាភិបាលបានឃើញរបាយការណ៍ស្តីពីការផ្តល់ចំណាត់ថ្នាក់ប្រទេសកម្ពុជាជាប្រទេសមានបរិស្ថាន ធម្មជាតិលេខ១ លើពិភពលោកដោយស្ថាប័ន U.S. News &...
ភ្នំពេញ៖ កម្ពុជាបាននាំចេញអង្ករសម្រេចបានក្នុងបរិយមាណជាង ៥៦ម៉ឺនតោន កើឡើង ៦៥,២៨% គិតជាប្រាក់ចំនួនជាង ៣២៧ កើនឡើង ២៩,៧៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈ តំបន់អឺរ៉ុប, ចិន, និងបណ្តាប្រទេសតំបន់អាស៊ាន នៅតែជាទីផ្សារចម្បងជាងគេសម្រាប់អង្ករកម្ពុជានាពេលនេះ។ របាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា ក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៦៨ ៩១២ តោន គិតជាប្រាក់ជាង ៣២៧,៤៣ លានដុល្លារអាម៉េរិក។...
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះថា ការដែលកម្ពុជាជ្រើសរើសយកយន្តការផ្សះផ្សាដោយបង្ខំ ( Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ UNCLOS ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ ដោយសារកម្ពុជាមើលឃើញច្បាស់ និងខិតខំអស់លទ្ធភាពក្នុងការចរចាទ្វេភាគីជាមួយថៃ ជាពិសេសភាគីថៃបានសម្រេចលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ ជាឯកតោភាគីដែលនេះជាយន្តការទ្វេភាគីតែមួយគត់សម្រាប់ប្រទេសទាំងពីរក្នុងការពិភាក្សាដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយគ្នា។ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...