ភ្នំពេញ ៖ រដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌ បានខិតខំស្តារប្រឡាយប្រវែងជាង១៦០០ម៉ែត្រ ដើម្បីនាំទឹកពីតំបន់ភូមិអន្លង់ក្ងាន ភូមិសំរោង ភូមិត្រពាំងរាំងចាស់ និងតំបន់ភូមិសែនសុខទាំង៧ ហូរទៅកាន់ប្រឡាយមេទួលសំពៅ ទំលាក់ទៅស្ថានីយ៍បូមទឹកទួលសំពៅ នៃវិថីឈ្នះ ឈ្នះ ។ ការងារនេះក្រោមការយកចិត្តទុកដាក់និងណែនាំជាប់ជាប្រចាំ ពីសំណាក់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀងបញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដោយមោទនភាពថា ត្រឹមតែ៥ខែ ឆ្នាំ២០២៦ កម្ពុជាប្រមូលចំណូលពន្ធដារបានជាង៥៣ភាគរយទៅហើយ (ស្មើនឹងទឹកប្រាក់ជាងពីរពាន់លានដុល្លារអាម៉េរិក) នៃផែនការប្រមូលចំណូលសារពើពន្ធឆ្នាំ២០២៦។ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញទស្សនកិច្ចអគារទីស្នាក់ការកណ្ដាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ បានថ្លែងបញ្ជាក់ថា ចំណូលពន្ធជាងពីរពាន់លានដុល្លារដែលរាជរដ្ឋាភិបាលប្រមូលបាន៥ខែដើមឆ្នាំនេះ គឺមិនទាន់រាប់បញ្ចូលចំណូលពន្ធគយ និងចំណូលមិនមែនសារពើរពន្ធផងទេ ដែលគ្រាន់តែចំណូលសារពើពន្ធនេះ ជាក្បាលម៉ាស៊ីន...
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងពីបញ្ហាបប្រឈមនៃព័ត៌មានក្លែងក្លាយ ក្លែងបន្លំ ព័ត៌មានបំភាន់ មាតិកាដែល បង្កការយល់ច្រលំ ព័ត៌មានអនឡាញ ដែលបង្កគ្រោះថ្នាក់ និងអាចរីករាលដាលឆ្លងដែន នៅក្នុងតំបន់ និងពិភពលោក។ ព័ត៌មានក្លែងក្លាយជាបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក ដែលទាមទារការកំណត់វិធានការឆ្លើយតប។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា ព័ត៌មានទាំងនោះអាចធ្វើឱ្យសាធារណជនយល់ច្រលំ កាត់បន្ថយទំនុកចិត្តមកលើស្ថាប័នសាធារណៈ និងឯកជនបំផ្លាញសុខដុមនីយកម្មសង្គម ប៉ះពាល់សន្តិសុខជាតិ និងរង្គោះរង្គើដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសជាដៃគូ។ ឯកឧត្តម...
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ បានបើកកិច្ចប្រជុំបន្ទាន់ជាមួយបណ្ដាអង្គទូត និងអង្គការអន្តរជាតិ ក្រោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសារពិសេសពីការជូនដំណឹងផ្លូវការរបស់កម្ពុជាទៅភាគីថៃ និង UN ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ដែលគេស្គាល់ជាទូទៅថា UNCLOS ជាសន្ធិសញ្ញាអន្តរជាតិដែលកំណត់នូវសិទ្ធិ និងការទទួលខុសត្រូវរបស់រដ្ឋភាគីនានា ពាក់ព័ន្ធនឹងដែនសមុទ្រ...
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានរំលឹកអំពីបញ្ហាទាក់ទិននឹងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដែលជាបញ្ហាធំ ប្រៀបបាននឹងការអូសឫស្សីបញ្ច្រាសចុងដូច្នោះដែរ។ ក្នុងឱកាសអញ្ជើញទស្សនកិច្ចទីស្នាក់ការថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី២ ខែមិថុនា នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការធ្វើកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈដោយរាប់បញ្ចូលទាំងការកែទម្រង់ពន្ធដារ មិនមែនជាបញ្ហាតូចតាចទេ វាធំណាស់ ស្ទើរដូចអូសឫស្សីបញ្ច្រាសចុងឯណោះ។ រឿងអ្នកជាប់ពន្ធ វាជារឿងមួយហើយ ប៉ុន្តែមន្ត្រីដែលបាត់បង់ផលប្រយោជន៍គឺជារឿងមួយទៀត។ សម្ដេចតេជោ បានលើកឡើងអំពីការផ្ដលើ់ចំណារពីរ យកទៅប្រើប្រាស់ដើម្បីធ្វើកំណែទម្រង់...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដាំទៅក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុកថា អ្នកណាក៏ដោយដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាល ដោយប្រាសចាកពីរដ្ឋធម្មនុញ្ញ «ងើបមួយវាយមួយ គឺមិនលើកលែងឡើយ» ខណៈសម្ដេចបញ្ជាក់ថា ប្រសិនបើអត់ត្រកូលហ៊ុនក៏មិនទាន់ដល់ពេលពួកត្រកូល សម ឬត្រកូលក្រុមជ្រុលនិយមក្រៅស្រុកមកដឹកនាំកម្ពុជាដែរ ពីព្រោះកម្ពុជាមានកូនទេវតាច្រើនណាស់។ ក្នុងឱកាសអញ្ជើញទស្សនាអគារទីស្នាក់ការកណ្ដាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា បើទោះបីគ្មានសម្ដេចធិបតី ហ៊ុន ម៉ាណែត...
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា ដើម្បីចូលរួមការប្រកួតទទួលបានជោគជ័យ គ្រូបង្វឹក គ្រូជំនួយ ទាំងអស់ត្រូវផ្អែកទៅលើយុទ្ធសាស្រ្ត ៥ចំណុច ។ ការបញ្ជាក់បែបនេះ ក្នុងឪកាស ឯកឧត្តមចូលរួមបើកសិក្ខាសិលា ស្ដីពីការរៀបចំទ្រឹស្ដី ផែនការហាត់ហ្វឹកហ្វឺន ដើម្បីពង្រឹងសមត្ថភាពគ្រូបង្វឹក គ្រូជំនួយក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិឆ្នាំ២០២៦ នាថ្ងៃទី០១ ខែ មិថុនា នៅមជ្ឍមណ្ឌលជាតិហ្វឹកហ្វឺនកីឡារាជធានីភ្នំពេញ។ ឯកឧត្តម...
អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០៤ នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅច្រកអានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ...
ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ បានតែងតាំងលោក Conor Nestor អតីតគ្រូបង្វឹកព្រះខ័នរាជស្វាយរៀង និងបឹងកេត ជាគ្រូបង្គោលថ្មី ព្រមទាំងបាននាំចូលកីឡាករ ធារី ចន្ថាប៊ីន ជាប្រធានក្រុមថ្មី ដើម្បីពង្រឹងស្មារតី និងរៀបចំយុទ្ធសាស្ត្រចាក់គ្រឹះដ៏រឹងមាំសម្រាប់ត្រៀមប្រកួតក្នុងរដូវកាលថ្មី។ ពិធីបង្ហាញសមាសភាពបុគ្គលសំខាន់ទាំង ២រូបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី១ ខែមិថុនាកន្លងទៅ ដោយប្រធានក្លិបលោក កាំង សេន បានចាត់ទុកលោក Conor គឺជាអ្នកបុកគ្រឹះ...
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់ជាថ្មីតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងនិងសកម្មខ្លាំងក្លាដើម្បីការពារបូរណភាពទឹកដី ទាំងព្រំដែនគោក ទាំងព្រំដែនសមុទ្រ តាមមធ្យោបាយការទូតដោយសន្តិវិធី និងដោយផ្អែកលើច្បាប់អន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយពិតប្រាកដ និងយូរអង្វែង និងរក្សាបាននូវសុខសន្តិភាពផង។ អ្នកនាំពាក្យរាជរដ្ឋាភិបាលគូបញ្ជាក់ ចំពោះជំហរដោះស្រាយព្រំដែនសមុទ្ររបស់កម្ពុជា៖ ចាប់តាំងពីគណៈរដ្ឋមន្ត្រីថៃសម្រេចលុបចោលជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា និងថៃ ឬមួយក៏ហៅកាត់ថា MoU 2001 កាលពីថ្ងៃទី៥ ខែឧសភា...