ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនមន្ត្រីនគរបាល និងមន្ត្រីអាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្ម សរុបជិត ៥៧នាក់ ពាក់ព័ន្ធករណីកាត់សៀលចូលយកសម្ភារៈនៅក្នុងកាស៊ីណូព្រែកចាក ក្រោយពីការបង្ក្រាបទល្មើសឈរបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការសម្រេចឃុំខ្លួននេះ បានធ្វើឡើងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។ លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ BTV នៅរសៀលថ្ងៃទី០១ ខែមិថុនា នេះថា ៖ ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល និងមន្ត្រីអាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្ម សរុបចំនួន...
នៅព្រឹកថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងអធិការកិច្ចនៃព្រឹទ្ធសភា (គណៈកម្មការទី១) រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ សហការជាមួយអង្គការការីតាសកម្ពុជា និងអាជ្ញាធរខេត្តបាត់ដំបង បានរៀបចំពិធីអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី៧៧ ទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «សន្តិភាពជាមូលដ្ឋានគ្រឹះនៃការគោរព និងកិច្ចគាំពារសិទ្ធិកុមារ» ក្រោមអធិបតីភាពឯកឧត្តម ងី ច័ន្ទ្រផល...
នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន គ្រួសារពលី និងគ្រួសារមរណសរុបចំនួន ៣០០គ្រួសារ រស់នៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ការអញ្ជើញជួបសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីគណៈកម្មាធិការសមាគមខេត្ត ស្រុក និងសាខាសមាគមឃុំ និងប៉ុស្ត៍រដ្ឋបាល។ ឯកឧត្តម ទេសរដ្ឋមន្រ្តី...
ការប្រកួតកីឡាបាល់ទាត់លើតុ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦ ដែលធ្វើឡើងជាលើកដំបូងត្រូវ ប្រធានសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាបានចាត់ទុកថាជាសញ្ញាណដ៏ល្អមួយ សម្រាប់វិស័យកីឡាបាល់ទាត់លើតុកម្ពុជា ហើយ កីឡាការិនីគ្រប់ៗរូបត្រូវបន្តហ្វឹកហាត់ជំនាញបច្ចេកទេសពិសេសៗនីមួយៗឱ្យមានភាពស្ទាត់ជំនាញ។ ក្នុងឱកាសបិទបញ្ចប់ការប្រកួតដោយជោគជ័យ កាលពីល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នៅទីលានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ឯកឧត្តម វ៉ាត់ ចំរើន លើកឡើងថា នេះជាការខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា ដោយសារតែចលនានៃប្រភេទកីឡាមួយនេះនៅលើពិភពលោកកំពុងផុសផលខ្លាំង និងមានការអភិវឌ្ឍឆាប់រហ័ស។ ជាមួយគ្នានេះ នៅពេលបន្ទាប់ ក្នុងឆ្នាំ២០២៦នេះ គឺក្រសួងអប់រំ យុវជន និងកីឡានឹងផ្តល់ការឧបត្ថម្ភកញ្ចប់ថិវកាគាំទ្រនៃផែនការពន្លឿនការអភិវឌ្ឍប្រចាំឆ្នាំដល់សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា...
តំណាងក្រុមហ៊ុនឯកជន បានលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ និងអ្នកស្វែងរកការងារ ឱ្យចាប់យកជំនាញបន្ថែម ដើម្បីទទួលបានទាំងឱកាសការងារ ប្រាក់ចំណូលខ្ពស់ និងសម្រាប់បំពេញតម្រូវការកម្លាំងពលកម្មជំនាញនាពេលអនាគតជាដើម។ នៅក្នុងបទសម្ភាសន៍ជាមួយ ប៊ីធីវី កាលពីពេលថ្មីៗនេះ លោក ថង់ សូដានណារ៉ា ប្រធានផ្នែកជ្រើសរើសបុគ្គលិកក្នុង និងក្រៅប្រទេស (Recruit and overseas) នៃក្រុមហ៊ុនជប៉ុនមួយនៅភ្នំពេញ និងអ្នកនាង ស្រ៊ុន មួយគី ប្រធានមន្រ្តីសេវាកម្ម នៃធនាគារ កាណាឌីយ៉ា បាននិយាយឱ្យដឹងថា...
ប្រាសាទប្រែរូប គឺជាសមិទ្ធផលស្ថាបត្យកម្មកំពូលមួយដែលស្ថិតនៅតាមបណ្តោយផ្លូវវង់ធំ ក្នុងភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប។ ក្នុងទិដ្ឋភាពភូមិសាស្ត្រវប្បធម៌ ប្រាសាទភ្នំមួយនេះបានសាងសង់ឡើងនៅលើដីទួលខ្ពស់ត្រដែត ដែលមិនត្រឹមតែឆ្លុះបញ្ចាំងពីទស្សនទាននៃលទ្ធិទេវរាជក្នុងការបង្កើតភ្នំព្រះសុមេរុជានិមិត្តរូបនាសម័យបុរាណ។ ប៉ុន្តែសព្វថ្ងៃ ទីតាំងខ្ពស់នៃសំណង់នេះ ក៏បានក្លាយជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការទាក់ទាញទេសចរណ៍វប្បធម៌ ដើម្បីទស្សនាទិដ្ឋភាពថ្ងៃរះនិងថ្ងៃលិច ដ៏ស្រស់បំព្រងដែលឆ្លុះបញ្ចាំងសម្រស់វាលស្រែ និងប្រព័ន្ធអេកូឡូស៊ីព្រៃឈើធម្មជាតិជុំវិញ។ ផ្អែកលើការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា ប្រាសាទប្រែរូបតំណាងឲ្យរបត់នៃការប្រែប្រួលយ៉ាងសំខាន់នៅក្នុងប្រវត្តិសាស្ត្រស្ថាបត្យកម្មខ្មែរ ដោយបង្កើតបានលក្ខណៈចំណាំនៃ «រចនាបថប្រែរូប»។ ភាពលេចធ្លោផ្នែកវិស្វកម្មសំណង់នៃប្រាសាទនេះ គឺទម្រង់ស្ថាបត្យកម្មឥដ្ឋខ្នាតធំ ដែលជាគំរូនៃសំណង់ដែលមានក្តីនានាធ្វើអំពីឥដ្ឋក្នុងទំហំធំបំផុតមួយដែលបានកសាងឡើងក្នុងសម័យអង្គរ។ លើសពីនេះ បុព្វបុរសខ្មែរបានបង្ហាញពីភាពឆ្លាតវៃ និងបច្ចេកទេសកម្រិតខ្ពស់ក្នុងការប្រើប្រាស់សម្ភារៈបីប្រភេទរួមគ្នាឱ្យមានភាពចុះសម្រុងគ្នាយ៉ាងអស្ចារ្យ ដោយក្នុងនោះមានការប្រើប្រាស់ឥដ្ឋសម្រាប់សាងសង់ក្តីខាងលើ និងការឆ្លាក់ក្បាច់លម្អ...
សមត្ថកិច្ចបានចុះត្រួតពិនិត្យអគារស្នាក់នៅចំនួន០៣ទីតាំងក្នុងក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីសង្ស័យរស់នៅប្រមូលផ្តុំ និងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានរកឃើញ និងបង្រ្កាប ជនបរទេសនិងខ្មែរសុបចំនួន ១៥២នាក់ និងរកឃើញវត្ថុតាងបងម្រើឲ្យការប្រព្រឹត្តបទល្មើស Online Scams ផងដែរ។ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី ឣគ្គស្នងការរងនគរបាលជាតិ និងមានការចូលរួមពីកម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក លៀម សូដា អភិបាលរងខេត្ត និងមានការចូលរួមពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពីលោក សំរិទ្ធ...
ភ្នំពេញ៖ ក្រោមបរិយាកាសដ៏រស់រវើកនៅមាត់ទន្លេចតុមុខ ផ្លូវថ្មើរជើងបានក្លាយជាទីកន្លែងទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាច្រើនឱ្យមកដើរកម្សាន្ត សម្រាកលំហែកាយ និងទទួលទានអាហារឆ្ងាញ់ៗចម្រុះមុខ។ លើសពីតួនាទីជាតំបន់សាធារណៈសម្រាប់ការកម្សាន្ត ផ្លូវថ្មើរជើងចតុមុខក៏កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច បង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលសម្រាប់អាជីវករ និងប្រជាពលរដ្ឋក្នុងតំបន់។ ផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងារ និងជំរុញសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែមានភាពរស់រវើក។ ជាក់ស្តែង ការកើនឡើងនៃចំនួនអ្នកមកកម្សាន្តជារៀងរាល់ថ្ងៃចុងសប្តាហ៍ បានបង្កើតតម្រូវការខ្ពស់សម្រាប់ទំនិញផ្សេងៗ ដូចជា អាហារ ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ ជាដើម។ កត្តានេះបានផ្តល់ឱកាសឱ្យអាជីវករខ្នាតតូចអាចរកប្រាក់ចំណូលបានកាន់តែប្រសើរ។...
ព្រឹត្តិការណ៍ជិះកង់ដើម្បីកុមារកម្ពុជា លើកទី៣ ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប ដែលរៀបចំដោយសហព័ន្ធកីឡាទោចក្រយានកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅ បានបញ្ចប់ដោយជោគជ័យ ដ្បិតមានអ្នកចុះឈ្មោះថយចុះ តែមានកំណើនអ្នកចូលរួមអមតាមបណ្ដារាជធានី-ខេត្តសរុបជាង ៥០០នាក់។ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា ព្រឹត្តិការណ៍កីឡា ផ្សារភ្ជាប់សប្បុរសធម៌នេះ រៀបចំឡើងក្រោមជំនួយឧបត្ថម្ភគាំទ្ររបស់សហព័ន្ធកីឡាទោចក្រយានអន្តរជាតិ (UCI) ។ ជាមួយការធ្វើដំណើរជាង ១២ម៉ោង លើចម្ងាយផ្លូវ ៣១២គីឡូម៉ែត្រនេះដែរ មានអ្នកជិះកង់ចុះឈ្មោះចូលរួម ១៨០នាក់...
ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារ សម្រាប់កម្មករនិយោជិតវ័យក្មេង នៅទូទាំងប្រទេសឆ្នាំ២០២៦» តាមរយៈកិច្ចសហការរវាងមន្ទីរការងារ និងអាជ្ញាធរមូលដ្ឋាន ដោយបានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយផ្ទាល់ដល់បណ្តាសិប្បកម្មផលិតឥដ្ឋ-ក្បឿង និងសហគ្រាស កសិ-ឧស្សាហកម្ម តាមបណ្ដា២៥រាជធានី-ខេត្ត ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ អនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ (ILO) ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធទៅនឹងពលកម្មកុមារ។ យុទ្ធនាការនេះ គឺធ្វើឡើងក្នុងគោលបំណងដាស់ស្មារតី និងលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃពលកម្មកុមារឱ្យកាន់តែទូលំទូលាយ ព្រមទាំងបំផុសការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការឃ្លាំមើល និងរាយការណ៍ជាបន្ទាន់នូវរាល់ករណីសង្ស័យ។ ក្នុងនោះដែរ...